នៅខេត្តត្រាវិញ មានកសិករខ្មែរជាច្រើនមានការយល់ដឹង និងចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដាំដុះបង្កើនប្រាក់ចំណូល។
លោកថាច់គី ជាមួយនឹងទម្រង់ផលិតស្រូវពង្រោះជួរ។
បងថាច់ង៉ុកយ៉ាងសេីុង នៅភូមិដូវយ៉ុង ឃុំភឿកថាញ់ ស្រុកកាងឡុង ឲ្យដឹង៖ “ក្នុងការផលិត ប្រសិនបើកសិករចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស គឺអាចរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច កាត់បន្ថយបានប្រាក់ចំណាយក្នុងការផលិតកម្ម និងជាជំហានៗម្ចាស់ការលើរដូវកាល ទិន្នផល កាត់បន្ថយហានិភ័យអំពីដង្កូវក្រា និងជំងឺផ្សេងៗ។ល។ ដោយបានផ្ទេរជូនបច្ចេកទេសពីផ្នែកកសិកម្ម បងថាច់ង៉ុកយ៉ាងសេីុង មិនអល់អែកក្នុងការបង្វែរផ្ទៃដីផលិតស្រូវ១ហិកតានៅភូមិង្វៀតត្រឿង មកដាំដើមស្រកានាគ០,១៥ហិកតា និងផលិតស្រូវគុណភាពខ្ពស់០,៨៥ហិកតា។ តាមសម្ដីបងសេីុង ការផលិតស្រូវដោយប្រើប្រាស់គ្រាប់ពូជសុទ្ធនិងអនុវត្តត្រូវតាមកាលបរិច្ឆេទច្បាស់លាស់ ពង្រោះជួរដើម្បីប្រិតសំចៃពូជ។ល។ ក្រោយពីប្រមូលផល ទិន្នផលស្រូវរបស់បងសម្រេចជាង៧តោនក្នុង១ហិកតា ប្រិតសំចៃបានប្រហែល១,២លានដុងក្នុង១ហិកតា (ថ្នាំការពាររុក្ខជាតិ ពូជ សម្ភារៈកសិកម្ម)។ ចំណែកខាងផ្ទៃដីដាំដើមស្រកានាគវិញ បច្ចុប្បន្នកំពុងផ្ដល់ផ្លែ ជាមួយនឹងទិន្នផលពី១,២ដល់១,៥តោនក្នុង១.០០០ម២ និងតម្លៃលក់ចាប់ពី៣០.០០០ដល់៣២.០០០ដុងក្នុង១គីឡូក្រាម (ប្រភេទ១) នាំមកប្រាក់ចំណូលពី២៥ ដល់៣០លានដុងក្នុង១ឆ្នាំ។
នេះជារដូវទី៣ហើយដែលបងថាច់គី នៅភូមិ១ ឃុំផុងភូ ស្រុកកូវកែ បានចូលរួមជាមួយនឹងមជ្ឈមណ្ឌលជំរុញកសិកម្ម (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ)អនុវត្តទម្រង់កាត់បន្ថយស្រូវពូជពង្រោះលើផ្ទៃដីជំនាញផលិតស្រូវទាំង១,៦ហិកតា របស់គ្រួសារ។ បងថាច់គី ឲ្យដឹង៖ ពេលផលិតស្រូវតាមទម្រង់នេះ គឺទិន្នផលខ្ពស់បង្គួរ (៧តោនក្នុង១ហិកតា); បើប្រៀបនឹងកាលមិនទាន់អនុវត្តទម្រង់នេះ ឃើញថាកាត់បន្ថយការចំណាយជិត៤លានដុង/ហិកតា (ពូជ ជី និងថ្នាំការពាររុក្ខជាតិ) និងកម្លាំងថែទាំ។ ព្រមជាមួយនោះ ជួយគ្រួសារខ្ញុំកាត់បន្ថយស្រូវពូជនៅត្រឹម៨០គីឡូក្រាមក្នុង១ហិកតា (មុននេះប្រើប្រាស់ពូជពី១២០ដល់១៥០គីឡូក្រាមក្នុង១ហិកតា); សត្វល្អិតបំផ្លាញក៏ថយចុះជាង៤០%។ ក្នុងរដូវដើមឆ្នាំ២០១៨ គ្រួសារខ្ញុំចំណេញបានជិត៣០លានដុងក្នុង១ហិកតា (ចំណូលខ្ពស់ជាងស្រែនៅក្រៅទម្រង់៧,២លានដុងក្នុង១ហិកតា) នាំមកប្រាក់ចំណូលសម្រាប់គ្រួសារជាង១២០លានដុងក្នុង១ឆ្នាំ៕
សឺនម៉ាល័យ-ថាច់ធី