07/01/2019 - 14:55

មាន​​​​គោល​ន​យោ​បាយ​ជា​ច្រើន​គិត​គូរ​ពី​ជីវ​ភាព​ជូន​អ្នក​ក្រ

រយៈ​ពេល​កន្លង ខេត្ត​សុក​ត្រាំង មាន​គោលន​យោ​បាយ​ជា​ច្រើន​គិត​គូរដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ។​ ផ្តើម​ពី​នោះ ជួយ​ឲ្យ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រាប់រយ​ពាន់​គ្រួ​សារ​មាន​លំ​នៅ​ឋាន មាន​លក្ខ​ណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច លើក​ស្ទួយជី​វ​ភាព​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ប្តី​ប្រ​ពន្ធ​បង​ស្រី​ថាច់​ធី​ស្វឹង​ដាវ ទ​ទួល​សេច​​ក្តី​សម្រេ​ច​ចិត្ត​ប្រគល់​ផ្ទះមហា​សាម​គ្គី​ពី​

អង្គ​ការ​ម​ហា​ជន​។

ត​ាម​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០១៨ ខេត្ត​បាន​​វិ​និ​យោគ​ទុនរាប់​រយ​ពាន់​លាន​ដុង​ ដើម្បី​អនុ​វត្ត​គោល​​ន​យោ​បាយ​ពិ​សេស​ដោយឡែក​ សំ​ដៅ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ តាម​រយៈ​នោះ មាន​ប្រជា​ជន​ប្រ​មាណ​ជាង​៣.០០០​គ្រួ​សារ​ បាន​ឧបត្ថម្ភអភិ​វឌ្ឍ​ផលិត​កម្ម​ និង​ប្រមា​ណ​ជាង​២៤.៥០០០​គ្រួ​សារ បាន​ឧបត្ថម្ភ​តាម​សេចក្តី​សម្រេច​ចិត្ត​ លេខ១០​២/២០០​៩/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​​​រដ្ឋាភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោយផ្ទា​ល់​ចំ​ពោះ​ប្រ​ជា​ជន​ឋិតក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​នៅតំ​​បន់​លំ​បាក​។ ក្រៅ​ពី​នោះ ខេត្ត​​នៅ​ទាំងចលនា​សប្បុ​រ​សជន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង​១០០​ពាន់​លាន​ដុង សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៥០០​ខ្នង​។ ក្នុង​ឆ្នាំ​២០១៨ ខេត្ត​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជាង​១២៨.​៨០០​នាក់ ក្នុងនោះ​ ទៅ​ពល​កម្ម​ប្រ​ទេស​ក្រៅ ជាង​៤០០​នាក់​។ ផ្តើម​ពី​នោះ គ្រួ​សារ​ជនរួម​ជាតិ​ខ្មែរ​មាន​ផ្ទះសម​រម្យ មាន​លក្ខណ​សម្បតិ្ត​ពង្រីក​សេដ្ឋ​កិច្ច​ រកបាន​ប្រាក់​ចំ​​ណូល​លំ​នឹង​។

ប​ង​ស្រី​លី​ធី​ថៀង នៅ​ភូមិ​តឹម​ទ័រ ឃុំ​ដាយ​តឹម​ ស្រុក​មីស្វៀ​ង ឲ្យ​ដឹង​៖ “លំ​នៅ​ឋាន ដី​សង់​ផ្ទះ អគ្គិស​នី ទឹក​ស្អាត​ ដើម​ទុន​។ល។ របស់​គ្រួ​សារ​ខ្ញុំ សុទ្ធ​តែបា​ន​រដ្ឋ​ឧបត្ថម្ភ​។ កូន​ខ្ញុំ​ទាំង​៣​នាក់ ក៏​បាន​​ភូមិ​ភាគ​ឧទ្ទេស​នាមចូល​ធ្វើ​នៅ​ហាង​នំ​នៅ​ក្រុង​សុក​ត្រាំង មាន​ប្រាក់​ចំ​ណូល​លំ​នឹង។​ រដ្ឋមាន​គោល​ន​យោ​បាយ​គិត​គូរ​គ្រប់​សព្វ​ ជូន​អ្នក​ក្រ​ ឲ្យ​តែ​យើង​ខំ​ប្រឹង​ធ្វើការ​រក​ស៊ី ជីវ​ភាព​នឹង​បាន​ធូរ​ធារ​”។ បង​ស្រី​ថៀង​បាន​ឲ្យ​ដឹ​ង​៖ ពី​មុនជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​​បាក ប្តី​ប្រ​ព័ន្ធ​បង​ទៅ​ធ្វើ​ការ​ឈ្នួល​ឲ្យ​មា​មីង​នៅភូមិ​ស្រុក  ប្រាក់​ចំ​ណូល​គ្រប់​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ គ្រួ​សារ​បង​គ្មាន​លទ្ធ​ភាព​ទិញ​ដី​សង់​ផ្ទះ រស់​នៅ​ពឹងអា​ស្រ័យ​ដី​របស់​ញាតិ​សន្តាន​។ ពេល​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សង់​ផ្ទះមហា​សាម​គ្គី​ជូន​ ព្រម​ទាំង​ឲ្យ​បុល​ទុន​ចំ​នួន​១០​លាន​ដុង​ បង​ទិញ​ ម៉ូ​តូ១​គ្រឿង​សម្រាប់​ដឹក​បន្លែប​ង្ការ​ទៅ​លក់​នៅ​ផ្សារ​ញូ​យ៉ា។​ កូន​ស្រី​ពៅ​នៅផ្ទះ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក ម៉្លោះ​ហើយ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ បង​ស្រី​ថាច់ធី​ស្វឹង​ដាវ នៅ​ភូមិ​ត្រឿង​ឡុក​ ឃុំ​ត្រឿង​​ខាញ់ ស្រុក​ឡុង​ភូ ក៏​ទ​ទួលបាន​ផ្ទះមហា​សាម​គ្គី​១ខ្ន​ង។ បង​ស្រីដា​វ ឲ្យ​ដឹង​៖ “​ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​គ្មាន​ដី​បង្កបង្កើន​ផល ប្តី​ទៅ​ធ្វើ​ជាង​​កំ​បោរ​ រី​ឯ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ ម៉្លោះ​ហើយ​គ្មានលទ្ធ​ភាព​សង់​ផ្ទះ​ឥដ្ឋ​។ ឆ្នាំ​នេះ បាន​ភូមិ​ភាគ​ពិ​និត្យ​ឲ្យ​ផ្ទះ​ ផ្សំ​នឹង​ប្រាក់​សន្សែ​សន្សំ​ ខ្ញុំ​សង់​បាន​ផ្ទះ​១​ខ្នង​មាន​ភាព​សម​រម្យ​។ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋឧបត្ថម្ភ​​បុល​ទុន​ចំ​នួន​៣០​លាន​ដុង ដើម្បី​ចិញ្ចឹម​ព​ពែ កែ​ប្រែ​ដី​ជុំ​វិញ​ផ្ទះដាំ​ដំ​ណាំ​រួម​ផ្សំ។​ ព្រោះ​ហេតុ​នោះ ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​​សេដ្ឋកិច្ច​គ្រួសា​រ ម៉្លោះ​ហើយ​ជីវ​ភាព​បាន​លំ​នឹង​ជា​បណ្ដើរ​ៗ​”។

ទន្ទឹមនឹ​​ង​គោល​នយោ​បាយ​គិត​គូរ​របស់​រដ្ឋ​ និង​ការ​ខិត​ខំ​ប្រឹង​​ប្រែងដោយ​ខ្លួន​ឯង​ ម៉្លោះ​ហើយ​ មា​ន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​ បាន​ចាកផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។ ប្រ​ការ​នេះ បាន​បញ្ជាក់​ថា កម្ម​វិ​ធី គម្រោង​នា​នា  ដែល​វិ​និ​យោគ​ជូន​គ្រួសា​រ​ក្រី​ក្រ​បាន​ផ្សព្វ​ផ្សាយ​នៅ​ខេត្តសុក​ត្រាំង ពិត​ជា​នាំ​មក​នូវ​ក្តី​រីក​​រាយ  បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ជូន​ជន​រួម​ជាតិខ្មែរ​ពង្រីក​សេដ្ឋ​កិច្ច​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ផ្តើម​ពី​នោះ រួម​ចំ​ណែកកាត់បន្ថយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​សុក​ត្រាំង​នៅ​៨,៤​៣%​ ប្រៀបនឹង​​ឆ្នាំ២០១៧​ កាត់​បន្ថយ​បាន​៣,៤%​(ក្នុង​នោះ ​អត្រា​គ្រួសា​រ​ខ្មែរ​​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣,៥​%)​៕ 

                                                                    យ្វី​អាញ់​-មុ​នី

 

 

ចែករំលែកអត្ថបទ