17/07/2018 - 09:20

ការ​បង្វែរ​ផលិត​កម្ម​នៅ​ឃុំ​ហាម​យ៉ាង​

ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូ​ជ​ដំ​ណាំ​ លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​អភិ​វឌ្ឍ​ក​សិ​កម្ម​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព​។ ឆ្លង​តាម​រយៈ​នោះ ក​សាង​បាន​ទម្រង់​ផលិត​កម្ម​ជា​ច្រើន​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​ បង្កើត​តំ​បន់​ដែល​ជំ​នាញ​ដាំ​បន្លែ​បង្ការ​ ដំ​ណាំ​រួម​ផ្សំ​ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ជូន​ក​សិ​ករ​។

មា​មីង​ក​សិ​ករ​ខ្មែរ​នៅ​ឃុំ​ហាម​យ៉ាង​កំ​ពុង​ប្រ​មូល​ផល​ដំ​ណាំ​រួម​ផ្សំ​។

លោក​ត្រឹម​ថាញ់​កឹន​ កម្មា​ភិ​បាល​ក​សិ​កម្ម​ឃុំ​ហាម​យ៉ាង​ ឲ្យ​ដឹង​៖ ឃុំ​បាន​អនុ​វត្ត​នូវ​គោល​ការណ៍​បង្វែរ​ផ្ទៃដី​ដែល​ផ​លិត​ស្រូវ​ អំ​ពៅមិន​សូវ​មាន​ប្រ​សិទ្ធ​​ភាព​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ នាំ​មក​ប្រ​សិទ្ធ​ភាព​​សេដ្ឋ​កិច្ច​ខ្ពស់​។ ចាប់​ពី​ដើម​ឆ្នាំ​មក​នេះ ឃុំ​បាន​ផ្ដុំ​កម្លាំង​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ជាង​៣០​ហិក​តា​ផ្ទៃ​ដី​ដាំ​អំ​ពៅ​ជិត​៤០​ហិក​តា មក​ដាំ​​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​។ ថ្វី​បើ​រង​ផល​ប៉ះពាល់​ពី​លក្ខណៈ​នៃ​អា​កាស​ធាតុ​ ប៉ុន្តែ​គិត​តាម​ស​រុប​ផ្ទៃ​ដី​ដែល​បង្វែរ​ពូជ​ដំ​ណាំ​របស់​ឃុំ សុទ្ធ​តែ​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ប្រ​គល់​ជូន​។ ជាក់​ស្តែង​ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​​ឥ​ឡូវ​ ឃុំ​បាន​បង្វែរ​ពី​ផ្ទៃ​ដី​ដែល​ផលិត​ស្រូវ​ដាំ​អំ​ពៅ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ដំ​ណាំ​ រួម​ផ្សំ​បាន​ចំ​នួន​៥១៩​,៧៥​ហិក​តា ​កើន​៨០​ហិក​តា​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា សម្រេច​១០២​%​ផែន​ការ​។ ក្នុង​នោះ ដំ​ណាំ​បន្លែ​បង្ការ​ គឺ​២៦៥,៤​ហិក​តា សេស​ក្រៅ​ពី​នោះ​គឺ​ដំ​ណាំ​​ធញ្ញ​ជាតិ​។

តាម​សម្តី​របស់​លោក​ត្រឹង​ក្វឹក​មិញ​ កសិ​​ករ​នៅ​ឃុំ​ហាម​យ៉ាង​ យល់​ឃើញ​ថា​​ ដំ​ណាំ​រួ​ម​ផ្សំ​គ្រប់​ប្រ​ភេទ​សុទ្ធ​តែ​សម​ស្រប​ជា​មួយ​នឹង​ដី អា​កាស​ធាតុ​នៅ​ភូមិ​ភាគ​។ មាន​ក​សិ​ករ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​ឃុំ​ មិន​អល់​អែក​ក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​អំ​ពៅ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ មាន​ដូច​៖ ល្ពៅ​ ឪ​ឡឹក​ ត្រ​សក់​ សណ្តែក​ដី និង​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​។ លោក​ត្រឹង​ក្វឹក​មិញ​ ថែម​ទាំង​បាន​កម្មា​ភិ​បាល​ក​សិ​កម្ម​ ចល​នា​ដាំ​បន្លែ​ជ្រះ​ស្អាត​ កាត់​បន្ថ​យ​ការ​ប្រើ​ប្រាស់​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ សំ​ដៅ​ធា​នាសុ​វត្ថិ​ភាព​ម្ហូប​អា​ហារ​ជូន​អ្នក​ប្រើ​ប្រាស់​។ល។ លោក​ត្រឹង​ក្វឹក​មិញ អំ​ណះ​អំ​ណាង​៖ “តាម​គំ​និ​ត​ ខ្ញុំ​នេះ​ជា​ទិស​ដៅ​មួយ​ដ៏​សម​ស្រប​ ជួយ​ក​សិ​ករ​កើន​ប្រាក់​ចំ​ណូល​។ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្ក​លក្ខណៈ​​ឲ្យ​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ ណែ​នាំ​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ដាំ​បន្លែ​បង្ការ​ផ្សេង​ៗ​ ក្នុង​នោះ មាន​ដាំ​បន្លែ​សុ​វត្ថិ​ភាព​ជា​ដើម​។ អា​ស្រ័យ​ហេតុ​នោះ ​ខ្ញុំ​មិន​អល់​អែក​ វិ​និយោគ​​ទុន​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចំ​នួន​៤​កុង​ (ដាំ​សណ្តែក​ដី​និង​បន្លែ​បង្ការ​ផ្សេង​ៗ​)។​ ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជិត​៥០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។    កាល​ពី​មុន ខ្ញុំ​   ផ​លិត​ស្រូវ​នៅ​លើ​ផ្ទៃ​ដី​នេះ​ដែរ ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច នៅ​ចំ​ណេញ​ជិត​​១០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ”​។

លោក​ត្រឹង​ថាញ់​កឹន ឲ្យ​ដឹង​បន្ថែ​ម​៖ “ចំ​ពោះ​ប្រ​ជា​ជន​ដែល​ផ​លិត​ស្រូវ​ អំ​ពៅ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ភាគ​ច្រើន​មិន​អល់​អែក​​បង្វែរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ ​ហើយ​ក៏​ជា​ផ្ទៃ​ដី​ដែល​រដ្ឋ​អំ​ណាច​ឃុំ​កំ​ពុង​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ធ្វើ​ការ​បង្វែ​រផ្ទៃ​ដី​ផង​ដែរ​។ ដ្បិត​អី ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ការ​ដាំ​អំ​ពៅ​មិន​សូវ​ចំ​ណេញ​ទៀត ដោយ​សារ​ទិន្ន​ផល​ទាប​ ប្រាក់​ចំ​ណាយ​ក្នុង​ការ​ប្រ​មូល​ផល​និង​ដឹក​ជញ្ជូន​ច្រើន​ ប្រ​ជា​ជន​បង់​ខាត​ធ្ងន់​ធ្ងរ​។ ការ​បង្វែរ​ផ្ទៃ​ដី​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​​ភាព​ខ្ពស់​ជូន​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួ​ម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន​ កាត់​បន្ថយ​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​លើ​ភូមិ​សាស្រ្ត​ទៀត​ផង​”៕

​            សឺន​ម៉ា​ល័យ​ – សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹម​ថាញ់​កឹន