ខេត្តអានយ៉ាង តែងផ្តោតការយកចិត្តទុកដាក់ផ្តុំកម្លាំងចង្អុលការកៀរគរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនពីមជ្ឈិមថវិកាខេត្តនិងរាល់ប្រភពកម្លាំងដើម្បីវិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរ។
ស្រះស្វាយចេកនិងស្រះស្វាយស មិនត្រឹមតែមានមុខងារស្តុកទឹកប៉ុណ្ណោះទេ
នៅទាំងជាកន្លែងទេសចរណ៍កំពុងទាក់ទាញភ្ញៀវទេសចរ។
តាមរបាយការណ៍របស់គណៈជនជាតិ ខេត្តអានយ៉ាង កម្មវិធីគម្រោងនានាបានរួមចំណែកអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ ក្នុងនោះមានកម្មវិធី គម្រោងសំខាន់ៗ ជាច្រើន ដូច៖កម្មវិធី១៣៥ កម្មវិធី១៣៤ ស្តីពីគោលនយោបាយឧបត្ថម្ភមួយចំនួន ដូច ជាដីសង់ផ្ទះដីផលិតកម្មនិងទឹកស្អាតប្រើប្រាស់ជូនជនរួមជាតិភាគតិចក្រីក្រ ដែលមានជីវភាពលំបាក។ សេចក្តីសម្រេចចិត្តលេខ៧៤របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម និងដោះស្រាយការងារធ្វើ ជូនគ្រួសារជនរួមជាតិជាជនជាតិភាគតិចក្រីក្រ ដែលមានជីវភាពលំបាក។ សេចក្តីសម្រេចចិត្តលេខ១៦៧របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយឧបត្ថម្ភផ្ទះជូនគ្រួសារក្រីក្រ អំពីការវិនិយោគទុនជីកស្តារ ប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពស់ អំពីការស្តារអភិរក្សនិងពង្រីកភូមិរបរប្រពៃណីរបស់ជនរួមជាតិ។ល។ ដោយថវិកាវិនិយោគទុនឧបត្ថម្ភរាប់រយពាន់លានដុង បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជីវភាព សម្ភារៈ ស្មារតី របស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តមានភាពប្រសើរឡើង។
ពិសេសគឺកម្មវិធី គម្រោងវិនិយោគទុន កសាងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពស់ បានពង្រីកនូវប្រសិទ្ធភាពជាក់ស្តែង។ អានយ៉ាង បានវិនិយោគទុនកសាងស្ថានីយបូមទឹក អគ្គិសនីនិងប្រព័ន្ធធារាសាស្រ្ត ស្រះស្តុក ទឹកឲ្យតំបន់ខ្ពស់នៅស្រុកទ្រីតូង និងទិញបៀង ដោយថវិកាសរុបជាង៥០ពាន់លានដុង ស្ថានីយបូមទឹកអគ្គិសនីពលានុភាពធំ ដូច៖ ស្ថានីយបូមទឹក៣គុម្ភៈនៅឃុំអានគឺវិញត្រុង វ៉ាន់យ៉ាវ (ស្រុកទ្រីតូង) ស្ថានីយបូមទឹក ឡេទ្រីចូវឡាំង អានទឹក។ល។ ស្រុកទ្រីតូង មានស្ថានីយបូមទឹកខ្នាតតូចៗជាច្រើននៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ សំណង់ទាំងនេះ ជួយមាមីងមានទឹកស្រោចស្រពដំណាំនៅរដូវប្រាំង។ បងស្រី នាងសុខរិន្ទ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំណុយតូ ឲ្យដឹង៖ “អាស្រ័យមានស្រះស្វាយចេក និងស្រះស្វាយសស្តុកទឹក ម៉្លោះហើយ មាមីងជនរួមជាតិខ្មែរអាចនឹងម្ចាស់ ការប្រភពទឹកស្រោចស្រពស្រូវស្រែ និងដំណាំ។ ផ្តើមពីនោះ មាមីងរកបានប្រាក់ចំណូលបន្ថែមនៅលើផ្ទៃដីតែមួយបើប្រៀបធៀបជាមួយនឹងឆ្នាំមុនៗ”។ លើកដៃចង្អុលទៅវាលស្រែដែលដាំត្រាវជិតនឹងបានប្រមូលផល បងចៅស៊ីណាន នៅភូមិតូធ្វឹង ឃុំណុយតូ ឲ្យដឹង៖ “ដីស្រែខ្ញុំនៅជើងភ្នំ ម៉្លោះហើយធ្វើស្រែបានតែ១រដូវ/ឆ្នាំ។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យមានប្រភពទឹកពីស្រះស្វាយចេកខ្ញុំដាំដំណាំបន្ថែមបានពី១-២រដូវ/ឆ្នាំ ម៉្លោះហើយបង្កើនប្រាក់ចំណូលគ្រាន់បើ។ ប្រាក់ចំណូលពីការដាំដុះ ខ្ញុំទិញម៉ូតូរបស់របរប្រើប្រាស់ក្នុងគ្រួសារ និងគិតគូរឲ្យកូនប្រុសរៀនសូត្រ”៕
ហាថាញ់-មុនី