តាមប្រសាសន៍បងផាមមិញហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវុងលីម ខេត្តវិញឡុង ឲ្យដឹង៖ ប្រជាជននៅតាមឃុំនានាលើភូមិសាស្រ្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅ។ អាស្រ័យហេតុនោះ កម្រិតប្រជាបញ្ញាក្នុងទូទាំងស្រុកក៏បានកើនឡើងផងដែរ។
អាណាព្យាបាលសិស្សនៅភូមិស្វឹនមិញ២ ជូនកូនទៅរៀនពេលរសៀល
ឆ្លងកាត់ស្ពានដែលទើបជួសជុល។
បងផាមមិញហ្វាង ឲ្យដឹង៖ មុននេះ ម៉ោងសិស្សចេញពីរៀន នៅតាមចក្រផ្លូវចូលទៅភូមិនានាលើភូមិសាស្រ្តស្រុក បានកើតមានស្ថានភាពស្ទះចរាចរ។ មូលហេតុមកពីសិស្សចេញពីរៀនធ្វើដំណើរទៅផ្ទះ អាណាព្យាបាលសិស្សទៅឌុបកូនចេញពីរៀនថ្នាក់មតេ្តយ្យ បឋមសិក្សា និងថ្នាក់មធ្យមសិក្សាមូលដ្ឋាន។ល។ ចំពោះហេតុការណ៍ខាងលើ ថ្នាក់ដឹកនាំស្រុកក៏បានចង្អុលការដល់ភូមិភាគនានា ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឲ្យបានរួចរាល់ បង្កើនកម្រិតនិងពង្រីកដងផ្លូវមួយចំនួន។ តួយ៉ាងដូចជាកំណាត់ផ្លូវដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចភូមិអាងទ្រុង ស្វឹនមិញ១ ស្វឹនមិញ២ អាងញើង ទ្រុងត្រាច់ ឃុំទ្រុងថាញ់ជាដើម។ កាលពីមុន អាស្រ័យមិនទាន់អនុវត្តការកសាងជនបទថ្មី ម្ល៉ោះហើយ ផ្លូវបេតុងចាប់ពីភូមិអាងទ្រុងទៅទល់នឹងភូមិស្វឹនមិញ២តូចចង្អៀតណាស់។ នៅពេលលំហូរនៃចរាចរមានការកើនឡើង ឃុំក៏បានធ្វើការចលនាប្រជាជនបរិច្ចាគដីពង្រីកផ្លូវថ្នល់ និងចលនាសប្បុរសជនជួសជុលស្ពានជាដើម។ ពូសឺនមិញ ស្នាក់នៅភូមិស្វឹនមិញ២ ឲ្យដឹង៖ “កាលពីមុន ស្ពាននេះចង្អៀត ម្ល៉ោះហើយបើម្ខាងឆ្លង ម្ខាងទៀតត្រូវរង់ចាំមួយភ្លែត។ សព្វថ្ងៃ ស្ពានត្រូវបានពង្រីកធំ ឃើញថាបើកបរ ទៅមកងាយស្រួល។ បច្ចុប្បន្ន សិស្សលែងខ្លាចយឺតម៉ោងរៀន ហើយដណ្ដើមគ្នាឆ្លងស្ពានបណ្តាលឲ្យធ្លាក់ព្រែក”។
សិស្សថ្នាក់មធ្យមសិក្សាមូលដ្ឋានទ្រុងថាញ់ពេលម៉ោងចេញសម្រាក។
នៅវេលាជាងម៉ោង១រសៀល លំហូរយានយន្តបើកបរចេញពីភូមិនានាមកផ្លូវជាតិ៥៣ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ បងស្រីសឺនធីគីមកុក នៅភូមិស្វឹនមិញ២ ឲ្យដឹង៖ “នាងខ្ញុំមានកូនម្នាក់រៀននៅសាលាបឋមសិក្សាក្បែរផ្សារទ្រុងថាញ់ ជាប់នឹងផ្លូវជាតិ៥៣។ ក្នុងមួយថ្ងៃ នាងខ្ញុំជូនកូនទៅមក៤លើក។ មានថ្ងៃគ្មានម៉ូតូ នាងខ្ញុំឌុបកូនដោយកង់។ ម្យ៉ាងទៀត នៅភូមិនាងខ្ញុំ អាណាព្យាបាលស្ទើរតែទាំងអស់តែងជូនកូនចៅទៅរៀន ពីព្រោះគ្រួសារណាក៏មានម៉ូតូ ហើយផ្លូវក៏ចាក់បេតុង ចាក់កៅស៊ូរាបស្មើ”។
លោកផាមមិញហ្វាង បានបញ្ជាក់៖ ការវិនិយោគទុនព្រមៗគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមនឹងការអនុវត្តល្អនូវការងារផ្សព្វផ្សាយ ម្ល៉ោះហើយស្មារតីភ្ញាក់រលឹកចំពោះការរៀនសូត្ររបស់ប្រជាជនត្រូវបានកើនឡើងជានិច្ច។ ចំពោះសិស្សានុសិស្ស ពិសេសគឺសិស្សជនជាតិខ្មែរមានជីវភាពគ្រួសារក្រលំបាក ស្រុកតែងមានកិច្ចចង្អុលការដល់ភូមិភាគនានា ព្រមទាំងសមាគមគ្រប់លំដាប់ថ្នាក់ ជំរុញការងារសង្គមូបនីយកម្មដើម្បីជួយឧបត្ថម្ភដល់ប្អូនៗ ធ្វើយ៉ាងណាមិនឲ្យសិស្សក្រីក្របោះបង់ការរៀនសូត្រនោះទេ។ ហេតុដូច្នោះ វុងលីម តែងអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតនៃការចលនាសិស្សចូលរៀនឆ្នាំដំបូងគ្រប់កម្រិត និងសម្រេចឧត្តានកម្មមធ្យមសិក្សាមូលដ្ឋាន ឧត្តានកម្មអប់រំកម្រិតមធ្យមសិក្សា។ ផ្តើមពីនោះ កម្រិតប្រជាបញ្ញាទូទាំងស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងជាលំដាប់៕
ហាថាញ់-លីសៀ