រយៈកាល១៥ឆ្នាំកន្លង មានបងស្រីម្នាក់ (សូមលាកឈ្មោះ អាយុ៣៦ឆ្នាំ នៅខេត្តហា ទិញ) កើតទុក្ខព្រោះជំងឺជើងកាន់តែធំឡើងៗ ដូចជើងដំរី ទោះបីទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យតូចធំ ផឹកទាំងថ្នាំស្រុក ថ្នាំចិនសែ ប៉ុន្តែជំងឺនៅតែមិនបានធូរស្រាល។ គាប់ចួនបាន អានព៌តមានលើកាសែតបងបានដឹងដំណឹងនៅកឹងធើមានវេជ្ជបណ្ឌិតព្យាបាលជាសះស្បើយដល់អ្នកជំងឺជាច្រើន ដែលកើតជំងឺដូចខ្លួនទើបបងស្រីមករកវេជ្ជបណ្ឌិត។
ព្រូនអំបោះក្នុងឈាម។ រូបថតៈ CTV
បងស្រីរៀបរាប់៖ គាត់រៀបការកាលពីអាយុ២២ឆ្នាំ ក្នុងរយៈកាលមានផ្ទៃកូនច្បងបានប្រមាណពី៤-៥ខែ ជើងគាត់មានរោគសញ្ញាហើមធំឡើងៗ និងឡើងស្អូចកន្ទួលក្រហម។ គាត់ស្មានថា នេះជារោគសញ្ញាហើមជើងតែងកើតមានលើស្រ្តីមានផ្ទៃម៉្លោះហើយគាត់មិនខ្វល់ឡើយ។ ប៉ុន្តែបន្ទាប់ពីសម្រាលកូនរួច ជើងកាន់តែធំឡើងៗ ទើបគាត់ទៅមន្ទីរពេទ្យនៅភូមិភាគ ពិនិត្យនិងព្យាបាលជំងឺ។ វេជ្ជបណ្ឌិតពិនិត្យមិនដឹងថាជារោគសញ្ញានៃជំងឺអី្វឡើយ។ ជើងហើមកាន់តែធំឡើងៗ ហើយរយៈកាល២ឆ្នាំមកនេះ គាត់ឈឺចុកចាប់ គ្រុនក្ដៅអូសបន្លាយប្រមាណពី២-៣ថ្ងៃ កាន់តែធ្វើឲ្យគាត់មានការព្រួយបារម្ភ។
ព្យាបាលជំងឺនៅមន្ទីរពេទ្យភូមិភាគមិនបានធូរស្បើយ បងស្រីបានសាច់ញាតិក្នុងគ្រួសារនាំទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យ ហាណូយហ្វេ និងក្រុងហូជីមិញ ប៉ុន្តែជើងគាត់នៅតែធំឡើងៗ។ គាប់ចួនប្អូនប្រុស គាត់អានកាសែត ជ្រាបដំណឹងពីសាស្រ្តាចា្យរង វេជ្ជបណ្ឌិត ដាមវ៉ាន់កឿងកំពុងបំពេញការងារនៅសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ ព្យាបាលជោគជ័យជាច្រើន ករណីដែលកើតជំងឺប្រហាក់ប្រហែលនឹងបងស្រី ម៉្លោះហើយ ក៏សម្រេចចិត្តនាំបងស្រី ពីខេត្តហាទិញ មកកឹងធើព្យាបាលជំងឺ។
វេជ្ជបណ្ឌិតដាមវ៉ាន់កឿង ឲ្យដឹង៖ ស្ថានភាពរបស់បងស្រី គឺឆ្លងមេរោគព្រូនអំបោះ យូរថ្ងៃ ម៉្លោះហើយធ្វើឲ្យជើងគាត់មានអាការៈប្រែប្រួល ចំពោះករណីនេះ បើសិនជាឆាប់ប្រទះឃើញនិងព្យាបាលទាន់ពេល អាចទប់ស្កាត់ស្ថានភាពជំងឺជើងធំ ពងស្វាសធំ។ល។ រយៈពេលកន្លង វេជ្ជបណ្ឌិតកឿងបានធ្វើកោសល្យវិច័យនិងព្យាបាលជោគជ័យឲ្យជិត២០ករណី ដែលឆ្លងរោគព្រូនអំ បោះមកពីខេត្ត ក្រុងនានា ដូច៖ ក្រុងហូជីមិញ ហាណូយ ង៉ែអាន វិញឡុង បាកលីវ។ ប្រហាក់ប្រហែលនឹងករណីរបស់បងស្រីដែរ អ្នកជំងឺជាច្រើនដែលបញ្ជូនមកពីអង្គភាពសុខាភិបាលនានា មានរោគសញ្ញា ជើង ដៃ និងពងស្វាសហើមធំ ប៉ុន្តែពុំទាន់កំណត់បានមូលហេតុជំងឺអ្វី ម៉្លោះហើយ យឺតយ៉ាវក្នុងការព្យាបាល។ អាស្រ័យការធ្វើកោសល្យ វិច័យឆ្លុះរកមើលព្រូនអំបោះជួបការលំបាកភាគច្រើនឆ្លុះឃើញនៅពេលពាក់កណ្តាលអធ្រាត្រ។
វេជ្ជបណ្ឌិតដាមវ៉ាន់កឿង ពន្យល់បន្ថែម៖ ព្រូនអំបោះបណ្តាលឲ្យកើតជំងឺ”ជើងដំរី”អាស្រ័យប៉ារ៉ាសិតជាដុកដឿព្រូនអំបោះ ចូលក្នុងឈាម រាំងស្ទះប្រព័ន្ធសសៃឈាមបណ្ដាលឲ្យកើតរោគ ដូច៖ ពងស្វាសធំ ជើងដំរី ទឹកនោមល្អក់ដូចទឹកអង្ករ។ មានជំងឺច្រើនករណី មិនបានព្យាបាលទាន់ពេល បណ្តាលឲ្យជំងឺមានសភាពធ្ងន់ធ្ងរ ធ្វើឲ្យជើងធំឡើងៗខុសពីធម្មតា។ល។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតដាមវ៉ាន់កឿង រោគសញ្ញាដំបូងរបស់ជំងឺគឺមានអាការៈមិនច្បាសលាស់ ហាក់ដូចអ្នកកើតជំងឺគ្រុនឈាម ឡើងស្អូចកន្ទួលនៅដៃ ជើង និងពងស្វាសរបស់បុរសភេទ អ្នកជំងឺនៅមានអាការៈស្រៀវស្រាញ លទ្ធផលធ្វើកោសល្យវិច័យ កោសិកាឈាមសកើន។ រោគឆ្លងតាមរយៈមូសខាំ។ អាស្រ័យហេតុនេះ របៀបបង្ការ វេជ្ជបណ្ឌិតផ្តល់អនុសាសន៍ គប្បីដេកដាក់មុង មិនហូបម្ហូបស្រស់ ពិសេសគឺភ្លាឈាមជ្រូក ទា ភ្លាត្រីជាដើម៕
ធូសឿង-មុនី