08/05/2018 - 09:45

អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ

គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ ប្រ​ធាន​ដំណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​សុើង ស្រុក​ថ្កូ​វ ខេត្ត​ត្រា​វិញ តែង​​បាន​អ្នក​ជំ​ងឺ​គោ​រព​រាប់​អាន​។

លោក​ថាច់​ហ្វាង​ដេ កំ​ពុង​ថែ​ទាំ​សួនរុក្ខ​ជាតិ​ថ្នាំស្រុ​ក​។

ត​ឹង​សុើង ជា​ឃុំមាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៧០​% ម្ល៉ោះ​ហើយ​គ្រូ​ពេទ្យ​ ថាច់​ហ្វាង​ដេ តែង​ប្រា​ស្រ័យ​ទាក់​ទង​ទាំង​​២​ភា​សា ដើម្បី​ផ្សព្វ​ផ្សាយ​ណែ​នាំ​ប្រ​ជា​ជន​ឲ្យ​បាន​យល់​ដឹង​ពី​អា​ការៈ​រោគ ក៏​ដូច​ជា​ការ​ព្យា​បាល​និង​ប្រើ​ប្រាស់​ថ្នាំ​ជា​ដើម​។ ព្រោះ​ហេតុ​នោះ ទើប​អ្នក​ជំ​ងឺ​យល់​ច្បាស់​ពី​ជំ​ងឺ​របស់​ខ្លួន ហើយ​សហ​ការ​យ៉ាង​ល្អ​ជា​មួយ​នឹង​កម្មា​ភិ​បាល​ពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យា​បាល​ឆាប់​ជា​សះ​ស្បើយ​ពី​ជំ​ងឺ​។ ប​ង​ស្រី​ឡឹម​ធី​ឡែ​ទ្រិញ នៅ​ភូមិ​ចើ​ឲ្យ​ដឹង​៖ “ខណៈ​ពេល​មក​ពិ​និត្យ​ជំ​ងឺ បាន​គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ និ​យាយ​ណែ​នាំ​ដោយ​ភា​សា​ខ្មែរ​ បាន​ជា​អ្នក​ទាំង​ឡាយ​ស្តាប់​ងាយ​យល់​”។ ចំ​ណែក​ខាង​ប្អូន​ថាច់​វុា​ំង​លីម អា​យុ​១៥​ឆ្នាំ នៅ​ភូមិ​ចើ ឲ្យ​ដឹង​៖ “ខណៈ​ពេល​មក​ពិ​និត្យ​ជំ​ងឺ​ម្តង​ៗ ក្មួយ​តែង​បាន​អ៊ំ​ថាច់​ហ្វាង​ដេ យក​អស់​ពី​ចិត្ត​ណែ​នាំ​ក្នុង​ការ​ហូប​ចុក សម្រាប់​បំ​ប៉ន​រាង​កាយ​។ ពី​ព្រោះ​ក្មួយ​មាន​ជំ​ងឺ​ឈឺ​សាច់​ដុំ ហើយ​តែង​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​អ៊ំ​ថាច់​ហ្វាង​ដេយ​កចិ​ត្ត​​ទុក​​ដាក់​ព្យា​បាល​ជា​និច្ច​”។ ដំ​ណាក់សុ​ខា​ភិ​បាល​ ឃុំ​តឹង​សុើង​បាន​កសាង​ថ្មី​និង​បើក​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៦ មាន​បន្ទប់​មុខ​ងារ​១៥​បន្ទប់  មាន​កង​ជួរ​គ្រូ​ពេទ្យ​ចំ​នួន​៨​នាក់​ ធា​នា​រាល់​ដំ​ណាក់​ការ​ព្យា​បាល​ជំ​ងឺ ជំ​ហាន​ដំ​បូង​ជូន​ប្រ​ជា​ជន​។ ជា​មួយ​នឹង​តួ​នា​ទី​ជា​ប្រ​ធាន​​ដំ​ណាក់​សុ​ខា​ភិ​បាល គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ​ខ្នះ​ខ្នែង​ក្នុង​ការ​ថែ​ទាំ​សុខ​ភា​ព​ប្រ​ជា​ជន​។​ មិន​តែ​ប៉ុណ្ណោះ គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ និង​កម្មា​ភិ​បាល​ពេទ្យ​របស់​ដំ​ណាក់​នៅ​ទាំង​យក​ចិត្តទុក​ដាក់​ស្វែង​យល់​នូវ​ប្រ​ភេទ​ជំ​ងឺ​នី​មួយ​ៗ ផ្ដើម​ពី​នោះ ទើប​ដាក់​ចេញ​នូវ​របៀប​ព្យា​បាល​ដែល​សម​ស្រប​បំ​ផុត​។ ព្រម​ជា​មួយ​​នោះ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់ ខ្លួន​និង​គ្រួ​សារ​ជូន​អ្នក​ជំ​ងឺ​។ ថ្វី​បើ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ចម្ងាយ​ពី​មន្ទីរ​ពេទ្យ​ស្រុក​ប្រ​ហែល​១០​គី​ឡូ​ម៉ែត្រ​ក៏​ពិត​មែន ប៉ុន្តែ​ប្រ​ជា​ជន​​មក​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​នៅ​នឹង​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​ចំ​នួន​យ៉ាង​ច្រើន​។  គិត​មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ដំ​ណាក់​សុ​ខា​ភិ​បាល ធ្វើ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ពី​៤០​ដល់​៥០​លើក​នាក់​។ កម្មា​ភិ​បាល​ពេទ្យ​គ្រប់​រូប​តែង​ទទួល​បន្ទុក​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​ពី​៤​ដល់​៥​កម្ម​វិ​ធី​។ ដោយ​សារ​ជា​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល បា​ន​ជា​គ្រូ​ពេទ្យ​ហ្វាង​ដេ​តែង​ចំ​ណាយ​ពេលវេ​លា​យ៉ាង​ច្រើន​ក្នុង​ការត្រួត​ពិ​និត្យ​​ដាស់​តឿន​បុគ្គ​លិក​ អនុ​វត្ត​ល្អនូវភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។ ដើម្បី​ធ្វើ​ជា​គំ​រូ គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ តែង​ទទួល​បន្ទុក​នូវ​ការ​ងារ​ដែល​លំ​បាក​សម្រាប់​ខ្លួន និង​អនុ​វត្ត​សម្រច​ល្អ​រាល់​ភារ​កិច្ច​ដែល​សមូហ​ភាព​ប្រ​គល់​ឲ្យ។​        

ដំ​ណាក់​សុខា​ភិ​បាល​បាន​អនុ​វត្ត​ជោគ​ជ័យ​២​ករណី​ពិបា​ក​សម្រាល​កូន “ម្តាយ​និង​កូន​បាន​សុខ​សប្បាយ​”។ ឃុំ​តឹង​សុើង​ ធ្លាប់​កើត​មាន​សម្បុក​រោគ​គ្រុន​ឈាម​កាល​ពី​ឆ្នាំ​២០​១៥​ ប៉ុន្តែ​អា​ស្រ័យ​បាន​ភូមិ​ភាគ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ម្ចាស់​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ឈាម បាន​ជា​នៅ​ឆ្នាំ​២០១៧ ឃុំ​តឹង​សុើង​មាន​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​តែ​៣​ករ​ណី​ប៉ុណ្ណោះ កាត់​បន្ថយ​ការ​កើត​ជំ​ងឺ​គ្រុន​ឈាម​ជាង​៩០​% ដោយ​គ្មាន​ករណី​ជំ​ងឺ​គ្រុន​ឈាម​កម្រិត​២​កម្រិត​៣នោះ​ឡើយ​។ល។ សម្រេច​បាន​លទ្ធ​ផល​​ខាង​លើ គឺ​ជា​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​​របស់​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​​ថាច់​ហ្វាង​ដេ៕​

                      សុើង​ម៉ា​ល័យ- សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហ្វាង​ដេ