02/07/2018 - 16:27

ព្យា​បាល​ជំ​ងឺ​ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជោគ​ជ័យ​ បច្ចេក​ទេស​ព្យា​បាល​ជំ​ងឺ​ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ដោយ​បរិក្ខារ​ពេទ្យ​ទំ​នើប​។

 ក្រោយ​ពី​វេជ្ជ​បណ្ឌិត​អន្ត​រគមន៍​​អ្នក​ជំ​ងឺ​មាន​សុ​ខ​ភាព​ប្រ​សើរ​ជា​បណ្តើរ​ៗ​។

ក្រោម​ការ​ផ្ទេរ​ជូន​បច្ចេក​ទេស​ពី​មន្ទីរ​ពេទ្យ​ចើ​រ៉ៃ​ ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​វះ​កាត់​សរ​សៃ​ប្រ​សាទ​នៃ​មន្ទីរ​ពេទ្យ​ព​ហុ​ព្យា​បាល​ក្រុង​​កឹង​ធើ ទើប​នឹង​ធ្វើ​អន្ត​រគមន៍​ជោគ​ជ័យ​ជំ​ងឺ​ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​​ក្បាល។​ តាម​ប្រ​សាសន៍​របស់​ក្រុម​​គ្រួ​សារ​អ្នក​ជំ​ងឺ​ ឲ្យ​ដឹង​៖ អ្នក​ជំ​ងឺ ស្រាប់​តែ​ឈឺ​ក្បាល​ខ្ទោក​ៗ​ បញ្ឈរ​​ភ្នែក​ ក្អួត​ចង្អោរ​ ដង្ហើម​គ្រក​ៗ ​ រួចសន្លប់​អស់​ដឹង​ខ្លួន​។ បន្ទាប់​ពី​​ឃើញ​ដូច្នេះ​ គ្រួ​សារ​អ្នក​ជំ​ងឺ​ក៏​នាំ​ចូល​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ត្រា​អូង​ មន្ទីរ​ពេទ្យ​ត្រា​អូង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ​។ ពេល​នោះ អ្នក​ជំ​ងឺ​ដឹង​ខ្លួន ប៉ុន្តែ​ទំ​នាក់​ទំ​នង​នៅ​យឺត​ និ​យាយ​​មិន​បាន​។ បន្ទាប់​ពី​វិ​ភាគ​ជំ​ងឺ​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​កំ​ណត់​ព្យា​បាល​ជំ​ងឺ​ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ឲ្យ​អ្នក​ជំ​ងឺ​។  ក្រោយ​ពី​ការ​ធ្វើ​អន្តរ​គមន៍​ សុខ​ភាព​អ្នក​ជំ​ងឺ​មាន​ភាព​ប្រ​សើរ​ជា​បណ្តើរ​ៗ បាត់​ឈឺ​ក្បាល​និង​ក្តៅ​រងារ​ដូច​មុន​។​

ម​ហា​បរិញ្ញា​-​វេជ្ជ​បណ្ឌិត ​ង្វៀន​​តឹន​ឡួង​ អនុ​ប្រ​ធាន​ផ្នែក​រោគ​ក្រៅ​សរ​សៃ​ប្រ​សាទ​នៃ​មន្ទីរ​ពេទ្យ​ ឲ្យ​ដឹង​៖ ជំ​ងឺ​ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ បណ្តាល​មក​ពី​ដក់​ខ្លាញ់​សរ​សៃ​ឈាម​ លើស​សម្ពាធ​ឈាម​ យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​សរ​សៃ​ឈាម​ប៉ោង​​ហួស​កម្រិត​។ បើ​សិន​មិន​បាន​ព្យា​បាល​ទាន់​ពេល ងាយ​រង​ការ​ធ្លាយ​​សរ​សៃ​ឈាម​ដែល​ប៉ោង​នោះ នាំ​ឲ្យ​កើត​ជំ​ងឺ​ខួរ​ក្បាល​ព្យា​បាល​លែង​ជា​​នឹង​បាត់​បង់​ជី​វិត​ក៏​សឹង​មាន​។ រោគ​សញ្ញា​ដំ​បូង​នៃ​ជំ​ងឺ​ប៉ោង​ស​រ​​សៃ​ឈាម​  តែង​កើត​មាន​ភ្លាម​ៗ​តែ​​ម្តង ដោយ​រោគ​សញ្ញា​ឈឺ​ក្បាល​​ខ្ទោក​ៗ​។ បច្ចេក​ទេស​ព្យា​បាល​ជំ​ងឺ​ ប៉ោង​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ត្រូវ​បាន​អនុ​វត្ត​​ដោយ​ម៉ា​ស៊ីន​ ពិ​និត្យ​សរ​សៃ​ឈាម​ក្នុង​ជា​លិកា​ (DSA) បញ្ជូន​ឧបករណ៍​ចូល​ក្នុង​ថង់​ប៉ោង​ កម្ចាត់​ថង់​ប៉ោង​ចេញ​ផុត​​ពី​​ការ​ច​រា​ចរ​វិល​ជុំ​នៃ​សរ​សៃ​ឈាម​​ក្នុង​ខួរ​ក្បាល​។ ជា​មួយ​នឹង​បច្ចេក​ទេស​ជំ​នាញ​ សុ​វត្ថិ​ភាព​ខ្ពស់​ តិច​ពារ​ពាន​លើ​ ម៉្លោះ​ហើយ​​បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​​អ្នក​ជំ​ងឺ​នឹង​ឆាប់​បាន​​ជា​សះ​ស្បើយ​។  មុន​នេះ​ពុំ​ទាន់​​មាន​បច្ចេក​ទេស​​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​​ក្នុង​​ការ​​បញ្ជូន​រង​ហា​និ​ភ័យ​ពេល​ជំ​ងឺ​រើ​ឡើង​​វិញ​។ អ្នក​ជំ​ងឺ​ភាគ​ច្រើន​បាត់​បង់​ជី​វិត​ បើ​សិន​ជា​ថង់​ប៉ោង​រើ​​ឡើង​វិញ​។

ក្រោយ​ពី​ព្យា​បា​ល​ អត្រា​ជំ​ងឺ​រើ​ឡើង​វិញ​នៅ​កន្លែង​ប៉ោង​ចាស់​ មាន​ចំ​នួន​តិច​ប៉ុន្តែ​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ខ្ពស់​ជាង​។ តែង​កើត​​ឡើង​ត្រង់​គល់​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​ល្អិត​ៗ​។ ជំ​ងឺ​តែង​កើត​មាន​​លើ​មនុស្ស​ឋិត​ក្នុង​មជ្ឈឹម​វ័យ​ មិន​​បែង​ចែក​ភេទ​។ រោគ​សញ្ញា​រង​ហា​និ​ភ័យ​សំ​ខាន់​គឺ​អ្នក​កើត​ជំ​ងឺ​លើស​ សម្ពាធ​ឈាម​ខ្ពស់​ ខ្លាញ់​ក្នុង​ឈាម​ កើន​ដក់​ខ្លាញ់​សរ​សៃ​ឈាម​​ជក់​​បា​រី​។ល។ វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​គប្បី​ទៅ​កាន់​មូល​ដ្ឋាន​សុ​ខា​ភិ​បាល​ពិ​និត្យ​ឈាម​ក្នុង​ខួរ​ក្បាល​តាម​រយៈ​ រូប​ភាព​ថត​អែម​រ៉ាយ​(MRI)​ឬ​ក៏​ថត​ស៊ីធី(CT)​សរ​សៃ​ឈាម​ ដើម្បី​​ឆាប់​ប្រ​ទះ​ឃើញ​ជំ​ងឺ​​នឹង​ព្យា​បាល​​បាន​ទាន់​ពេល​។ ដើម្បី​បង្ការ​ទប់​​ស្កាត់​ជំ​ងឺ​នេះ អ្នក​​ជំ​​ងឺ​គប្បី​អនុ​វត្ត​​របប​ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​​ពិ​និត្យ​សម្ពាធ​ឈាម​ជា​ប្រ​ចាំ៕​

                       ធូ​សឿង​-មុ​នី

ចែករំលែកអត្ថបទ