កោះFrnando de Noronha នៅប្រទេសប្រេស៊ីល។
កោះដាច់ស្រយាល Fernando de Noronha ធ្លាប់ល្បីឈ្មោះថា ជាមណ្ឌលអភិរក្សសត្វព្រៃនិងមានប្រជាជនរស់នៅប្រមាណ៣.០០០នាក់។ តាមកាសែត O Globo ឲ្យដឹង នៅលើកោះនេះគ្មានការអនុញ្ញាតឲ្យប្រជាជនសម្រាលកូន ហើយនៅទីនោះក៏គ្មានមូលដ្ឋានថែទាំស្រ្តីពរផ្ទៃដែរ។ ចំពោះស្រ្តីដែលមានគភ៌ ត្រូវបានសំណូមពរឲ្យរៀបចំឡើងមកដីគោក ដើម្បីថែទាំសុខាភិបាលនៅក្រុង Natal។ ក្រោយរយៈពេល១២ឆ្នាំ ក៏មានកុមារីម្នាក់បានកើតកូននៅលើកោះ ញុាំងឲ្យអ្នករាល់គ្នាមិននឹកស្មានដល់រួមទាំងឪពុកម្តាយបង្កើតរបស់កុមារីផងដែរ។ ដ្បិតអី ស្រ្តីជាម្តាយអាយុ២២ឆ្នាំនេះ មិនដឹងថាខ្លួនមានផ្ទៃនោះឡើយ លុះត្រាតែទារកនោះបានកើតមកនៅពេលម្តាយនោះចូលទៅបត់ជើងតូច៕
តាមកាសែត Daily Mail - ថាច់សេរី