មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/11/2018 - 09:23

គំ​​រូ​ព្រះ​តេជ​គុណ​ថាច់​សល់​

ផ្ដើម​ពី​សា​លា​ឆ​ទាន​កសាង​ដោយ​ឫស្សី​ប្រក់​ស្លឹក​រាប់​រយ​ឆ្នាំ​ នៅ​ភូមិ​អូរ​តា​ពៅ​ ឃុំដា​ឡុក​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ឆ្នាំ​២០១៤ សា​លា​ឆទាន​នេះ​បាន​រដ្ឋ​អនុ​ញ្ញាត​កសាង​វត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម (អូរ​តាពៅ​)។ ក្ដី​រីក​រាយ​ដូច​បាន​ទ្វេ​ឡើង​ ព្រោះ​មា​ស្ពាន​ផ្លូវ​ក្រាល​បេ​តុង​បាន​រួច​រាល់​ បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ជាង​។ល។​ ទាំង​អស់​ហ្នឹង​ ភាគ​ច្រើន​គឺ​ដោយ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​តេជ​គុណ​ថាច់​សល់។​

ព្រះ​តេជ​គុណ​ត​បោធ​រោ ថាច់​សល់​ជា​មួយ​នឹង​ព្រះ​ធម្មា​ចារ្យ​និង​គណៈ​កម្ម​ការ​វត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម​ (អូរ​តា​ពៅ)​ ។

ព្រះ​តេជ​គុណ​ត​បោធ​រោ​ ថាច់​សល់ (កើត​ឆ្នាំ​១៩៧៦​)​កើត​និង​​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​ក​សិ​ករ​មាន​បង​ប្អូន​៦​នាក់​ នៅ​ភូមិ​សំ​រោង​ សង្កាត់​ទី​៨​ ក្រុង​ត្រា​វិញ​។ ពេល​អា​យុ​១៧​ឆ្នាំ យុវ​ជន​ថាច់​សល់​ ក៏​ដូច​ជា​យុវ​ជន​ខ្មែរ​ឯ​ទៀត​ដែរ​ បាន​ម្ដាយ​ឪ​ពុក​នាំ​ចូល​វត្ត​អង្គ​ររាជ​បូ​រី​ (អង្គ) បួស​រៀន​ធម៌​វិ​ន័យ​ អក្សរ​សាស្រ្ត​ជាតិ​។ ឆ្នាំ​១៩៩៩ ព្រះ​តេជ​គុណ​ប្រ​ឡង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​។ ឆ្នាំ​២០០៥ ព្រះ​អង្គ​ក៏​បាន​ប្រ​ឡង​បញ្ចប់​ម​ហា​វិ​ទ្យា​ល័យ​ច្បាប់​។ ក្រោយ​មក​ធ្វើ​លេ​ខា​ធិ​ការ​នៅ​កា​រិ​យា​ល័យ​ ព្រះ​សង្ឃ​សា​មគ្គី​ស្នេ​ហា​ជាតិ​ខេត្ត ត្រា​វិញ​។ល។​

ឆ្នាំ​២០១៤ ព្រះ​តេជ​គុណ​ត​បោធ​​រោ ថាច់​សល់​ បាន​ពុទ្ធ​​ប​រិ​ស័ទ​និ​មន្ត​មក​គង់​នៅ​សា​លា​ឆ​ទាន​នៅ​ភូមិ​អូរ​​តា​ពៅ​។ ព្រះ​អង្គ​មាន​ថេរដី​កា​៖ កាល​នោះ នៅ​ភូមិ​អូរ​តា​ពៅ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​ទូ​ក​ឬ​ថ្មើរ​ជើង​ ម៉្លោះ​ហើយ ជីវ​ភាព​នៅ​ជួប​ការ​លំ​​បាក​ច្រើន​។ ពិត​មែន​តែ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅ​​ច្រើន​កុះ​ករ ប៉ុន្តែ​មាន​តែ​សា​លា​ឆ​ទាន​ មួយ​ខ្នង​ដែល​ក​សាង​ជាង​រយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​រយៈ​កាល​នេះ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ អ​នុញ្ញាត​បង្កើន​កម្រិត​ ក​សាង​សា​លា​ឆ​ទាន​ទៅ​ជា​វត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម (អូរ​តា​ពៅ​)។ ព្រះ​តេជ​គុណ​ ត​បោធ​រោ​ថាច់​សល់​ដោយ​បាន​ពុទ្ធ​បរិ​ស័ទ​ជំ​នឿទុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​រហូត​មក​ទល់​បច្ចុប្បន្ន​។

ក្នុង​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​ ព្រះ​តេជ​គុណ​ត​បោ​ធ​រោ ​ថាច់​សល់ មិន​ខ្លាច​នឿយ​លំ​បាក​ ហើយ​ស​កម្ម​ចលនា​​មា​មីង​ពុទ្ធ​បរិ​ស័ទ​ សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត ចូល​រួម​វិ​ភាគ​ទាន ដើម្បី​ក​សាង​វត្ត​អា​រាម​។ បច្ចុ​ប្បន្ន វត្ត​សុ​វណ្ណន​ទី​សិ​រី​ឧត្តម​ (អូរ​តា​ពៅ​) មាន​ភាព​សម​រម្យ​ ប្រ​កប​ដោយ​លក្ខណៈ​ ស្ថា​បត្យ​កម្ម​ដ៏​ប្រ​ណីត​របស់​ខ្មែរ​ណាម​បូ​ រួម​មាន​៖ ព្រះ​វិ​ហារ​សា​លា​ឆ​ទាន​ សា​លា​រៀន​។ល។ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ធ្វើ​បុណ្យ​សុន្ទ​ទាន​។

មិន​ត្រឹម​តែកសាងវត្ត​អា​រាម​ប៉ុណ្ណោះ​ទេ យោង​ប្រ​សាសន៍​លោក​ថាច់​ហ្វាង ប្រ​ធាន​គណៈ​កម្ម​ការវត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម (អូរ​តាពៅ) ចាប់​តាំង​ពី​ឆ្នាំ​​២០១៤មក​ទល់​បច្ចុប្បន្ន​ ព្រះ​តេជ​គុណ​ព្រះចៅ​​អ​ធិ​ការ​ ថាច់​សល់​ នៅ​ទាំង​ចលនាសប្បុរ​ស​ជន​ មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​និង​ក្រៅ​ខេត្ត​ ក​សាង​ស្ពាន​ បេ​តុង​ចំនួន​១៤​ខ្សែ ផ្លូវ​បេ​តុង​ជន​​បទ​រាប់​រយ​ម៉ែត្រ ជូន​ផ្ទះមេ​ត្តា​ធម៌​៣ខ្ន​ងដ​ល់គ្រួសា​រ​ក្រី​ក្រ​។ល។ ស​រុប​ទឹក​​ប្រាក់​ជាង​១​ពាន់​លាន​ដុង​។ មិន​តែ ប៉ុណ្ណោះ ព្រះ​តេជ​គុណ​​ថាច់​សល់ នៅ​ទាំង​ឧបត្ថម្ភ​អង្ករ​ ប្រាក់​ សៀវ​ភៅ ​សរ​សេរ​ជូន​អ្ន​ក​ក្រី​ក្រ​ មនុស្ស​ចាស់​និង​ប្អូន​ៗ​សិស្សា​នុសិស្ស​ និស្សិ​ត សា​លា​ជន​ជាតិ​អន្តេ​វា​សិក​​និង​សា លា​មធ្យម​សិក្សា​បា​លី​-​ខ្មែរ​ត្រា​វិញ​ រាប់​រយ​លាន​ដុង​។​ “ព្រះ​តេជ​គុណ​ ថាច់​សល់​តែង​បង្ក​ភាព​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ជនរួម​ជាតិ​ខ្មែរ​” លោក​ថាច់​ហ្វាង ឱ្យ​ដឹង​ដូច្នេះ​។

យោង​ថេរដី​កា​ព្រះ​ធម្មា​​ចារ្យ​សឺន​ហ្វី គង់​នៅ​វត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម​ (អូរ​តា​ពៅ)​ ព្រះ​តេជ​គុណ​ ត​បោធ​រោ​ថាច់​សល់ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ បង្ក​លក្ខ​ណសម្បត្តិ​ជូន​ព្រះ​សង្ឃ​ក្នុង​វត្ត​សិក្សា​ ធម៌​វិ​ន័យ​ និង​អក្សរ​សាស្រ្ត​ជាតិដើម្បី​បង្កើន​ចំ​ណេះ​ដឹង​។ បច្ចុប្បន្ន​ក្នុង​វត្ត​មាន​ព្រះ​សង្ឃ​២​អង្គកំ​ពុង​រៀន​ម​ហា​វិ​ទ្យា​ល័យ​និង​អនុ​បណ្ឌិត​នៅ​សា កល​វិ​ទ្យា​ល័យត្រា​វិញ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជា​រៀង​រាល់​ឆ្នាំ វត្ត​សុ​វណ្ណ​ន​ទី​សិ​រី​ឧត្តម (អូរ​តា​ពៅ​)  តែង​បើក​សា​លា​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​ប​រិ​ស័ទ​នៅ​រដូវ​វិស្ស​ម​កាល​ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​អក្សរ​សាស្រ្ត​ភា​សា​ វប្ប​ធ​ម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ក្នុង​ឱ​កាស​បុណ្យ​ទាន​ម្ដង​ៗ ព្រះ​តេជ​ គុណ​ត​បោធ​រោ​ថាច់​សល់ ទេស​នា​ពន្យល់​ណែ​នាំ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឲ្យ​រស់​នៅ​ប្រ​កប​ដោ​យ​សីល​ធម៌​និង​អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​ ច្បាប់​របស់​​បក្ស​និង​រដ្ឋ​៕

     អត្ថ​​បទ​៖ ទី​ទុយ

ចែករំលែកអត្ថបទ