នៅប៉ុន្មានឆ្នាំចុងក្រោយនៃសម័យសង្រ្គាម តស៊ូប្រឆាំងអាមេរិក(១៩៧០-១៩៧៥) កងទ័ពប៉ុលពតបានបើកប្រតិបត្តិការសឹកវាយលុកតំបន់មួយចំនួន ចាប់ជំរិត កាប់សម្លាប់ កម្មាភិបាល កងទ័ពវៀតណាមដែលសកម្មភាពលើសមរភូមិកម្ពុជា ព្រមទាំងបំបែកបំបាក់ផ្ទៃក្នុងបក្សកុម្មុយនិស្តកម្ពុជា។
ឧត្តមសេនីយ៍ឯក ជៀងអំ រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា អញ្ជើញចូលអុជធូបនិងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា។
នៅក្នុងប្រទេស បន្ទាប់ពីឡើងកាន់អំណាច ប៉ុលពតអនុវត្តគោលនយោបាយប្រល័យពូជសាសន៍យ៉ាងឃោរឃៅ។ ក្នុងរយៈកាលត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាន់អំណាច(ចាប់ពីខែមេសា ឆ្នាំ១៩៧៥) របបប៉ុលពតសម្លាប់ប្រជាជនកម្ពុជាជិត៣លាននាក់ដោយគ្មានកំហុស បំផ្លាញអស់មូលដ្ឋានសង្គម បំផ្លាញទីក្រុង បំផ្លាញការផលិតសិប្ប-ឧស្សាហកម្ម បំបាត់ការដោះដូរ រូបិយប័ណ្ណ ជួញដូរនិងរុញច្រានកម្ពុជាឲ្យធ្លាក់ក្នុងសភាពមហន្តរាយវិនាសសាបសូន្យ។
ចំពោះវៀតណាម អង្គការប៉ុលពតបានបំផ្លាញទំនាក់ទំនងសាមគ្គី មិត្តភាពជាប្រវេណីដ៏យូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ ពួកវាចាត់ទុកវៀតណាមជាសត្រូវលេខ១ ដោយគ្មានហេតុផលអ្វី និងប្រតិបត្តិការសឹកឈ្លានពានព្រំដែន កាប់សម្លាប់ប្រជាជនសាមញ្ញជាច្រើនលើកច្រើនសា។ ចំណុចសំខាន់គឺនៅរាត្រីថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៧ ឆ្លៀតឱកាសពេលកងទ័ពនិងប្រជាជនយើងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍២ឆ្នាំ ទិវារំដោះទាំងស្រុងភាគខាងត្បូង ឯកភាពទឹកដី អង្គការប៉ុលពតបានប្រតិបត្តិការសឹកវាយលុកទូទៅព្រំដែនខេត្តអានយ៉ាង ចាប់ផ្តើមមានសង្រ្គាមឈ្លានពានព្រំដែនតីណាមរបស់ប្រទេសវៀតណាម។
ចំពោះទង្វើបង្កហេតុនិងពង្រីកសង្រ្គាមរបស់ប៉ុលពត បក្សនិងរដ្ឋយើងមានទស្សនៈមិនងាករេ គឺប៉ុនប៉ងគោលនយោបាយសន្តិភាព បន្តការពង្រីកប្រវេណីមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ទោះបីវៀតណាមខិតខំប្រឹងប្រែងទំនាក់ទំនងស្វែងរកសន្តិភាព ប៉ុន្តែ អង្គការប្រតិកិរិយាប៉ុលពត នៅតែមិនអើពើ បែរជាបញ្ចេញកម្លាំងឃោសនាមូលបង្កាច់ប្រវត្តិសាស្រ្ត ផ្តើមបង្កជម្លោះ ទន្រ្ទាននិងធ្វើសង្គ្រាមឈ្លានពានព្រំដែនតីណាមវៀតណាម។ ទៅដល់ទីណាក៏ដោយ ពួកវាបំផ្លិចបំផ្លាញភូមិស្រុក ខ្ទេចខ្ទី កាប់សម្លាប់ប្រជាជនយ៉ាងសាហាវយង់ឃ្នង មិនថាមនុស្សចាស់ ស្រ្តី ឬកុមារឡើយ។
ចំពោះឧក្រិដ្ឋកម្មរបស់ប៉ុលពតបង្កលើប្រជាជនវៀតណាម យើងបង្ខំចិត្តត្រូវតែអនុវត្តសិទ្ធិការពារស្របច្បាប់។ ចាប់ពីខែធ្នូ ឆ្នាំ១៩៧៧ យើងបើកប្រតិបត្តិការសឹកវាយបកឆ្ពោះទៅផ្លូវលេខ៧ ផ្លូវលេខ១និងផ្លូវលេខ២ ធ្វើឲ្យបរាជ័យផែនការវាយយកទីរួមខេត្តតីនិញរបស់សត្រូវ។ ចាប់ពីរដូវប្រាំងឆ្នាំ១៩៧៨ កងទ័ពនិងប្រជាជនយើង បានសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ធ្វើប្រតិបត្តិការសឹកវាយលុកជាបន្តបន្ទាប់ រុញច្រានកម្លាំងរបស់អង្គការប៉ុលពត ពីមួយថ្ងៃទៅមួយថ្ងៃធ្លាក់ក្នុងសភាពអសកម្ម ទាល់ច្រក។
ដោយបានការជួយឧបត្ថម្ភរបស់វៀតណាម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមនឹងកងកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ធ្វើប្រតិបត្តិការសឹកវាយលុកបំបែកទាំងស្រុងប្រព័ន្ធការពារខាងក្រៅរបស់កងទ័ពប៉ុលពត។ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ កងទ័ពយើងធ្វើប្រតិបត្តិការសឹកវាយឆ្មក់ជាទូទៅចូលរាជធានីភ្នំពេញ និងរំដោះភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គូសបញ្ជាក់ ការរលំទាំងស្រុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងអង្គការប៉ុលពត។
ជ័យជម្នះក្នុងសង្រ្គាមការពារមាតុភូមិនៅព្រំដែនតីណាម មានអត្ថន័យដ៏ធំធេង។ មិនត្រឹមតែគូសបញ្ជាក់សាជាថ្មីម្តងទៀត ប្រជាជនវៀតណាមជាមួយនឹងឆន្ទៈឯករាជ្យ ម្ចាស់ការការពាររឹងមាំឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ទាំងបង្ហាញពីស្មារតីសាមគ្គីអន្តរជាតិយ៉ាងល្អប្រសើរ ការជួយឧបត្ថម្ភដ៏ឈ្លាសវៃ សមហេតុសមផលចំពោះប្រជាជនកម្ពុជា។ ជ័យជម្នះនេះ ដូចការអំណះអំណាងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ៖ "បើគ្មានការឧបត្ថម្ភរបស់វៀតណាម គឺកម្ពុជាគ្មានថ្ងៃនេះទេ ជាក់ស្ដែងគឺដូច្នេះ" និងបង្ហាញតាមរយៈការទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងអភិវឌ្ឍន៍រយៈកាល៤០ឆ្នាំកន្លង៕
ហាញ់ហ្វិញ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)- មុនី