ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/12/2018 - 10:16

គណៈ​ប្រតិ​ភូ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​

គណៈ​ប្រតិ​ភូ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ដឹក​នាំ​ដោយ​លោក​ញ៉ែម​វ៉ា​លី​ អនុ​ប្រ​ធាន​អចិន្រ្តៃយ៍​និង​ជា​អគ្គ​លេ​ខា​ធិ​ការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាម​គ្គី​អភិ​វឌ្ឍ​មាតុ​ភូមិ​កម្ពុ​ជា បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​។

គណៈ​ប្រតិ​ភូ​ អញ្ជើញ​សួរ​សុខ​ទុក្ខ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​​ខេត្ត​​សុក​ត្រាំង​។

 យោង​តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ ការ​ងារ​ជន​ជាតិ​ សា​ស​នា ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​អនុ​វត្ត​បាន​ល្អ​ប្រ​សើរ​។ ផ្តើម​ពី​នោះ  ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ​កាន់​តែ​រីក​ចម្រើន អត្រា​គ្រួ​សារ​ធូរ​ធារ​កើន​ឡើង​ជា​លំ​ដាប់​ អត្រា​គ្រួ​សារ​​ក្រី​ក្រ​កាត់​បន្ថយ​ជា​បណ្តើរ​ៗ​ (ចាប់​ពី​៤២,៩២​% ឆ្នាំ​២០០១ លុះ​ដល់​ឆ្នាំ​២០១៧ ថយ​ចុះ​នៅ​តែ​១២,៦៥%​)ប៉ុណ្ណោះ។ គ្រួ​សារ​ក្រី​ក្រ​ និង​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រ​លំ​បាក​ត្រូវ​បាន​ឧបត្ថម្ភ​ថ​វិ​កា​ទិញ​​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទាំង​១០០​%; ជន​រួម​ជាតិ​ភាគ​តិច​មាន​អគ្គិសនី​ប្រើ​ប្រាស់​១០០​% និង​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៩៦​%។ ធ្វើ​យ៉ាង​​ណា​ដើម្បី​ប្រ​មូល​ផ្តុំ​ សាម​គ្គី​រវាង​អ្នក​កាន់​សាស​នា​និង​បង្កើន​ចំ​ណង​សាម​គ្គី​ភាព ខេត្ត​សុក​ត្រាំង​ មាន​អង្គ​ការ​តំ​​​ណាង​ឲ្យ​សាសនា​ផ្សេង​ៗ​ដូច​៖ ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ គណៈ​អភិ​បាល​ព្រះ​ពុទ្ធ​សាស​នា​ ព្រម​ទាំង​គណៈ​កម្មា​ធិ​ការ​សាម​គ្គី​សាសនា​កា​តូ​លិក ​​ទាំង​ថ្នាក់​ខេត្ត​និង​ថ្នាក់​ស្រុក​ជា​​ដើម​។ ម្យ៉ាង​ទៀត​​រាល់​ស​កម្ម​ភាព​ជំ​នឿ​សាសនា​ មួយ​អន្លើ​ដោយ​ពិ​ធី​បុណ្យ​វប្ប​ធម៌​ប្រ​វេ​ណី​ត្រូវ​បាន​រក្សា​ទៅ​តាម​ទំ​នៀម​ទម្លាប់​ មាន​ដូច៖ ពិធី​បុណ្យ​សែន​ដូន​តា ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ពិ​ធី​បុណ្យ​បញ្ចុះ​ខ័ណ្ឌ​សី​មា​។ល។​ ពោល​គឺ​វត្ត​ខ្មែរ​ទាំង​៩២​ក្នុង​ខេត្ត ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ក​សាង​កែ​លម្អ​ឈា​បន​ដ្ឋាន​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជិត​៥២​ពាន់​​លាន​ដុង​។

តាម​ប្រ​សាសន៍​លោក​ញ៉ែម​​វ៉ា​លី​ អនុ​ប្រ​ធាន​អចិន្រ្តៃយ៍​និង​ជា​អគ្គ​លេ​ខា​ធិ​ការ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាម​គ្គី​អភិ​វឌ្ឍ​មាតុ​ភូមិ​កម្ពុ​ជា បាន​ផ្តាំ​ផ្ញើ​នូវ​បិ​យ​វា​ចា​សួរ​សុខ​ទុក្ខ​របស់​សម្តេច​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ផង​ដែរ​។ លោក​សង្ឃឹម​ថា នឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ដើម្បី​រួម​គ្នា​ដោះ​ដូរ​បទ​ពិ​សោធន៍​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​និង​សាសនា​។ ទន្ទឹម​នឹង​នោះ រឹត​បន្តឹង​ទំ​នាក់​ទំ​ន​​ង​រ​វាង​ជន​ជាតិ​ទាំង​២ ឲ្យ​កាន់​តែ​ស្អិត​ល្មួត​ជាង​ទៀត​  និង​ពូន​ជ្រុំ​ចំ​​ណង​មិត្ត​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​។

ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ដំ​ណើរ​ទស្សន​កិច្ច គណៈ​ប្រតិ​ភូ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ផង​ដែរ​៕

យ្វី​អាញ់​-លី​សៀ  

ចែករំលែកអត្ថបទ