ឆ្នាំ២០១៧ គឺជាឆ្នាំទីពីរដែលទូទាំងខេត្តបាកលីវ អនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ ពហុទិស។ នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទិសដៅជាតិ បានខេត្តយកចិត្តទុកដាក់ ចាត់ទុកជាភារកិច្ចចម្បងក្នុងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកស្រីត្រឹងហុងចៀង នាយកមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចជូនអំណោយ
ដល់គ្រួសារក្រីក្រនៅស្រុកដុងហាយ។
ផ្អែកលើមូលដ្ឋានស្ទាបស្ទង់តម្រូវការរបស់គ្រួសារក្រីក្រ និងភាគកម្រិតកាត់បន្ថយភាពក្រីក្រ គណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចដល់ផ្នែក ភូមិភាគនានា មានដូច៖ គណៈ ផ្នែកថ្នាក់ខេត្តចំនួន៧០អង្គភាព ទទួលគាំពារគ្រួសារក្រីក្រចំនួន៤៦២ គិតជាទឹកប្រាក់១,៩ពាន់លានដុង; អង្គភាពថ្នាក់ស្រុក ទីរួមខេត្ត ក្រុងចំនួន៣៦៧ទទួលគាំពារគ្រួសារក្រីក្រជិត១.៤០០គ្រួសារ; ថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនទទួលគាំពារគ្រួសារក្រីក្រជិត៣.០០០គ្រួសារ។ អង្គភាពទាំងនេះ បានស្វែងយល់ស៊ីជម្រៅពីតម្រូវការនិងសមត្ថភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ ដើម្បីមានវិធានការគាំពារឲ្យបានសមស្របឧបត្ថម្ភដោយទឹកប្រាក់ ឬក៏ឧបត្ថម្ភដោយផ្គត់ផ្គង់ពូជដំណាំ សត្វចិញ្ចឹម ចំណីសត្វជួនកាលជួយគ្រួសារទាំងនេះ ជួសជុលក្រោលចិញ្ចឹមសត្វ បំពាក់ម៉ាស៊ីនបូមទឹកម៉ាស៊ីនភ្លើង ទូកមា៉ស៊ីន។ល។ ឆ្លងតាមរយៈនោះ ភាគច្រើនគ្រួសារក្រីក្រដែលទទួលបានការគាំពារក្នុងឆ្នាំ២០១៧ បានចាកផុតពីភាពក្រីក្រដោយចីរភាព។
វិធានការមួយក្នុងចំណោមវិធានការទាំងឡាយសម្រាប់ការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដែលគណៈចង្អុលការកាត់បន្ថយភាពក្រីក្រខេត្តកំណត់ និងយកចិត្តទុកដាក់អនុវត្ត នោះគឺប្តេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រពិសេសដោយឡែក មានដូច៖ កម្មវិធី១៣៥ សម្រាប់វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្តាលលើកកម្ពស់សមត្ថភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មរកស៊ីចិញ្ចឹមជីវិត; កម្មវិធីឧបត្ថម្ភវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធចំពោះឃុំនៅតាមមាត់សមុទ្រចំនួន៧; គម្រោងឧបត្ថម្ភអភិវឌ្ឍ ផលិតកម្មធ្វើពិពិធកម្មរកស៊ីចិញ្ចឹមជីវិត និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្តឃុំនានា; គម្រោងសារគមនាគមន៍និងកាត់បន្ថយការខ្វះខាតអំពីព័ត៌មាន។
ទូទាំងខេត្តបានចលនារួមវិភាគទានមូលនិធិដើម្បីអ្នកក្រ-សុខុមាលភាពសង្គម គិតជាទឹកប្រាក់សរុប៧៣,២៣ពាន់លានដុង។ ប្រភពមូលនិធិនេះ ត្រូវបានវិនិយោគទុនកសាងនូវសំណង់មានអត្ថន័យដល់សង្គមមនុស្សធម៌ រួមចំណែកយ៉ាងសំខាន់ក្នុងការគិតគូរ លើកស្ទួយជីវភាពរបស់អ្នកក្រ។ ខេត្តបានផ្សព្វផ្សាយកសាងសាលារៀន១ខ្នង ស្ពានជនបទចំនួន៤ខ្សែ ឧបត្ថម្ភសង់ផ្ទះមនោសញ្ចេតនា ផ្ទះមេត្តាធម៌បាន២៥០ខ្នងជូនគ្រួសារមានស្ថានភាពលំបាក។ល។ ខេត្តក៏បានកំណត់សន្ទស្សន៍ខ្វះខាតខ្ពស់បំផុតក្នុងចំណោម១០លក្ខឋានកាត់បន្ថយភាពក្រីក្រ គឺផ្ទះសម្បែង អាស្រ័យហេតុនោះ ក្នុងឆ្នាំ២០១៧ ភូមិភាគនានាបានខិតខំកៀរគររាល់ប្រភពកម្លាំង ដើម្បីសង់ផ្ទះបានជាង១.៥៥០ខ្នងជូនគ្រួសារក្រីក្រ (តាមសេចក្តីសម្រេចចិត្តលេខ៣៣របស់រដ្ឋាភិបាល); សង់ផ្ទះ២២៤ខ្នងជូនគ្រួសារមនុស្សចាស់គ្មានទីពឹង បាត់បង់កម្លាំងពលកម្ម។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការ និងប្តេជ្ញាចិត្តអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រតាមបទដ្ឋានពហុទិស បាននាំមកនូវសមិទ្ធផលលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្ររបស់ខេត្ត ដោយរក្សាខ្ជាប់ល្បឿនកាត់បន្ថយគ្រួសារក្រីក្រជាង៣%ក្នុងមួយឆ្នាំ៕
យោង៖ កាសែតបាកលីវ-វិមាន