វត្តក្រពំុឈូកច្រាលចារុ៍ (ហៅវត្តចារុ៍) ឃំុថាញសឺន ស្រុកថ្កូវ ខេត្តត្រាវិញ បានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
រូបភាពទទួលបណ្ណទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
វត្តក្រពំុឈូកច្រាលចារុ៍ ផ្ដើមកសាងនៅឆ្នាំ១៧៥២ អាស្រ័យពុទ្ធបរិស័ទប្រគេនដីកសាង។ ព្រះចៅអធិការមុនដំបូងគឺព្រះតេជព្រះគុណគឹមតែក។ មកដល់បច្ចុប្បន្ន វត្តឆ្លងកាត់អស់១៩ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ និងមានការជួសជុលច្រើនលើក ពិសេសព្រះវិហារត្រូវបានជួសជុលនៅឆ្នាំ២០០០។ បច្ចុប្បន្ន ព្រះចៅអធិការវត្តក្រពំុឈូកច្រាលចារុ៍ គឺព្រះតេជព្រះគុណគឹមង៉ុកត្វង ជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកថ្កូវ។
យោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកទាំង២លើករបស់ប្រជាជនយើង វត្តក្រពំឈូកច្រាលចារុ៍ គឺជាកន្លែងលាក់បំពួន ចិញ្ចឹមកម្មាភិបាលសកម្មភាពបដិវត្តន៍។ ព្រះសង្ឃក្នុងវត្តរួមជាមួយនឹងពុទ្ធបរិស័ទនៅទីនេះ សាមគ្គីចិត្តមួយថ្លើមមួយដើរតាមបក្ស ចូលរួមចលនាក្នុងការតស៊ូ រួមចំណែកក្នុងការរំដោះជាតិ ឯកភាពប្រទេសជាតិ។ ក្នុងនោះ មានព្រះសង្ឃបួសក្នុងវត្ត និងពុទ្ធបរិស័ទជាច្រើន បានប្រឆាំងចំពោះខ្មាំង ដូច៖ វីរសមណៈពលីយ៉ឿងសុខ វីរសមណៈពលី គឹមស៊ុមន៍ ព្រះចៅអធិការសឺនលេខ ព្រះចៅអធិការគឹមវង្ស ព្រះចៅអធិការថាច់ហ៊ុង ព្រះចៅអធិការថាច់តោក ព្រះចៅអធិការគឹមសុខ ព្រះតេជព្រះគុណថាច់អាន ព្រះឧបជ្ឈាយ៍ គឹមសារីព្រះឧបជ្ឈាយ៍គឹមហឿង។ល។ ក្រោយពីថ្ងៃរំដោះប្រទេសជាតិ ព្រះសង្ឃខ្មែរជាច្រើនព្រះអង្គ បានបក្សនិងរដ្ឋប្រទានគ្រឿងឥស្សរិយយសនិងមេដាយ ដូច៖ ព្រះតេជគុណយឿងសុខ៖ គ្រឿងឥស្សរិយយស ប្រឆាំងអាមេរិកលេខ៣; ព្រះតេជគុណគឹមស៊ុមន៍ ៖ គ្រឿងឥស្សរិយយសប្រឆាំងអាមេរិកលេខ៣; ព្រះឧបជ្ឈាយ៍គឹមសារី ព្រះចៅអធិការដំណាក់កាល១៩៧១-១៩៧៥ ត្រូវបានប្រទានគ្រឿងឥស្សរិយយសប្រឆាំងអាមេរិកលេខ១។
ពង្រីកនូវប្រពៃណីដ៏ល្អប្រសើរនោះ រយៈកាលកន្លង ព្រះសង្ឃគណៈកម្មការវត្តក្រពំុឈូកច្រាលចារុ៍ រួមជាមួយពុទ្ធបរិស័ទក្នុងតំបន់តែងសាមគ្គីរួមគ្នាជាមួយនឹងរដ្ឋអំណាចភូមិភាគ កសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ ។ ទន្ទឹមនឹងនោះ ធ្វើការអភិរក្ស ជួសជុលវត្តអារាម បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែរធ្វើបុណ្យសុន្ទរិ៍ទានទៅតាមប្រពៃណី ទំនៀមទម្លាប់សាសនា៕
សឺនម៉ាល័យ-ទីទុយ