ដើម្បីកាត់បន្ថយឲ្យនៅទាបបំផុតជំងឺឆ្លងរាលដាលលើបសុសត្វក្នុងរដូវក្តៅ ដំណាក់បសុពេទ្យស្រុកកើ-ដ ក្រុងកឹងធើ បាននិងកំពុងផ្សព្វផ្សាយអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព។
បាញ់ថ្នាំកម្ចាត់មេរោគឲ្យហ្វូងបសុសត្វ។
បងលីវតឹងថាញ់ នៅភូមិថាញ់ហឹង ឃុំថាញ់ភូ មានរយៈពេល២០ឆ្នាំអនុវត្តជោគជ័យទម្រង់រូបភាពចិញ្ចឹមទាពង។ ជាមួយនឹងការចិញ្ចឹមទាជិត១.៥០០ក្បាល បងលីវតឹងថាញ់ បានផ្គត់ផ្គង់ពងឲ្យទីផ្សាររាប់លានគ្រាប់រៀងរាល់ឆ្នាំ។ ដើម្បីធានាសុវត្ថិភាពឲ្យហ្វូងទារបស់ខ្លួន បងតែងមានស្មារតីក្នុងការបង្ការបង្រ្កាបរោគឆ្លងរាលដាល។ នៅពេលចាប់ទាមកចិញ្ចឹមម្តងៗ បងលីវតឹងថាញ់ តែងទាក់ទងជាមួយនឹងកម្មាភិបាលបសុពេទ្យ ឃុំណែនាំរាល់វិធានការបង្ការបង្រ្កាប និងចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន។ បងថាញ់ ចែករំលែក៖ “ដើម្បីបង្ការជំងឺឆ្លងរាលដាលមានប្រសិទ្ធភាព ពិសេសគឺក្នុងរដូវក្ដៅអូស អន្លាយ ខ្ញុំតែងចាក់វ៉ាក់សាំងបង្ការអាសន្នរោគឲ្យហ្វូងទាជាប្រចាំ។ បន្ទាប់មកគឺចាក់វ៉ាក់សាំងបង្ការជំងឺអាសន្នរោគបក្សី រហូតដល់រយៈពេលប្រហែល១ខែទើបចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយAH5N1។ល។ តាមការណែនាំរបស់ផ្នែកបសុពេទ្យ តាំងពីផ្ដើមអាជីពមកទល់ឥឡូវ ហ្វូងទារបស់ខ្ញុំគ្មានកើតរោគឆ្លងរាលដាលឬគ្រុនផ្ដាសាយបក្សីអ្វីឡើយ”។ ទ្រុងចិញ្ចឹមជ្រូករបស់បងឡឹម ភុកញើង ភូមិថាញ់ឡុក ឃុំទ្រុងថាញ់ សព្វថ្ងៃកំពុងចិញ្ចឹមជ្រូកមេ២០ក្បាល និងជ្រូកសាច់១៥០ក្បាលល្មមលក់បានព្រមជាមួយនឹងកូនជ្រូករាប់រយក្បាលឯទៀត ក៏បម្រុងបំបែកចេញពីមេផងដែរ។ល។ ថ្វីបើចិញ្ចឹមជ្រូកច្រើនក្បាលក៏ពិតមែន ប៉ុន្តែអាស្រ័យចេះរបៀបថែទាំ បានជាហ្វូងជ្រូករបស់បងញើងតែងធាត់ធំល្អ មិនដែលកើតជំងឺត្រចៀកខៀវឬអុតក្ដាមអ្វីទេ។ ចែករំលែកបទពិសោធន៍ការចិញ្ចឹមរបស់ខ្លួន បងញើងឲ្យដឹង៖ “ក្នុងការចិញ្ចឹមសត្វ ចាំបាច់ត្រូវតែចាក់វ៉ាកសាំងបង្ការឲ្យគ្រប់ចំនួនតាមការកំណត់។ ទន្ទឹមនឹងនោះ គប្បីឧស្សាហ៍អនាម័យទ្រុងចិញ្ចឹមបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់មេរោគ និងអនាម័យបរិស្ថាន។ល។ ខណៈពេលអាកាសធាតុក្ដៅអូសអន្លាយ ក្រៅពីឧស្សាហ៍ងូតទឹកឲ្យសត្វ គប្បីផ្តល់ចំណីណាដែលមានសារធាតុត្រជាក់ បន្លែបៃតង ព្រមទាំងឲ្យស៊ីបន្ថែមថ្នាំប៉ូវកម្លាំងគ្រប់ប្រភេទជាដើម ដើម្បីបង្កើនកម្លាំងប្រឆាំងជំងឺឲ្យសត្វចិញ្ចឹម”។
លោកឡេហ្វាងយ៉ាង ប្រធានដំណាក់បសុពេទ្យស្រុកកើ-ដ ឲ្យដឹង៖ “សព្វថ្ងៃស្រុកកើ-ដ មានសត្វទ្វេបាទជាង១៣៤.៦៩៥ក្បាល និងសត្វចតុប្បាទប្រមាណ៣.៦៣៥ក្បាល។ ក្នុងនោះ សត្វជ្រូកស្រូបអត្រាជាង៩០% ក្រៅពីនោះ គឺក្របី គោ និងពពែ។ល។ ដើម្បីបង្ការជំងឺឲ្យហ្វូងសត្វចិញ្ចឹមប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលអាកាសធាតុក្តៅអូសអន្លាយ ចាប់ពីដើមឆ្នាំមកទល់ឥឡូវ កម្លាំងបសុពេទ្យស្រុកបានរៀបចំចាក់វ៉ាក់សាំង បង្ការលើកទី១ឲ្យបសុសត្វ និងចាក់វ៉ាក់សាំងបំពេញបន្ថែមឲ្យហ្វូងបសុសត្វដែលទើបបង្កើនថ្មី អនុវត្តការបាញ់ថ្នាំ ដាក់ថ្នាំកម្ចាត់មេរោគជុំវិញបរិស្ថានទ្រុងចិញ្ចឹមមូលដ្ឋានចិញ្ចឹម និងមធ្យោបាយដឹកជញ្ជូនទូទាំងស្រុក។ល។ ចាប់ពីនេះរហូតដល់ចុងឆ្នាំយើងខ្ញុំបន្តបើកយុទ្ធនាការការចាក់វ៉ាក់សាំងបង្ការលើកទី២ឲ្យបសុសត្វម្តងទៀត”៕
កុសល - សេរី