អាស្រ័យដោយគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋ ម៉្លោះហើយ ជនរួមជាតិភាគតិចនៅអានយ៉ាង បានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានជីវភាពលំនឹង។
ដងផ្លូវគមនាគមន៍ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចបានងាយស្រួល។
បងចៅឃញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអានហាវ ស្រុកទិញបៀន ឲ្យដឹង៖ អានហាវ ជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ស្រុកព្រំដែន ទិញបៀន ខេត្តអានយ៉ាង។ ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅជាង៥២% ប្រមូលផ្ដុំ នៅភូមិចំនួន៣ ដូច៖ អានឡើយ អានទាញនិងអានថាញ់។ ជនរួមជាតិច្រើនតែរស់នៅតាមជើងភ្នំ ការធ្វើដំណើរមានការលំបាក ម៉្លោះហើយជីវភាពរបស់មាមីងជួបលំបាកខ្លាំង។ អាស្រ័យហេតុនោះ ពេលបានផ្សព្វផ្សាយនូវកម្មវិធីគម្រោងពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច ឃុំបានដំណើរការពិនិត្យមើល និងកសាងផែនការឧបត្ថម្ភសមស្រប ដើម្បីកម្មវិធី គម្រោងពង្រីកបានប្រសិទ្ធភាព។ ក្នុងនោះ លេចធ្លោគឺកម្មវិធីឥណទានជួយដល់គ្រួសារ ប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមស្ថិតិរបស់ឃុំអានហាវ គិតមកដល់បច្ចុប្បន្ន ធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាងមានកម្មវិធីឥណទានចំនួន១០ ផ្សព្វផ្សាយឲ្យបុលទុននៅលើភូមិសាស្រ្ត។ ក្នុងនោះ ធនាគារប្រមូលផ្ដុំចំពោះគ្រួសារក្រីក្របុលទុនដើម្បីអភិវឌ្ឍចិញ្ចឹមសត្វ ផលិតកសិកម្មលក់ដូរកំប៉ិកកំប៉ុក ពង្រីកសេដ្ឋកិច្ចដើម្បីបម្រើទេសចរណ៍។ល។ បងស្រីនាងធីសាណេន នៅភូមិអានថាញ់ បានប្រើប្រាស់ទុនបុលអនុគ្រោះរួមនឹងប្ដីលក់ដូរកំប៉ិកកំប៉ុក។ បងស្រីសាណេន ឲ្យដឹង៖ “ជារៀងរាល់ថ្ងៃ ប្ដីប្រពន្ធខ្ញុំជិះម៉ូតូទៅដល់រាល់គ្រួសារដើម្បីទិញបន្លែព្រៃ ស៊ូហាវ ស្វាយ។ល។ ដឹកពីភ្នំចុះទៅលក់នៅទីផ្សារអានហាវឬលក់ឲ្យភ្ញៀវទេសចរ។ ពិសេស ផ្លែស៊ូហាវខ្ចី ភ្ញៀវទេសចរចូលចិត្តទិញណាស់ម៉្លោះហើយនាំមកប្រាក់ចំណេញគ្រាន់បើ។ ពេលខ្លះលក់ស្វាយ ពេលខ្លះលក់ទៀប ខ្នុរ ។ល។ ម៉្លោះហើយ ប្ដីប្រពន្ធខ្ញុំមានទំនិញលក់ជារឿយៗ”។
តាមប្រសាសន៍លោកចៅគឹមបា ប្រធានការិយាល័យជនជាតិស្រុកទិញបៀន អាស្រ័យដោយកម្មវិធីឥណទាននេះ មានគ្រួសារជាច្រើនបានអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ។ ជាក់ស្ដែងដូចគ្រួសារលោកចៅសិញ នៅភូមិអានថាញ់ ឃុំអានហាវ ដោយបានឧបត្ថម្ភបុលទុនចិញ្ចឹមគោបន្តពូជ។ ដំបូងផ្ដើមពីគោ១ក្បាល មកដល់បច្ចុប្បន្ន គ្រួសារលោកមានគោបន្តពូជ៣ក្បាល រាល់ឆ្នាំលោកលក់កូនគោចំនួន៣ក្បាល។ បច្ចុប្បន្ន លោកសងរួចបំណុលបុលពីធនាគារ ហើយសាងសង់បានផ្ទះថ្មីសមរម្យ។ អាស្រ័យដោយប្រភពទុនបុលអនុគ្រោះពីធនាគារគោលនយោបាយសង្គម បងស្រីនាងថារ៉ាយ នៅភូមិមាំងរ៉ ឃុំវ៉ាន់យ៉ាវ ដាក់លក់ផ្លែឈើតាមចិញ្ចើមថ្នល់។ បងស្រី ឲ្យដឹង៖ អាស្រ័យដោយភ្ញៀវទេសចរមកទស្សនកិច្ចនៅភ្នំកឹម ព្រៃស្មាច់ត្រាសឺ វត្តធម្មនិមិត្ត វត្តតាប៉ា។ល។ ឬមកទស្សនកិច្ចភូមិរបរតម្បាញចរបាប់វ៉ាន់យ៉ាវ ម៉្លោះហើយកន្លែងលក់ផ្លែឈើរបស់បង ស្រីតែងមានភ្ញៀវជាប្រចាំ នាំមកនូវប្រាក់ចំណូលគ្រាន់បើ៕
ហាថាញ់-ទីទុយ