លោកឡឹមអឿង នៅភូមិតីបញ៉ឹក ឃុំវៀនអាន ទទួលបានលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ និងប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ ដោយឡែកឆ្នាំ២០១៧ លោកបានសមាគមកសិករវៀតណាមខេត្តសុកត្រាំង ទទួលស្គាល់ជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
លោកឡឹមអឿង។
លោកឡឹមអឿង កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករក្រីក្រ។ ដោយសារឪពុកម្តាយសងខាងក្រ ម៉្លោះហើយ ពេលរៀបការចេញនៅដោយឡែក ប្តីប្រពន្ធលោកផ្តើមអាជីពដោយបាតដៃទទេ។ លុះដល់ឆ្នាំ១៩៩០ រដ្ឋអំណាចភូមិភាគចែកដី ស្រែបាន៤កុង។ ផ្តើមពីដីស្រែ៤កុងដំបូង រហូតមកទល់នឹងបច្ចុប្បន្ន លោកឡឹមអឿង មានដីស្រែដល់ទៅ១១០កុង។ លោកឡឹមអឿង ចែករំលែក៖ “ដើម្បីមានចំនួនដី ដូចពោលខាងលើ ប្តីប្រពន្ធខ្ញុំឆ្លងកាត់ការលំបាកនឿយហត់ ប្រើប្រាស់ប្រិតសំចៃទិញដីស្រែមួយឆ្នាំបន្តិចៗ”។ ប្តីប្រពន្ធលោកយក ចិត្តទុកដាក់ធ្វើការរកស៊ី សន្សែសន្សំដើមទុន ដើម្បីពង្រីកទ្រង់ទ្រាយផលិត។ ទន្ទឹមនឹងនោះ លោកតែងសិក្សាស្វែងយល់អំពីបច្ចេកទេសផលិតអនុវត្តពូជថ្មី ចូលរួមវគ្គហ្វឹកហាត់ជំរុញកសិកម្ម ដើម្បីបង្កើនចំណេះដឹង។ ផ្តើមពីនោះ លោកក៏មានចំណេះដឹងថ្មីក្នុងការបង្កបង្កើនស្រូវ ម៉្លោះហើយលោកមិនញញើតក្នុងការផលិតស្រូវ២រដូវ/ឆ្នាំ។
ជាង៣០ឆ្នាំច្បាមនឹងស្រែចម្ការ ប៉ុន្តែកសិករខ្មែរផលិតពូកែរូបនេះ មិនព្រមសម្រាកលោកកំពុងនឹងពង្រីកទម្រង់ផលិតជាច្រើន ដើម្បីធ្វើមានលើដីស្រែរបស់ខ្លួន។ ក្រៅពីការផលិតស្រូវ លោកនៅទាំងធ្វើសេវាកម្មដើម្បីរកប្រាក់ចំណូលបន្ថែម ដូចស៊ីឈ្នួល ភ្ជួររាស់ដី ចិញ្ចឹមសត្វ ក្នុងនោះមានជ្រូកមេ២ក្បាល ជ្រូកសាច់ជិត២០ក្បាលក្នុងមួយល្បាស់ៗ។ ជារៀងរាល់ឆ្នាំ ប្រាក់ចំណូលពីការធ្វើស្រែ ចិញ្ចឹមសត្វនិងសេវាកសិកម្មប្រមាណជាង៧០០លានដុង។ ឥឡូវពិតមែន តែជីវភាពគ្រួសារឈានឡើងធូរធារ ប៉ុន្តែលោកឡឹមអឿង រស់នៅសាមញ្ញ ស្រុះស្រួលនឹងមាមីងភូមិផងរបងជាមួយ។ ម្យ៉ាងទៀត លោកនៅទាំងខ្នះខ្នែងចូលរួមការងារសមាគមកសិករអង្គការមហាជននានានៅភូមិភាគ ជួយណែនាំបទពិសោធន៍ផលិតស្រូវដល់មាមីងដោយអស់ពីចិត្តដើម្បីរួមគ្នាជម្នះ លំបាកឈានឡើងចាកផុតពីភាពក្រីក្រ។
លោកត្រឹងមិញត្រុង ប្រធានសមាគមកសិករឃុំវៀនអាន ចែករំលែក៖ “ពូឡឹមអឿង ជាសមាជិកសមាគមកសិករឃុំវៀនអាន ពូមានចរិតឧស្សាហ៍ ស៊ូលំបាក ធ្វើមានសមហេតុ។ ពូអឿង គឺជាគំរូគួរបានកសិករជាច្រើនរៀនសូត្រតាម”៕
ត្រឿងផល-មុនី