សាកលវិទ្យាល័យត្រាវិញ ទើបសហការជាមួយវិជ្ជាស្ថាននិងសាលាវប្បធម៌សិល្បៈនានានៅតំបន់ភាគខាងត្បូង រៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត “តូរ្យតន្រ្តីប្រជាប្រិយខ្មែរ បញ្ហាខាងទ្រឹស្តីនិងបទពិសោធន៍”។
អ្នកតំណាងលើកឡើងមតិពិភាក្សាក្នុងអង្គសិក្ខាសាលា។
លោកស្រី មហាបរិញ្ញា ថាច់ធីយ៉ឹង នាយិការងនៃសាកលវិទ្យាល័យត្រាវិញ នឹងជាអនុប្រធានរៀបចំអង្គសិក្ខាសាលា ឲ្យដឹង៖ សិក្ខាសាលា វិទ្យាសាស្រ្ត “ តូរ្យតន្រ្តីប្រជាប្រិយខ្មែរ បញ្ហាខាងទ្រឹស្តីនិងបទពិសោធន៍” គឺជាសកម្មភាពមួយបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃការផ្សព្វផ្សាយអនុវត្តភារកិច្ចវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាថ្នាក់ក្រសួង ស្តីពី “ ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌សិល្បៈប្រជាប្រិយខ្មែរណាមបូ” អាស្រ័យ សាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ់ នាយកសាកលវិទ្យាល័យត្រាវិញ បានលើកឡើងនូវបធានបទនេះ។ ក្នុងអង្គសិក្ខាសាលា ក៏ទទួលបាន១៨អត្ថបទអន្តរាគមន៍របស់ថ្នាក់គ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ សិប្បករ និងសិល្បករ ដែលអញ្ជើញមកពីក្រុងហូជីមិញនិងបណ្តាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុង ព្រមទាំងនៅក្នុងខេត្តត្រាវិញ បានលើកឡើងពិភាក្សាក្នុងអង្គសិក្ខាសាលា។ ខ្លឹមសារនៃអត្ថបទអន្តរាគមន៍សំខាន់ផ្តោតទៅលើបញ្ហាខាងទ្រឹស្តីក្នុងការសិក្សាស្រាវជ្រាវតូរ្យតន្រ្តីប្រជាប្រិយខ្មែរណាមបូ លក្ខណៈពិសេសនិងតម្លៃវប្បធម៌ ការងារអភិរក្ស និងការពង្រីកតម្លៃវប្បធម៌នៃតូរ្យតន្រ្តីប្រជាប្រិយខ្មែរណាមបូ។ បណ្តាបទពិសោធន៍ជាក់ស្តែង ក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់បង្រៀនតូរ្យតន្រ្តីប្រជាប្រិយខ្មែរ។
សិក្ខាសាលាបានជួយឲ្យថ្នាក់គ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ សិប្បករ និងសិល្បកររកឃើញដំណោះស្រាយគួបផ្សំនឹងការលើកជាសំណើ សំណូមពរសំដៅដល់ការងារប្រមែប្រមូល ស្តារឡើងវិញ បណ្តុះបណ្តាល បង្ហាត់បង្រៀនជាបន្ត ក៏ដូចជាការអភិរក្ស បណ្តាតម្លៃវប្បធម៌សិល្បៈប្រជាប្រិយខ្មែរ។ ឆ្លងតាមរយៈនោះ រួមចំណែកអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការអភិរក្ស និងពង្រីកតម្លៃនៃបណ្តាប្រភេទវប្បធម៌-សិល្បៈក្នុងសហគមន៍ជនជាតិភាគតិចនិយាយរួម និងក្នុងជនជាតិខ្មែរណាមបូនិយាយដោយឡែក៕
ម៉ាល័យ-សុផន