ក្នុងប៉ុន្មានឆ្នាំកន្លង បក្សនិងរដ្ឋយើងបានចេញនូវគោលការណ៍គោលនយោបាយជាច្រើន ស្តីពីកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ពិធីបុណ្យប្រណាំងទូក-ង របស់ជនរួមជាតិខ្មែរណាមបូ។
គោលការណ៍ គោលនយោបាយទាំងនោះ ត្រូវបានធ្វើឲ្យជាក់ច្បាស់ ដោយកម្មវិធីគម្រោងទិសដៅជាតិ សំដៅលើកកម្ពស់ជីវភាពសម្ភារ ស្មារតី ជីវភាពនយោបាយ-សង្គម និងគុណភាពជីវភាពរបស់ជនរួមជាតិខ្មែរ ជនរួមជាតិចិន និងជនរួមជាតិចាមនៅតំបន់តីណាមបូ។ តីណាមបូ (ឬហៅថាតំបន់វាលរាបទន្លេគឺវឡុង) ជាតំបន់ពហុជាតិសាសន៍រួមរស់ជាមួយគ្នា (ដូចជនជាតិកិញ-ខ្មែរ-ចិន-ចាម។ល។) ហើយជនជាតិទាំងនេះផ្សេងគ្នាពីជាតិសាសន៍ ភាសានិងវប្បធម៌។ សហគមន៍ពហុជាតិសាសន៍ទាំងនេះភាគច្រើនរស់នៅតំបន់ជនបទក្បែរមាត់សមុទ្រខាងកើត (ត្រាវិញ សុកត្រាំង បាកលីវនិងមួយភាគនៃកាម៉ាវ) ក្បែរមាត់សមុទ្រខាងលិច (កៀនយ៉ាង និងមួយភាគរបស់កាម៉ាវ) នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា (អានយ៉ាង កៀនយ៉ាង) នៅចន្លោះទន្លេតៀន និងទន្លេហូវ (វិញឡុងនិងមួយភាគរបស់ត្រាវិញ) និងនៅតំបន់ខាងលិចភាគខាង ត្បូងទន្លេហូវ (កឹងធើ ហូវយ៉ាង និងមួយភាគរបស់សុកត្រាំង ព្រមទាំងមួយភាគរបស់កៀនយ៉ាង) តាំងពីជំនាន់ស្តេចង្វៀន និងរជ្ជកាលស្តេចង្វៀនជនជាតិកិញ (ជនជាតិមានចំនួនមនុស្សច្រើនបំផុត) ជនជាតិខ្មែរ-ចិន-ចាម (ជាជនជាតិភាគតិច) គឺជាសមាសភាពនៃជនជាតិដើម រួបរួមគ្នាបានជារចនាសម្ព័ន្ធ ប្រជាជនពហុជនជាតិ មានលក្ខណៈវប្បធម៌យ៉ាងសម្បូរបែបនៅតំបន់នេះ ។
បណ្តាជនជាតិភាគតិចនៅតំបន់តីណាមបូ រួមជាមួយនឹងជនជាតិកិញ-ខ្មែរ-ចិន-ចាម មាននាទីសំខាន់នៃវប្បធម៌និងការអភិវឌ្ឍតំបន់នេះ។ វប្បធម៌ជនជាតិខ្មែរនៅតំបន់នេះ បានរួមបញ្ចូលលើមូលដ្ឋានគ្រឹះនៃកសិកម្ម ស្រូវទឹក និងដំណាំរួមផ្សំជាចម្បង ហើយព្រះពុទ្ធសាសនាទក្ខិណនិកាយ ជាសាសនារបស់សហគមន៍ជនជាតិ មានឥទ្ធិពលគ្របដណ្ដប់លើរាល់វិស័យនៃជីវភាពរបស់ប្រជាជន មានមុខងារដូចជាស្ថាប័ន(ឬបញ្ញត្តិ)គ្រប់គ្រងសហគមន៍ជនជាតិភូមិ ស្រុកនិងវត្តអារាម។ ក្នុងពេលនោះ វប្បធម៌របស់ជនជាតិចិនត្រូវបានរួមបញ្ចូលលើមូលដ្ឋាន គ្រឹះនៃកសិកម្មដាំដុះ អាជីវកម្ម សេវាកម្មជាចម្បង និងសាលជួបជុំមានមុខងារដូចជាស្ថាប័នគ្រប់គ្រងសហគមន៍ជនជាតិ ជនជាតិចិនអន្តោប្រវេសន៍តាមផ្លូវសមុទ្រគោរពបូជា អ៊ុងបោង ថៀនហូវ។ ឯវប្បធម៌ជនជាតិចាមត្រូវបានរួមបញ្ជូលលើមូលដ្ឋាន គ្រឹះនៃនេសាទកម្មតាមព្រែកទន្លេ និងការជួញដូរចល័តមានរយៈពេលច្រើនថ្ងៃ “ឥតកំណត់ទីកន្លែង” ជាចម្បង ឥស្លាមសាសនា ជាសាសនារបស់សហគមន៍ជនជាតិចាម មានឥទ្ធិពលគ្របដណ្ដប់លើរាល់វិស័យនៃជីវភាពរបស់ប្រជាជនប៉ាលេ និងវិហារកាតូលិក មានមុខងារដូចជាស្ថាប័នស្វយគ្រប់គ្រងសហគមន៍។ អាស្រ័យហេតុនេះ ការកសាងជីវភាពវប្បធម៌មូលដ្ឋាននៅតំបន់ជនជាតិភាគតិចនៅតីណាមបូ គប្បីយោងទៅលើការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៃបរិស្ថាននិងការយល់ដឹងពីអត្តសញ្ញាណ និងតម្លៃវប្បធម៌ប្រពីណីរបស់ជនជាតិនីមួយៗ។
យោងតាមគោលការណ៍និងគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិច បណ្តាខេត្ត ក្រុងនៅតីណាមបូបានកៀរគរ គួបផ្សំនឹងប្រភពទុនជាច្រើនពីមជ្ឈិម ភូមិភាគអង្គការមិនមែនរដ្ឋាភិបាលនិងក្នុងប្រជាជន ដើម្បីផ្តុំកម្លាំងវិនិយោគទុនកសាង និងជួសជុលស្ថាប័នសាសនានិងជំនឿប្រពៃណីរបស់សហគមន៍ (វត្តព្រះពុទ្ធសាសនារបស់ជនជាតិខ្មែរ វិហារ ឥស្លាមរបស់ជនជាតិចាម វិហារសក្ការបូជា អ៊ុងបោងនិងថៀនហូវរបស់ជនជាតិចិន)។ ការប្រមូលថែរក្សាដាក់តាំងនូវបេតិកភណ្ឌ វប្បធម៌រូបិយនិងអរូបិយនិងរៀបចំណាត់ថ្នាក់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ។ នៅសុកត្រាំងមានវត្តព្រះពុទ្ធសាសនាខ្មែរបានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌ថ្នាក់ជាតិចំនួន២វត្តនិងបេតិកភណ្ឌ ប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ខេត្តចំនួន៣វត្ត។ សំណង់ស្ថាបត្យកម្មវប្បធម៌ជនជាតិចិន បានទទួលស្គាល់ជាបេតិកភណ្ឌថ្នាក់ខេត្តចំនួន៣។ សារមន្ទីរខ្មែរដាក់តាំងវត្ថុបុរាណវប្ប ធម៌ប្រពៃណីចំនួន៤៦២។ នៅកៀនយ៉ាងមានវត្តព្រះពុទ្ធសាសនាខ្មែរចំនួន៤និងព្រះស្ដូបមួយបញ្ចុះព្រះអដ្ឋិធាតុព្រះសង្ឃពលី៤ព្រះអង្គ ត្រូវបានរៀបចំណាត់ថ្នាក់បេតិកភណ្ឌ ប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិ។ ចំណែកនៅក្រុងត្រាវិញ (ខេត្តត្រាវិញ) មានវត្តព្រះពុទ្ធសាសនាខ្មែរ១វត្ត បានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ខេត្ត និងវត្តចំនួន២ បានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ខេត្តនិងមណ្ឌលបេតិកភណ្ឌវប្បធម៍ថ្នាក់ជាតិ ស្រះស្រង់ដូនអន។ល។
ពីធីប្រណាំងទូក-ងរបស់ជនជាតិខែ្មរនៅណាមបូ។
សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយរបស់ជនជាតិភាគតិចនៅតីណាមបូត្រូវបានរក្សានិងពង្រីកជានិច្ច។ នៅសុកត្រាំងមានក្រុមសិល្បៈខ្មែរជំនាញមួយចំនួន ក្រុមសិល្បៈជំនាញហូយចូវក្វាង (ក្រុងវិញចូវ) និងក្រុមសិល្បៈមហាជនមួយចំនួនសកម្មភាពនៅតាមស្រុក ក្រុងក្នុងខេត្ត។ នៅខេត្តកៀនយ៉ាង មានក្រុមសិល្បៈខ្មែរនិងក្រុមការងារចល័តរបស់ខេត្តធ្វើសកម្មភាពជាប្រចាំ ដើម្បីបំរើប្រជាជននៅតំបន់ជនជាតិភាគតិច តំបន់ដាច់ស្រយាល តំបន់ព្រំដែន និងដោះដូរវប្បធម៌ និងសិល្បៈជាមួយនឹងខេត្តមួយចំនួននៅប្រទេសកម្ពុជាដែលបានចងសម្ព័ន្ធមិត្តភាព។ បច្ចុប្បន្ន ផ្នែកវប្បធម៌ខេត្តកៀនយ៉ាងបានកសាងគម្រោង ដើម្បីបង្រៀន និងអភិរក្សសិល្បៈយូរកេរ។
ដោយការខិតខំប្រឹងប្រែងនៃទូទាំងប្រព័ន្ធនយោបាយ ពិសេសគឺប្រព័ន្ធនយោបាយមូលដ្ឋាននៅភូមិភាគនានានៃតំបន់តីណាមបូ ក្នុងការពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពនៃចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”។ ផ្សារភ្ជាប់នឹងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងទីក្រុងអារ្យធម៌”។ អនុវត្តនូវកម្មវិធីទិសដៅជាតិស្តីពីវប្បធម៌នៅដំណាក់កាល២០១២-២០១៥ ផ្សារភ្ចាប់ជាមួយកម្មវិធីទិសដៅជាតិកសាងជនបទថ្មីដំណាក់កាល២០១០-២០២០ ក៏បានធ្វើឲ្យផ្លាស់ប្តូរជាសារវ័ន្តនូវហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពសេដ្ឋកិច្ច-សង្គមនិងវប្បធម៌នៃសហគមន៍ជនជាតិខ្មែរ-ចិននិងចាមនៅជនបទ ទីក្រុងតំបន់ព្រំដែន ឆ្នេរសមុទ្រនិងកោះនៅក្នុងតំបន់នេះ។
បណ្តាស្ថាប័នវប្បធម៍សម័យបុរាណ (វត្តខ្មែរ វិហារចាម សាលជួបជុំ និងសម័យទំនើប (អាគារវប្បធម៌ឃុំ អាគារប្រពៃណីចាម សារមន្ទីរខ្មែរ) ក៏ត្រូវបានសាងសង់ថ្មីឬជួសជុលឡើងវិញ ដើម្បីបំពេញតាមតម្រូវការនៃការកសាងជីវភាពវប្បធម៌មូលដ្ឋាននៅតំបន់ជនជាតិភាគតិចតីណាមបូ។ គិតមកដល់ខែតុលា ឆ្នាំ២០១៤ នៅខេត្តសុកត្រាំងមានអាគារប្រជុំជីវកិច្ចសហគមន៍ អាគារពត៌មានភូមិនិងទីតាំងវប្បធម៌វត្តខ្មែរចំនួន៥១១។ ក្រៅពីនោះ នៅទាំងមានវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ (នៅកឹងធើ) សាលាមធ្យមសិក្សាបាលីខ្មែរ(នៅខេត្តសុកត្រាំងនិងត្រាវិញ) និងបណ្តាសាលាអនុមហាវិទ្យាល័យ សាលាមធ្យមសិក្សាវិជ្ជាជីវៈ សាលាមធ្យមសិក្សាជនជាតិអន្តេវាសិក ក៏ត្រូវបានកសាងសំដៅជំរុញការអប់រំនិងបណ្តុះបណ្តាល បង្រៀនវិជ្ជាជីវៈជូនកូនចៅជនរួមជាតិនិងព្រះសង្ឃខ្មែរផងដែរ។
“ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌មូលដ្ឋាន” កសាង “គ្រួសារវប្បធម៌” “ភូមិវប្បធម៌” “ឃុំវប្បធម៌” “វត្តវប្បធម៌” “ទីតាំងវប្បធម៍ព្រំដែន”។ល។ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតំបន់ជនជាតិខ្មែរ-ចិននិងចាមរស់នៅ។ នៅស្រុកអានភូ (ខេត្តអានយ៉ាង) កន្លែងដែលមានជនជាតិចាមរស់នៅច្រើនកុះករ មានគ្រួសារចំនួន៩២,៦%សម្រេចបទដ្ឋានវប្បធម៌ មានភូមិចំនួន៥៦/៥៨សម្រេចបទដ្ឋានវប្បធម៌ មានឃុំនិងទីប្រជុំជនចំនួន១០/១៤សម្រេចបទដ្ឋានវប្បធម៌ មានអង្គភាពចំនួន១០៤ ត្រូវបានទទួលស្គាល់ជាស្ថាប័នវប្បធម៌ មានភូមិចំនួន៤/៥៨ ត្រូវបានផ្តល់សច្ចាប័នអនុសញ្ញាតាមសេចក្តីសម្រេចលេខ០៤/២០១២/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងនិងមានភូមិចំនួន១២/៣៤ ជាទីតាំងវប្បធម៌ព្រំដែន។ នៅស្រុកចូវថាញ់ (ខេត្តកៀនយ៉ាង) កន្លែងដែលមានជនជាតិខ្មែរនិងជនជាតិចិនរស់នៅកុះករ រៀងរាល់ឆ្នាំ មានគ្រួសារចំនួន៩៣% ភូមិនិងមណ្ឌលក្រុងចំនួន៩៥% ស្ថាប័ននិងអង្គភាព៩៨% សម្រេចកិត្តិនាមវប្បធម៌។ នៅទីក្រុងត្រាវិញ (ខេត្តត្រាវិញ) ការចលនា“ទូទាំងប្រជាជនសាមគ្គីកសាងផ្នត់រស់នៅអារ្យធម៌ គ្រួសារវប្បធម៌”“កសាងអនុសង្កាត់ ភូមិវប្បធម៌និងជីវភាពថ្មីនៅមណ្ឌលប្រជាជនតាំងទីលំនៅ” មានអនុសង្កាត់ចំនួន៣៣/៧២ ដែលមានជនរួមជាតិខ្មែររស់នៅសម្រេចកិត្តិនាមអនុសង្កាត់វប្បធម៌ និងមានគ្រួសារខ្មែរចំនួន៣.៨១៦/៥.០៦២ត្រូវបានទទួលស្គាល់ជាគ្រួសារវប្បធម៌។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ពិធីបុណ្យប្រណាំងគោរបស់ជនជាតិខ្មែរនៅបៃណូយ។
បណ្តាភូមិភាគនៅតំបន់តីណាមបូ បានផ្សព្វផ្សាយអនុវត្តផ្នត់រស់នៅអារ្យធម៌ ក្នុងការរៀបមង្គលការបុណ្យសព និងកម្មវិធីបុណ្យទានផ្សេងៗក្នុងសហគមន៍ជនជាតិខ្មែរ ជន ជាតិចិននិងជនជាតិចាម តាមសេចក្តីសម្រេចចិត្តលេខ៣០៨/២០០៥/QĐ-TTg របស់នា យករដ្ឋមន្ត្រី។ ជាពិសេសផ្តុំកម្លាំងទៅលើការកសាង ជួសជុលឈាបនដ្ឋាននៅតាមវត្ត ខ្មែរ។ ដោយឡែកនៅខេត្តកៀនយ៉ាង មានផែនការអនុវត្តគម្រោងកាត់បន្ថយស្ថានភាព អាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៏ ជាប់ឈាមជ័រនឹងគ្នាចំពោះជនជាតិភាគតិច នៅក្នុងខេត្ត និងផ្តល់ថវិកា៣០ពាន់លានដុងដើម្បីកសាងឈាបនដ្ឋានជូនវត្តខ្មែរចំនួន៩២វត្ត។ នៅទីក្រុងត្រាវិញ (ខេត្តត្រាវិញ) ក៏បានកសាងឈាបនដ្ឋានជូនវត្តខ្មែរចំនួន៩វត្ត ដោយថវិកាមជ្ឈិម ប្រជាជននិងព្រះសង្ឃរួមវិភាគទាន។ល។ និយាយរួមការកសាងជួសជុលឈាបនដ្ឋានជូនវត្តខ្មែរ បានបង្កលក្ខណៈងាយស្រួលមិនត្រឹមតែសំរាប់ជនជាតិខ្មែរប៉ុណ្ណោះទេ ទាំងជនជាតិកិញ និងជនជាតិចិន ក៏មានកន្លែងបូជាសពសមរម្យនិងកាត់បន្ថយបានការបំពុលបរិស្ថានដែលបណ្តាលមកពីការដុត។ ពិធីបុណ្យប្រពៃ ណីរបស់សហគមន៍ជនជាតិខ្មែរ-ចិននិងចាម នៅតីណាមបូ ត្រូវបានអភិរក្សនិងពង្រីក។ ដូចជាពិធីបុណ្យសែនដូនតា-ប្រណាំងគោនៅខេត្តអានយ៉ាង ត្រូវបានប្តូរវេនគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំ រវាងស្រុកទ្រីតូននិងស្រុកតិញបៀន។ ទិវាបុណ្យវប្បធម៌កីឡាប្រពៃណីនិងសមោសរវប្បធម៌រដូវទឹកជំនន់ បុងប៊ិញធៀនត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅស្រុកអានភូ។ ពិធីបុណ្យសាសនារបស់ជនជាតិខ្មែរ ជនជាតិចិននៅខេត្តសុកត្រាំង ត្រូវបានប្រារព្ធឡើងតាមប្រពៃណី ក្នុងនោះមានពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង របស់ជនរួមជាតិខ្មែរ ត្រូវបានបង្កើនកម្រិតទៅជា Festival ប្រណាំងទូក-ង នៅតំបន់តីណាមបូ។ ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង ក៏ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅស្រុកហ្គក្វាវ ព្រមទាំងបានបង្កើនកម្រិតទៅជាទិវាបុណ្យវប្បធម៌កីឡា និងទេសចរណ៍ថ្នាក់ខេត្ត នៅខេត្តកៀនយ៉ាង។ វត្តនានានៅជុំវិញស្រះគូ ក៏ដូចជានៅមណ្ឌលស្រះគូ គឺជាកន្លែងដែលព្រះសង្ឃ មាមីងជនរួមជាតិខ្មែរប្រារព្ធនូវពិធីបុណ្យប្រពៃណីនិងជាកន្លែងប្រជុំជីវភាពវប្បធម៌ បួសរៀន កន្លែងកំសាន្តសប្បាយផងដែរ។ យើងអាចនិយាយបានថា ពិធីបុណ្យប្រពៃណី “ទិវាបុណ្យវប្បធម៌របស់ជនជាតិខ្មែរ-ចិន-ចាម” ត្រូវបានរៀបចំឡើងជាទៀង ទាត់ក្នុងមួយឆ្នាំម្តង បានរួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ តម្លៃប្រពៃណីរបស់សហគមន៍ជនជាតិទាំងនេះ។ ទន្ទឹមនឹងនោះ វត្តព្រះពុទ្ធសាសនាខ្មែរ ព្រះវិហារឥស្លាម សមាគមសប្បុរសធម៌ជនជាតិចិន ក៏ពង្រីកបាននូវតួនាទីនិងឧត្តមភាពរបស់ខ្លួនក្នុងការអភិរក្សថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌ ក៏ដូចជាគិតគូរដល់ការអប់រំសហគមន៍ (បង្រៀនអក្សរខ្មែរ-ចិន និងភាសាចាម។ល។)
សិប្បការិនី តន្រ្តីកររបស់ក្រុមក្រុងកឹងធេី កំពុងសមែ្តងបង្ហាញពីរបៀបដាល់អំបុក។
ក៏ប៉ុន្តែ ការកសាងជីវភាពវប្បធម៌មូលដ្ឋាននៅតំបន់ជនជាតិភាគតិចតីណាមបូ នៅជួបការលំបាក សាកល្បងយ៉ាងច្រើន។ បរិស្ថានរស់នៅនិងមនុស្សធម៌នៃតំបន់នេះមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្រោមឥទ្ធិពលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងរងការប្រែប្រួលអាកាសធាតុ។ ជីវភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគតិចនៅតីណាមបូ ជាពិសេសគឺជនជាតិខ្មែរនិងចាមគឺជា “សហគមន៍ជនជាតិនៅក្រីក្រ” នៅជួបការលំបាក ខ្វះខាតនិងហានិភ័យច្រើន។ ក្នុងពេលនោះ ប្រព័ន្ធអប់រំនិងបណ្តុះបណ្តាល ពិសេសគឺបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទាន់បំពេញតាមតម្រូវការនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសមស្របនឹងប្រពៃណីរបស់ជនជាតិភាគតិច។ ប្រព័ន្ធសុខាភិបាល ពិសេសគឺបណ្តាញថែទាំសុខភាពសហគមន៍ក៏មិនទាន់បំពេញតាមតម្រូវការនៃការបង្ការព្យាបាលជំងឺនិងអនាម័យបរិស្ថាន។ ការអប់រំនិងបណ្តុះបណ្តាលការបណ្តុះបណ្តាលវិជ្ជាជីវៈ ការថែទាំសុខភាព ការការពារនិងការកែលម្អបរិស្ថានបានក្លាយទៅជាបញ្ហាបន្ទាន់មួយ សម្រាប់ការកែលម្អគុណភាពចំនួនប្រជាជនកែលម្អមាឌកំពស់មនុស្សនិងគុណភាពនៃប្រភពធនធានមនុស្ស ជាជនជាតិភាគតិច បំពេញតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការកសាងជីវភាពវប្បធម៌មូលដ្ឋាននៅតំបន់នេះ។
តីណាមបូជាតំបន់ដីមានពហុវប្បធម៌ ពហុសាសនានិងសម្បូរបែបនៃប្រភេទជំនឿ ពិធីបុណ្យប្រពៃណីរបស់ប្រជាជនខ្មែរ-ចិននិងចាម។ ការអភិរក្សនិងពង្រីកនូវតម្លៃប្រពៃណីវប្បធម៌ និងសាសនារបស់ជនជាតិភាគតិចទាំងនេះ នាបច្ចុប្បន្ន គឺជាតម្រូវការជាមូលដ្ឋាននិងជាបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការកសាងគ្រួសារវប្បធម៌ភូមិ អនុសង្កាត់វប្បធម៌, ទីតាំងព្រំដែនវប្បធម៌ និងការកសាងផ្នត់រស់នៅអារ្យធម៌ក្នុងអាពាហ៍ពិពាហ៍ បុណ្យសពនិងពិធីបុណ្យទានផ្សេងៗ។ ដើម្បីបង្កការវិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តភាពក្នុងការកសាងជីវភាពវប្បធម៌នៅក្នុងតំបន់ជនជាតិភាគតិចតីណាមបូ ក្នុងការគ្រប់គ្រងសង្គមទាំងមូលអំពីវប្បធម៌ភូមិភាគនានានៅតំបន់នេះគប្បី៖ ទីមួយ បូកសរុបវាយតម្លៃពីលទ្ធផលនៃការអនុវត្តគោលការណ៍ គោលនយោបាយ កម្មវិធីនិងគម្រោងទិសដៅជាតិ ភូមិភាគវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងវប្បធម៌នៅតំបន់ជនជាតិភាគតិច។ ពិសេសគឺនៅក្នុងតំបន់ជនជាតិខ្មែរនិងចាម ក្រោយរយៈកាលជាង៣០ឆ្នាំផ្លាស់ថ្មី។ យោងលើមូលដ្ឋាននោះ ជ្រើសរើសគម្រោងណាសម្រាប់អាទិភាពវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងវប្បធម៌ដែលមានភាពជិតដិតនឹងបរិស្ថានសមស្របនឹងលក្ខណៈ ឧត្តមភាពរបស់តំបន់ និងកម្រិតនៃការអភិវឌ្ឍរបស់ជនជាតិភាគតិចនៅតំបន់នេះ។ ទន្ទឹមនឹងនោះ កសាងគម្រោងស្តារឡើងវិញនូវប្រភេទវប្បធម៌ សិល្បៈប្រពៃណីមួយចំនួនដែលមានហានិភ័យសាបរលាបដូចជាពិធីអាពាហ៍ពិពាហ៍ សំលៀកបំពាក់ ល្បែងប្រជាប្រិយ របាំ ល្ខោនយូរកេរនិងឧបករណ៍ភ្លេងប្រពៃណី។ល។
ទីពីរ កសាងសមកាលកម្ម កែលម្អគុណភាពនិងប្រសិទ្ធភាពនៃស្ថាប័នវប្បធម៌សហគមន៍ ដើម្បីលើកកម្ពស់គុណភាពនៃសកម្មភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”នៅមូលដ្ឋាន។ អភិវឌ្ឍអេកូទេសចរណ៍-វប្បធម៌ផ្សារភ្ជាប់នឹងការអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌបុរាណវត្ថុវិទ្យា ស្ថាប័ន វប្បធម៌ ភូមិរបររបរសិប្បកម្មប្រពៃណីនិងពិធីបុណ្យប្រពៃណីនៅតំបន់ជនជាតិភាគតិច។ ពិសេសគឺតំបន់ជនជាតិខ្មែរនិងចាមនៅព្រំដែន តំបន់ជនជាតិខ្មែរ និងចិននៅឆ្នេរសមុទ្រនិងនៅលើកោះ។
ទីបី ពង្រីកតួនាទីរបស់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខ្មែរ សមាគមសប្បុរសធម៌ជនជាតិចិន ក្រុមប្រឹក្សាសាសនាជនជាតិចាមនិងអ្នកមានប្រជាប្រិយភាពនៅភូមិស្រុកនិងព្រះចៅអធិការវត្តខ្មែរ មណ្ឌលទីតាំងលំនៅ ប្រធានសាលជួបជុំជនជាតិចិនថ្នាក់ដឹកនាំឥស្លាមសាសនាក្នុងការឃោសនា ចលនាសហគមប្រជាជន និងសាសនិករបស់ខ្លួនចូលរួមកសាងគ្រួសារវប្បធម៌ ភូមិ អនុសង្កាត់ មណ្ឌលក្រុងវប្បធម៌ទីតាំងព្រំដែនវប្បធម៌ ផ្នត់រស់នៅអារ្យធម៌ក្នុងមង្គលការ ពិធីបុណ្យសពនិងពិធីបុណ្យទានផ្សេងៗ។
ទីបួន ផ្តោតទៅលើការបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រងសង្គមទាំងមូលអំពីវប្បធម៌ មានការយល់ដឹងពីទំនៀមទម្លាប់ ប្រពៃណីជំនឿសាសនា ផ្នត់រស់នៅនិងចិត្តសាស្រ្តរបស់ជនជាតិភាគតិចរបស់កម្មាភិបាលក្នុងប្រព័ន្ធនយោបាយនៅឃុំ សង្កាត់ ទីប្រជុំជន និងនៅភូមិ អនុសង្កាត់ មណ្ឌលក្រុងដើម្បីកៀរគរបានប្រសិទ្ធភាពខ្ពស់រាល់ប្រភពធនធាន និងអនុវត្តល្អនូវគោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការកសាងជីវភាពវប្បធម៌មូលដ្ឋាន និងបរិស្ថានវប្បធម៌ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌៕
បណ្ឌិតវ៉កុងង្វៀន-បកប្រែ៖ សុផន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។