សមាគមកសិករខេត្តសុកត្រាំង បានរៀបចំមហាសន្និបាតតំណាងលើកទីVIII អាណត្តិកាល២០១៨-២០២៣។
អ្នកតំណាងបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការ អាណត្តិកាល២០១៨-២០២៣។
អាណត្តិកាលកន្លង រាល់សកម្មភាព ចលនារបស់សមាគមកសិករខេត្តគ្រប់លំដាប់ថ្នាក់ បន្តការផ្លាស់ថ្មី បានរីកសាយភាយយ៉ាងខ្លាំងដល់កសិករ។ ឆ្លងតាមរយៈសកម្មភាពចលនាកសិករ “បង្កបង្កើនផល ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមានធ្វើបាននិងការចលនា “កសាងជនបទថ្មី ក្រុងស៊ីវិល័យ” “កសិករចូលរួមធានាការពារប្រទេស សន្តិសុខ”; ចលនា “កសិករមានគំនិតច្នៃប្រតិដ្ឋ” “កសិករប្រណាំងប្រាជ្ញា” ។ល។ ត្រូវបានប្រទះឃើញកសិករពូកែ និងគំរូជឿនលឿនជាច្រើន។ ឆ្លងតាមរយៈនោះ មានគ្រួសារជាង៩៦.០០០ ត្រូវបានទទួលស្គាល់ជាកសិករបង្កបង្កើនផល ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ សមាគមថែមទាំងចលនាកសិករបរិច្ចាគដីជាង៦០.០០០ម៉ែត្រការ៉េ ដើម្បីកសាងផ្លូវជនបទ អគារសិក្សា; បើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម៥៩ថ្នាក់ មានពលករចូលរួមចំនួន១.៦៦៨នាក់ ឧទ្ទេសនាមនិងបង្កើតការងារធ្វើជូនពលករ-ការិនីចំនួន២១.៥៤៧នាក់ ។ល។
អាណត្តិកាល២០១៨-២០២៣ សមាគមបានដាក់ចេញផែនការកំណត់មួយចំនួន ដូច៖ ក្នុងមួយឆ្នាំពង្រីកសមាជិកកើនពី៣%ឡើងទៅ មូលដ្ឋានសមាគមគ្រាន់បើនិងរឹងមាំ
៨៥% ប្រជាជនសម្រេចកិត្តិនាម ជាកសិករបង្កបង្កើនផលធ្វើអាជីវកម្មពូកែជាង៦០% គ្រួសារកសិករចុះឈ្មោះជាគ្រួសារវប្បធម៌សម្រេច៩០% ឡើងទៅ៕
យ្វីអាញ់-លីសៀ