07/01/2019 - 14:55

ដំ​ណាក់​សុ​ខា​ភិ​បាល​ចូវ​ដៀន​៖

លើក​កម្ពស់​ការ​ងារថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។ ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ផ្សព្វ​ផ្សាយ គ្រប់​គ្រង​នូវ​កម្ម​វិ​ធី​សុខា​ភិ​បាល​ជា​​តិ​អំ​ពី​ការ​ចាក​ថ្នាំ​បង្ការ​បើក​ទូ​លាយ​ HIV/AIDS​ បង្ការ​ បង្ក្រាប់​ជំ​ងឺ​របេង​ ជំ​ងឺ​ឃ្លង់​ និង​ផែន​ការ​គ្រួ​សារ​បាន​ល្អ​។

កម្មា​ភិ​បាល​សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន​ អ​នុ​វត្ត​ថ្លឹង​ទម្ងន់​និង​តាមដាន​សុខភាព​កុ​មា​រ​

តាម​កាល​កំ​ណត់​។

ឆ្នាំ​២០១៨​ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន​ពិ​និត្យ​ និង​ព្យា​បាលជូនអ្នក​ជំ​ងឺ​ជាង​១.៨១០​លើក​នាក់​;  ចាក់​ថ្នាំ​បង្ការ​ បើក​ទូ​លាយជូន​កុ​មារ​១៩៩/២២០(ចាក់ថ្នាំបង្ការគ្រប់ប្រភេទជំងឺ) និងចាក់ថ្នាំជូនស្រ្តីមានផ្ទៃ១៩៣/២២០។ល។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលក៏បានជំរុញការបង្ការបង្រ្កាបការខ្វះអាហារូបត្ថម្ភ​ចំ​ពោះ​កុ​មារ; រៀប​ចំ​ថ្លឹង​ទម្ងន់​កុ​មារ​អា​យុ​ក្រោម​២​ឆ្នាំ។ល។​ ​ចំ​ពោះ​ទម្រង់​ថែ​ទាំ​កុ​មា​រ​ខ្វះ​អា​ហា​រូប​ត្ថម្ភ​  គ្រូ​ពេទ្យ​សម្ភព ថាច់​ធី​វូយ នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន​ ឲ្យ​ដឹង​៖ ក្រៅ​ពីការ​តាម​ដាន​ ថ្លឹង​ទម្ងន់​កុ​មា​រ​តាម​ពេល​កំ​ណត់​នៅ​ដំ​ណាក់​សុ​ខាភិ​បាល កង​ជួរ​ស​ហ​កា​រី​សុ​ខា​ភិ​បាល​តែង​ផ្សព្វ​ផ្សាយ​ និងណែ​នាំ​ជូន​អ្នក​ម្តាយ​មាន​កូន​តូច​នៅ​៨/៨​ភូមិ​អនុ​វត្ត​ទម្រង់​របប​ហូបចុក មាន​គ្រប់​ជីវ​ជាតិ​។  ឆ្លង​តាម​រយៈ​នោះ ជួយ​អ្នក​ម្តាយ​មានកូន​​តូច​ចេះ​ប្រើ​ប្រាស់​អា​ហា​រ​សម្បូរ​ទៅដោយ​ជីវ​ជាតិ​នៅ​ក្នុងគ្រួ​សារ​ ដើម្បី​ដណ្ដាំ​ស្ល​​ជូន​កុ​មារ​។

  យោង​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឡេ​វ៉ាន់​មិញ​ ប្រ​ធាន​ដំ​ណាក់​​សុ​ខាភិ​បាល​ឃុំ​ចូវ​ដៀន ចាប់​ពី​ពេល​អនុ​វត្ត​ការ​ពិ​និត្យ​ព្យា​បាល​​ជំ​ងឺបាន​រាល់​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ ចំ​នួន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​និង​ព្យា​បាល​មិន​ហួស​ចំ​ណុះ​ដូច​មុន​ទៀត​។ ក៏​ប៉ុន្តែ​ កង​ជួរ​គ្រូ​ពេទ្យ ​វេជ្ជបណ្ឌិត​របស់​ដំ​ណាក់​សុខា​​ភិ​បាល​នៅ​តែ​ប្រ​ចាំ​ការ​ធា​នា​បម្រើ២៤​/២៤​ម៉ោង; ពិ​និត្យ​ជំ​ងឺនិង​ផ្ដល់​ឱ​សថ​តាម​ប័ណ្ណ​ធា​នា​រាប់​រងសុ​ខា​ភិ​បាល​បាន​ទាន់​ពេល​។ល។ លោក​យាយ​ថាច់​ធី​ហ្វាញ់ នៅ​ភូមិ​អូរ​មិច​ ឲ្យ​ដឹង​៖ “រៀង​រាល់​ខែ ​ខ្ញុំ​តែង​មក​ដំ​ណាក់​សុ​ខា​ភិបាល​ ដើម្បី​ពិ​និត្យ​និង​តាម​ដាន​ជំ​ងឺ​។ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម ណែ​នាំ​ឲ្យ​ខ្ញុំ​យល់​ដឹង​ពីរ​បៀប​ប្រើប្រាស់​​ឱ​សថ​​និង​ពិ​គ្រោះ​ពី​រ​បៀប​បង្ការ​ជំ​ងឺ​ធម្ម​តា​មួយ​ចំ​នួន​។ល។​”។​ ជា​ភូមិ​ភាគ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​៨០​% ក្នុង​នោះ មាន​​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​២ ម៉្លោះ​ហើយ​ចូវ​ដៀន​បានកំណត់​ថា ការ​ងារ​អប់​រំ​ផ្សព្វ​ផ្សាយ​ពី​ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជាការ​សំ​ខាន់​។ អា​ស្រ័យ​ដោយ​អនុ​វត្ត​ល្អ​ការ​ងារ​នេះ បាន​ជាប៉ុន្មាន​ឆ្នាំ​កន្លង​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ ប្រ​ភេទ​ជំ​ងឺ​ ដូច​៖ គ្រុនឈាម​ ពង​បែក​លើ​​ដៃ​ជើង​មាត់​ចំ​ពោះ​កុ​មារ​។ល។ គ្មាន​ការ​រាលដាល​ឡើយ​។

   លោក​ថាច់​យ៉ួង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀន  ឲ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ ដំ​ណាក់សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន​ តែងរក្សា​ខ្ជាប់​កិត្តិ​នាម​ដំ​ណាក់​សុ​ខា​ភិ​បាលឃុំ​សម្រេច​បទ​ដ្ឋាន​ ជាតិ​។ ម៉្យាង​ទៀត​តែង​ម្ចាស់​ការ​ក្នុងការ​បង្ការ​បង្ក្រាប់​រោគ​ឆ្លង​; បង្កើនអ​នា​ម័យម្ហូប​អា​ហារ​ អ​នុ​វត្ត​ល្អ​នូវ​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​;  ពង្រឹង​និង​ធ្វើ​ឲ្យ​សុក្រឹត​បណ្ដាញសុ​ខា​ភិ​បាល​សហ​គមន៍​នៅភូមិ​នា​នា​។ល។ ជា​ជំ​ហាន​ៗបង្កើន​គុណ​ភាព​ការ​ពារ​និង​ថែ​ទាំសុខ​​ភាព​ជូនប្រ​ជា​ជននៅ​មូល​ដ្ឋាន​៕

សឺន​ម៉ា​ល័​​យ​-ទី​ទុយ​

ចែករំលែកអត្ថបទ