គ្រឿងឥស្សរិយយសចំណាត់ថ្នាក់លេខ២ មេដាយអនុស្សាវរីយ៍ “ពីព្រោះវណ្ណៈកសិករវៀតណាម”; ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ពីព្រោះ“មានស្នាដៃលេចធ្លោក្នុងការចលនាជនរួមជាតិខ្មែរអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ” និងមានប័ណ្ណសរសើរលិខិតសរសើរជាច្រើនទៀតរបស់ផ្នែកមជ្ឈិម ភូមិភាគប្រគល់ជូនក្នុងសកម្មភាពការងារនៅភូមិភាគ។ល។ នោះគឺស្នាដៃរបស់លោកសឺនវង្ស នៅភូមិកិញដៅ ឃុំឡុងវិញ ស្រុកយ្វៀនហាយ ខេត្តត្រាវិញ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ។
![លោកសឺនវង្ស អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2018/20180807/images/khmer/41.jpg)
លោកសឺនវង្ស (ឈរទី២រាប់ពីឆ្វេង) កំពុងដោះដូរជាមួយនឹងកម្មាភិបាលឃុំឡុងវិញ។
ឆ្នាំ១៩៦៣ នៅពេលអាយុ១៨ឆ្នាំ យុវជនសឺនវង្ស បានឪពុកម្តាយជូនចូលបួសនៅវត្តបាយាម ឃុំដុនចូវ ស្រុកថ្កូវ (សព្វថ្ងៃជាឃុំដុនស្វឹន ស្រុកយ្វៀនហាយ)។ ប៉ុន្តែ រយៈពេលបួសរៀននៅវត្តលោកសឺនវង្ស ឆាប់ភ្ញាក់រលឹកនិងចូលរួមសកម្មភាពបដិវត្តន៍ មានដូច៖ បំផុសចលនាពុទ្ធបរិស័ទប្រឆាំងបក្សពួក និងទាហានអាយ៉ង ដែលចាប់យុវជនទៅធ្វើទាហានប្រឆាំងការគាបសង្កត់។ល។ ឆ្នាំ១៩៦៦ លោកសឺនវង្ស មានកិត្តិយសចូលជាបក្ខជនបក្សកុម្មុយនិស្តវៀតណាម។ ក្រោយមក លោកទៅកាន់វស្សានៅវត្តដំបងពាក់ចូលរួមបង្ហាត់បង្រៀនព្រះសង្ឃក្នុងវត្ត។ នៅទីនោះ លោកបន្តបំផុសចលនាមហាជនចូលរួមតស៊ូប្រឆាំង; បំផុសចលនាពុទ្ធបរិស័ទចូលរួមក្នុងអង្គការមហាជនបង្កើតចលនាតស៊ូប្រឆាំងសង្រ្គាមយ៉ាងខ្លាំងក្លានៅភូមិភាគ វាយបំបាក់ការបំផ្លិចបំផ្លាញជាច្រើនលើករបស់សត្រូវ។ ក្រៅពីនោះ ចាត់តាំងពុទ្ធបរិស័ទចលនាទាហានសត្រូវចាកចេញពីកងជួរមកចុះចូលនឹងបដិវត្តន៍ មករស់នៅជាមួយនឹងគ្រួសារមិនកាន់កំភ្លើងបាញ់សម្លាប់ជនរួមជាតិ។ល។
ក្រោយពីថ្ងៃភាគខាងត្បូងបានរំដោះទាំងស្រុង ឯកភាពទឹកដី (៣០/៤/១៩៧៥) ព្រះតេជព្រះគុណសឺនវង្ស បានលាចាកសិក្ខាបទវិលត្រឡប់មករស់នៅភូមិកិញដៅ ឃុំឡុងវិញ ស្រុកយ្វៀនហាយ។ ជាមួយនឹងជីវភាពសាមញ្ញ លោកសឺនវង្ស ទទួលភារកិច្ចនៅនឹងភូមិភាគ ជាមួយនឹងតំណែងខុសៗគ្នា មានដូច៖ បំពេញការងារផ្នែកឃោសនាការភូមិ គ្រូបង្រៀន នគរបាលភូមិ លេខាសាខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនភូមិកិញដៅ។ លោកសឺនវង្ស ត្រូវបានប្រជាជនទំនុកចិត្តបោះឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ស្រុក និងតំណែងជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងវិញ។ ឆ្នាំ២០១២ លោកសឺនវង្សចូលនិវត្តន៍និងចូលរួមក្នុងសមាគមមនុស្សចាស់ សមាគមជំរុញការសិក្សាភូមិកិញដៅមកទល់សព្វថ្ងៃ។ លោកសឺនវង្សចែករំលែក៖ “ចង់បានប្រជាជនជឿទុកចិត្ត និងនិយាយប្រជាជនស្តាប់គប្បីបង្ហាញឲ្យឃើញលក្ខណៈប្រជាធិបតេយ្យ រក្សាការជិតដិតនិងស្វែងយល់មាមីង។ កិច្ចការគ្រប់យ៉ាងគប្បីស្វែងយល់ឲ្យបានច្បាស់លាស់ និងស្មោះត្រង់ ជៀសវាងការយល់យោគ។ល។ ជាពិសេស គឺឆ្លងតាមរយៈព្រឹទ្ធាចារ្យក្នុងភូមិអ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកងារក្នុងសាសនា ដើម្បីសហការផ្សព្វផ្សាយជូនពុទ្ធបរិស័ទអំពីគោលមាគ៌ាគោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ល។” អាស្រ័យហេតុនោះ រាល់លើកសម្រុះសម្រួលឬចលនាប្រជាជននៅភូមិភាគដែលមានលោកសឺនវង្សចូលរួមសុទ្ធសឹងសម្រេចប្រសិទ្ធភាពខ្ពស់។
លោកសឺនសាផល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំឡុងវិញ ឲ្យតម្លៃ៖ លោកសឺនវង្ស គឺបុគ្គលគំរូម្នាក់អស់ពីចិត្តជាមួយមាមីងជនរួមជាតិខ្មែរ។ លោកពិតជាស្ពានតភ្ជាប់រវាងជនរួមជាតិភាគតិចជាមួយនឹងរដ្ឋអំណាចភូមិភាគ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងអភិវឌ្ឍលើគ្រប់វិស័យ” ៕
សឺនម៉ាល័យ – ថាច់ធី