រយៈកាលកន្លង អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ ជាស្ពានតភ្ពាប់នាំយកគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរ។ ពិសេស អ្នកមានប្រជាប្រិយភាពនៅទាំងខ្នះខ្នែងចូលរួមការងារសម្រុះសម្រួល អប់រំមុខសញ្ញាបំពានច្បាប់។ល។ បានសម្រេចជាច្រើនករណី រួមចំណែកក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
អ្នកមានប្រជាប្រិយភាព ទៅដល់ផ្ទះចលនាមាមីងខ្មែរចុះឈ្មោះគ្រួសារមិនបំពានច្បាប់។
តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បច្ចុប្បន្ន ទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាពជាជនជាតិខ្មែរចំនួន៥៦៩រូប។ អ្នកមានប្រជាប្រិយភាព តែងពង្រីកតួនាទី ភារកិច្ចរបស់ខ្លួនក្នុងសហគមន៍និងសង្គម ខ្នះខ្នែងចូលរួមកសាងនិងពង្រឹងប្រព័ន្ធនយោបាយឈានមុខរាល់ការចលនាបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ល។ ឆ្នាំ២០១៨ អ្នកមានប្រជាប្រិយភាព ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋបាន១៧២លើក ដោយមានប្រជាជនចូលរួមជាង១៩.៣០០លើកនាក់។ តួយ៉ាងដូច លោកហ្វិញណេ ជាអ្នកមានប្រជាប្រិយភាពនៅភូមិខ្វាន់តាង ទីប្រជុំជនឡុងភូ ស្រុកឡុងភូ ខ្នះខ្នែងរួមនឹងអង្គការមហាជនចូលរួមធ្វើការសម្រុះសម្រួលចំពោះករណីទាស់ទែងក្នុងគ្រួសារ ទំនាស់ដីធ្លី អប់រំយុវជនដែលប្រព្រឹត្តបំពានច្បាប់។ល។ ផ្តើមពីនោះ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។ លោកហ្វិញណេ ចែករំលែក៖ "ខ្ញុំជាគ្រូបង្រៀនចូលនិវត្តន៍ ធ្លាប់ចូលរួមក្រុមប្រឹក្សាអង្គតុលាការប្រជាជន ម៉្លោះហើយបានឃើញផ្ទាល់ភ្នែកនូវការវិវាទ ទាស់ទែង បំពានច្បាប់ជាច្រើនករណី។ល។ ព្រោះហេតុនោះ ខ្ញុំអាចនឹងយល់ច្បាប់ច្រើននិងមានបទពិសោធន៍ក្នុងការងារសម្រុះសម្រួល។ ក្នុងការសម្រុះសម្រួល ត្រូវស្តាប់ភាគីសងខាង រួចលើកយកហេតុផលមកវែកញែក លម្អិតទាំងផ្លូវធម៌និងមនុស្សធម៌។ ចំពោះយុវជនបំពានច្បាប់ឬក៏មានអាកប្បកិរិយាបំពានច្បាប់ យើងខ្ញុំស្វែងយល់ពីមតិគោលបំណងរបស់ពួកគេ។ បន្ទាប់ពីនោះ ដាស់តឿនក្រើនរំលឹក និងវិភាគសមហេតុសមផលពីកម្រិតបំពានដើម្បីយុវជនបានជ្រាប ក្នុងការប្រៀនប្រដៅ ដាច់ខាតមិនត្រូវអាងអំណាចអ្នកធំ និងសម្រេចដាក់កំហុសភ្លាមៗមិនបានឡើយ។ ពេលសម្រុះសម្រួលបានសម្រេច ឃើញយុវជនលះបង់ចរិតខិលខូច រស់នៅប្រព្រឹត្តល្អ ស្វាមីភរិយារស់នៅស្រុះស្រួល សុភមង្គលមាមីងភូមិផងរបងជាមួយគ្នារស់នៅសាមគ្គី។ល។ ខ្ញុំសប្បាយរីករាយណាស់"។ ចំណែកលោកថាច់សយ អ្នកមានប្រជាប្រិយភាពនៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ឲ្យដឹង៖ "ខ្ញុំធ្វើគំរូល្អលើគ្រប់វិស័យ ម៉្លោះហើយតែងបានមាមីងជឿទុកចិត្តស្រឡាញ់រាប់អាន"។
"អ្នកមានប្រជាប្រិយភាព បានរួមចំណែកក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ជនរួមជាតិខ្មែរ គឺជាទីបង្អែកដ៏ទំនុកចិត្តរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅភូមិភាគ ហើយជាស្ពានតភ្ជាប់រវាងបក្សនិងប្រជាជន"។ លោកម៉ាយថាញ់តុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានបញ្ជាក់ដូច្នេះ៕
លីធាន-មុនី