13/08/2018 - 15:54

ប្រ​សិទ្ធ​ភាព​ផ្ដើម​ពី​”មូល​និ​ធិ​ឧបត្ថម្ភ​នា​រី​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច”

វាយ​តម្លៃ​អំ​ពី​ទម្រង់​ “មូល​និ​ធិ​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” អ្នក​ស្រី​ទ្រិញ​ធី​ភឿង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ ឆ្លង​តាម​រយៈ​ការ​ខិត​ជិត​ប្រ​ភព​ទុន​ ការ​រៀន​សូត្រ​ពី​របៀប​ប្រិត​សំ​ចៃ និង​ចំ​ណេះ​ដឹង​ផ្សេង​ៗ​ទៀត​ ឃើញ​ថា​ស​មា​ជិក​ទាំង​ឡាយ​បាន​កែ​លម្អ​ជីវ​ភាព​ផ្តើម​ពី​ការ​ធ្វើ​អា​ជីវ​កម្ម លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក ចិញ្ចឹម​សត្វ​ដាំ​ដុះ​ជា​ដើម​។ ទម្រង់​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផ្តើម​ពី​ប្រ​ភព​ទុន​របស់​មូល​និ​ធិ​ ពិ​សេស​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​។

បង​​ស្រី​ថាច់​ធី​កឿន​ កំ​ពុង​ប្រមូ​ល​ផល​ស្ពៃ​ចង្កឹះ​។

“មូល​និធិ​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” បាន​ផ្សព្វ​ផ្សាយ​ឲ្យ​សមា​ជិក​នៃ​សមា​គម​នា​រី​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​បាក ប្រាក់​ចំ​ណូល​ទាប​ នៅ​ឃុំ ​ទី​ប្រ​ជុំ​ជន​៩/១១​របស់​ស្រុក​កូវ​កែ ​បាន​ខិត​ជិត​នឹង​ប្រ​ភព​ទុន​ រួម​មាន​ប្រាក់​បំ​ណុល​ស​រុប​៤,១​ពាន់​លាន​ដុង​។ ហ្វា​​តឹង និង​ចូវ​ដៀង​ គឺ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ឆ្លង​កាត់​រយៈ​ពេល​២ ឆ្នាំ​អនុ​វត្ត​ មាន​សមា​ជិក​ជាង​៦០០​លើក​នាក់​ បាន​ទទួល​ទុន​ក្នុង​ចំ​ណោម​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​៦០​% និង​មាន​សមា​ជិក​ជាង​៧០​% ក្រោយ​ពី​បាន​ទទួល​ទុន​១​ជុំ​(១​ឆ្នាំ​) សុទ្ធ​តែ​សន្សែ​សន្សំ​បាន​ប្រាក់​សម្រាប់​ផលិត​កម្ម​ឡើង​វិញ​។ បង​ស្រី​ង្វៀន​ធី​ឡង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ចូវ​ដៀង ឲ្យ​ដឹង​៖ “ក្នុង​ឃុំមាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​៨០​%។ ឆ្នាំ​២០១៧ “មូល​​និ​ធិ​ឧបត្ថម្ភ​នា​រី​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” បាន​ឲ្យ​បង​ប្អូន​នា​រី​១២២​នាក់ ខ្ចី​ទុន​សម្រាប់​ផលិត​កម្ម​ និង​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។ រ​ហូត​ដល់​ចុង​ខែមិ​ថុ​នា​ ឆ្នាំ​២០១៨ មាន​បង​ប្អូន​នា​រី​ទទួល​បាន​ទុន​ចំ​នួន​២៤៤​លើក ក្នុង​មួយ​លើក​ៗ​ស​រុប​ទឹក​ប្រាក់​ជាង​៦០០​លាន​ដុង​។ ឆ្លង​តាម​រយៈ ការ​ពិនិត្យ​វាយ​តម្លៃ​ប្រ​ភព​ទុន​ដែល​បាន​វិ​និ​យោគ​មាន​បង​ប្អូន​ជាង​៥០​% ក្រោយ​ពី​ធ្វើ​ការ​វិ​និ​យោគ​មួយ​លើក​ ក៏​សន្សែ​សន្សំ​បាន​ប្រាក់​សម្រាប់​ធ្វើ​កា​រ​វិ​និ​យោគ​ជា​បន្ត​​ដើម្បី​ពង្រីក​ការ​ផលិ​ត​​។

តាម​ប្រ​សាសន៍​របស់​បង​ស្រី​គឹម​ធី​ហ៊ុង​អាញ់ ប្រ​ធាន​ស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ហ្វា​តឹង “មូល​និធិ​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” បាន​វិ​និ​យោគ​ទុន​នៅ​នឹង​ឃុំ​ចំ​នួន​២លើក​ (ឆ្នាំ ២០​១៧ មាន​សមា​ជិក​ចូល​រួម​១៦២​នាក់​; ឆ្នាំ​២០១៨ មាន​ស​មា​ជិក​១៩៨​នាក់) ស​រុប​ទុន​ជាង​១,១​ពាន់​លាន​ដុង​។ ក្នុង​នោះ មាន​ស​មា​ជិក​ជាជ​ន​ជាតិ​ខ្មែរ​៧០​% រយៈ​ពេល​បុល​ទុន​គឺ​១២​ខែ​។ បង​ស្រី​ថាច់​ធី​កឿន​ នៅ​ភូមិ​កំ​ពង់​មាន​ជ័យ​ ឃុំ​ហ្វា​តឹង​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​ទទួល​ទុន​ពី​ប្រ​ភព​”មូល​និ​ធិ​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” ឲ្យ​ដឹង​​ដោយ​​​ក្ដី​រីក​រាយ​៖ “ គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ជីវ​ភាព​រស់​នៅ​ផ្អែក​លើ​ដី​ស្រែ​១.៥០០​ម​២​។ ឆ្នាំ​២០១៧ បាន​ទ​ទួល​​ប្រាក់​៤,២​លាន​ដុង​ពី“មូល​និ​ធិ​ឧបត្ថម្ភ​នា​រី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” នាង​ខ្ញុំ​ដាំ​ស្ពៃច​ង្កឹះ​ ជន្លង់ ​ផ្ទី ត្រ​កួន​។ល។  លើ​ផ្ទៃ​ដី​ប្រ​ហែល​១.០០០​ម​២​។ ក្នុង​មួយ​ឆ្នាំ​ដាំ​បន្លែ​បាន​ពី​៦-៧​លើក យោង​ទៅ​តាម​ប្រ​ភេទ​បន្លែ​នី​មួយ​ៗ ការ​ប្រ​មូល​ផល​ អូស​បន្លាយ​ពេល​ពី​១២​-១៥​ថ្ងៃ​/រដូវ​។ល។ តាម​រយៈ​ការ​ដាំ​ដំ​ណាំ​នេះ គ្រួ​សារ​ខ្ញុំ​អាច​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​២៥​លាន​ដុង​/ឆ្នាំ​”។ ក្រៅ​ពី​នោះ គ្រួ​សារ​បង​ស្រី​ថាច់​ធី​កឿន​ នៅ​ទាំង​ចិញ្ចឹម​ទា​កា​ប៉ា។​ គិត​មធ្យម​ភាគ​ ក្រោយ​រយៈ​ពេល​ចិញ្ចឹម​៥​ខែ​គ្រួ​សារ​បង​កឿន​ មាន​ទា​លក់​ពី​៤០-​៥០​ក្បាល​/ល្បាស់​។ល។ បង​កឿន​ឲ្យ​ដឹង​បន្ថែម​៖ “ដោយ​សារ​ការប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព​ ឆ្នាំ​២០១៨ គ្រួ​សារ​ខ្ញុំ​បាន​“មូល​និធិ​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​” ឲ្យ​ខ្ចី​ប្រាក់​បន្ត​លើក​ទី​២ ចំ​នួន​ទឹក​ប្រាក់​៦,៥​លាន​ដុង​។ ដោយ​បាន​ចំ​នួន​ទុន​នោះ គ្រួ​សារ​ខ្ញុំ​បន្ត​វិ​និ​យោគ​ទុន​ដាំ​បន្លែ​ ចិញ្ចឹម​ទា​កា​ប៉ា និង​ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​៥០០​ម២ ចិញ្ចឹម​គោ​២​ក្បាល​។ល។ អា​ស្រ័យ​បាន​ប្រ​ភពទុន​អំ​ពី​មូល​និ​ធិ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ ធូរ​ធារ​ជាង​មុន​”៕

សឺន​ម៉ា​ល័យ​ – សេ​រី

 

ចែករំលែកអត្ថបទ