ខេត្តសុកត្រាំង បានខ្នះខ្នែងផ្សព្វផ្សាយនូវគោលនយោបាយជនជាតិ ដើម្បីអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ ក្នុងនោះ កម្មវិធី១៣៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានវិនិយោគអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅបណ្តាឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច-សង្គម។ ម្ល៉ោះហើយ ជីវភាពរបស់ជនរួមជាតិបានលំនឹងជាបណ្ដើរៗ ជនបទកាន់តែផ្លាស់ថ្មី។
ទម្រង់ចិញ្ចឹមគោទឹកដោះផ្តល់ប្រាក់ចំណូលខ្ពស់ត្រូវបានពង្រីក
ក្នុងជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។
តាមគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ ក្រោយរយៈពេល២ឆ្នាំ (២០១៦-២០១៨) ផ្សព្វផ្សាយអនុវត្តកម្មវិធី ១៣៥ ខេត្តបានឧបត្ថម្ភជាង១៥៨ពាន់លានដុងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ។ ឆ្លងតាមរយៈនោះ កសាងស្ពានជនបទបាន១៣៦ខ្សែ សំណង់ធារាសាស្រ្តបាន៦ខ្សែ អាគារប្រជុំជីវភាពសហគមន៍បាន១៨ខ្នង សំណង់បម្រើវិស័យអប់រំ១។ល។ វិនិយោគជាង៤០ពាន់លានដុងសម្រាប់ឧបត្ថម្ភពង្រីកផលិតកម្ម ធ្វើពិពិធកម្មមុខរបររកស៊ីនិងបើកទូលាយទម្រង់កាត់បន្ថយភាពក្រីក្រជូនប្រជាជន៣.០៤៦គ្រួសារ។ ផ្ដើមពីនោះ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងតែមានផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ។ មូលដ្ឋានសម្ភារៈសាលារៀនត្រូវបានកសាងយ៉ាងរឹងមាំនិងសម្រេចបទដ្ឋានជាតិ។ ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ល។ លោកឡឹមសឺន ហៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម ស្រុកមីស្វៀន ឲ្យដឹង៖ “ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅជាង៨៤% ម្ល៉ោះហើយ ឃុំដាយតឹមក៏មានសំណង់ជាច្រើនដើម្បីបម្រើជីវភាពប្រជាជនត្រូវបានរដ្ឋវិនិយោគកសាងតាមរយៈកម្មវិធី១៣៥ និងកម្មវិធីឯទៀត។ ផ្ដើមពីនោះ សំណង់ទាំងឡាយ ដូចជាផ្លូវថ្នល់ អាគារប្រជុំជីវភាពសហគមន៍ សាលារៀន ដំណាក់សុខាភិបាល ធារាសាស្រ្ត។ល។ ត្រូវបានវិនិយោគកសាងជាសារវន្ត។ តាមរយៈប្រភពទុនគោលនយោបាយ ឃុំបានផ្ដុំកម្លាំងដោះស្រាយបញ្ហាផ្ទះសម្បែង ឧបត្ថម្ភបុលទុនសម្រាប់បង្កបង្កើនផល ដីផលិតកម្ម អគ្គិសនី ទឹកប្រើប្រាស់ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ។ល។ អាស្រ័យហេតុនោះ ទើបមាមីងខ្មែរ មានលក្ខណសម្បត្តិធ្វើការរកស៊ី រកបានប្រាក់ចំណូលលំនឹង។ ឃុំដាយតឹម សម្រេចបទដ្ឋានជនបទថ្មី ភាគច្រើនគឺដោយសារគោលនយោបាយជនជាតិ ជាក់ស្ដែងគឺកម្មវិធី១៣៥”។
ផ្លូវគមនាគមន៍ជនបទនៅតំបន់ជនរួមជាតិខ្មែរបានកសាង ផ្តើមពីកម្មវិធី១៣៥។
តាមប្រសាសន៍របស់លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង៖ គណៈជនជាតិបានសហការជាមួយនឹងមន្ទីរ ផ្នែក ភូមិភាគ រៀបចំអនុវត្តគម្រោងទី២នៃកម្មវិធី១៣៥ចំណុះកម្មវិធីទិសដៅជាតិស្តីពីការកាត់ បន្ថយភាពក្រីក្រដោយចីរភាព តាមសេចក្ដីសម្រេចចិត្តលេខ១៧២២/QĐ-TTg ចុះថ្ងៃ០២/៩/២០១៦របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ អាស្រ័យហេតុនោះ មូលដ្ឋានសម្ភារៈនៅតំបន់លំបាកមានភាពសុក្រឹតជាបណ្តើរៗ ទាំងវិស័យសេដ្ឋកិច្ចវប្បធម៌សង្គម រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីជូនប្រជាជន។ ជាពិសេស មានភូមិភាគជាច្រើនបានពិនិត្យឃើញហើយ កសាង និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពលើវិសាលភាពទូទាំងខេត្ត។ ផ្តើមពីនោះ រួមចំណែកកាត់បន្ថយជាបណ្តើរៗអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរ។ ប្រសិនបើឆ្នាំ២០១៦ គ្រួសារក្រី ក្រក្នុងជនរួមជាតិខ្មែរមានអត្រាជិត២៣% បច្ចុប្បន្ននៅត្រឹមតែជាង១៤%ប៉ុណ្ណោះ៕
លីធាន - ធី