03/05/2018 - 10:12

ពង្រីក​ទម្រង់​ធ្វើ​សេដ្ឋ​កិច្ច​ដោយ​ប្រ​សិទ្ធ​ភាព

ពេល​កន្លង​ហើយ ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ផ្ដុំ​កម្លាំង​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ក្នុង​ការ​ផលិត​ពិ​សេស​គឺ​ទម្រង់​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​និង​ដី​ផ្នោ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

ទម្រង់​ដាំ​ម្ទេស​នៅ​វាល​ស្រែ​របស់​គ្រួ​សារ​បង​ស្រី​គឹម​ធី​វូ​ណា។​

តាម​ប្រ​សាសន៍​លោក​ត្រឹង​វុាំង​ញ៉ឹក លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​អឹង ឲ្យ​ដឹង​៖ ហ្វា​អឹ​ង​ជា​ឃុំ​ប្រកប​របរ​ក​សិ​កម្ម​ មាន​ជន​រួម​ជាតិ​ខ្មេរ​រស់​នៅ​ជាង​៦០​%។​ ជីវ​ភាព​របស់​មា​មីង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ​ជា​សំ​ខាន់​ ប៉ុន្តែ​ភាគ​ច្រើន​គឺ ដី​ជើង​ផ្នោ ម៉្លោះ​ហើយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មក​ពី​ផ​លិត​ស្រូវ​ទិន្ន​ផល​មិន​ខ្ពស់​។ ហេតុ​នោះ ឃុំ​ផ្ដុំ​កម្លាំង​ចល​នា​ប្រ​ជា​ជន​រួម​គ្នា​អភិ​វឌ្ឍ​ និង​បង្កើត​តំ​បន់​ជំ​នាញ​ផលិត​កសិ​កម្ម​ ដូច៖ ក្រូច​ពោធិ៍​សាត់​សម្បក​ក្រាស់​ស្រូវ​គុណ​​ភាព​ខ្ពស់​និង​ដំ​ណាំ​រួម​ផ្សំ​។ ពិ​សេស គឺ​ដាំ​ដំ​ណាំ​ណា​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ដូច​៖ ម្ទេស​ខ្មាំង​ ពោត​​ហ្គឹក​។ល។ ទន្ទឹម​នឹង​នោះ ឃុំ​បាន​ណែ​នាំ​ប្រ​ជា​ជន​ចូល​រួម​ទម្រង់​សេដ្ឋ​កិច្ច​សមូ​ហភា​ព ដូច​ក្រុម​សហ​ការ​ដើម្បី​ចង​សម្ព័ន្ធ​ផលិត​កម្ម​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​និង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​ប្រ​មូល​ផ្ដុំ​។

ចាប់​តាំង​ពី​បង្វែរ​រចនា​សម្ព័ន្ធ​ ក្នុង​ការ​ផលិត​តាម​ទិ​ស​ដៅ​អនុ​វត្ត​គម្រោង​បង្វែរ​រចនា​សម្ព័ន្ធ​កសិ​កម្ម​ ហ្វា​អឹង​បាន​កសាង​និង​ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​ឧបត្ថម្ភ​ចំ​នួន​៨ តាម​សេចក្ដី​សម្រេច​លេខ​១៥​/២០១៦/NQ-HĐND ចុះ​ថ្ងៃ​ទី​០៨​/១២​/២០១៦​ របស់​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​ខេត្ត ស្ដី​ពី​គោល​ន​យោ​បាយ​ ឧបត្ថម្ភ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​ក​សិ​កម្ម​។ ក្នុង​នោះ មាន​ក្រុម​សហ​ការ​ដាំ​ក្រូច​ចំ​នួន​៤​ក្រុម សហ​ការ​ដាំ​ដូង​ចំ​នួន​៤ លើ​ផ្ទៃ​​ដី​៥៦​,៣៤​​ហិក​​តា ដោយ​មាន​គ្រួ​សារ​កសិ​ករ​ចំ​នួន​៩០​នៅ​ភូមិ​សំ​ណឹង យ៉ុង​លើង​ យ៉ុង​យ៉ូវ​ ពោធិ៍​ភិ​រម្យ សុ​ខា តា​ខាវ​ចូល​រួម​។ ក្រៅ​ពី​នោះ កសិ​ករ​នៅ​ទាំង​បំ​ផុស​ចលនា​កសា​ង​ក្រុម​សហ​ការ​ផលិត​ចំនួន​៤ ដាំ​ម្ទេស​ខ្មាំង​នៅ​ភូមិ​ថុង​ថាវ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​ភូមិ​សុ​ខា ដាំ​បន្លែ​សុ​វត្ថិ​ភាព​នៅ​ភូមិ​តា​ខាវ​។ បង​ស្រី​វូ​ណា នៅ​ភូមិ​យ៉ុង​យ៉ូវ បាន​បង្វែរ​ដី​ស្រែ​២​កុង​មក​ដាំ​ម្ទេស​។ ដោយ​ការ​ចំ​ណាយ​ទុន ដំ​បូង​ប្រ​មាណ​៨​លាន​ដុង​ក្នុង​១កុង (ពូជ​ ផ្ទាំង គម្រប​ក​សិ​ក​ម្ម ឈ្នួល​លើក​រង​)។ បច្ចុ​ប្បន្ន តម្លៃ​ម្ទេស​ប្រ​ហែល​២០.០០០​-២២.​០០០​ដុង /​គី​ឡូ​ក្រាម​ ជា​មួយ​ទិន្ន​ផល​២​តោន​ក្នុង​១​កុង​។ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច បង​ស្រី​នៅ​ចំ​ណេញ​ជិត​១០.០០០​ដុង​/គី​ឡូ​ក្រាម​។

​ទន្ទឹម​នឹង​ទម្រង់​រូប​ភាព​ដាំ​ម្ទេស​លើ​ដី​ស្រែ ក​សិ​ករ​ឃុំ​ហ្វា​អឹង​នៅ​ទាំង​ប្ដេជ្ញា​ចិត្ត​អភិ​វឌ្ឍ ដំ​ណាំ​ពោត​ ប្រ​មូល​ផ្ដុំ​ច្រើន​បំ​ផុត​នៅ​ភូមិ​សុ​ខា​។ លោក​ថាច់​ឌឹក នៅ​ភូមិ​សុ​ខា ឲ្យ​ដឹង​៖ “មធ្យ​ម​ភាគ​ដី​ស្រែ​១.០០០​ម៉ែត្រ​កា​រ៉េ បង្វែរ​មក​ដាំ​ពោត​រដូវ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​១​រដូវ​ ជា​រៀង​រាល់​ឆ្នាំ តែង​ផ្ដល់​ប្រាក់​ចំ​ណូល​ពី​១២-​១៥​លាន​ដុង​/កុង​។ ក្នុង​ទី​នេះ តម្លៃ​ពោត​(ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​) នៅ​ចំ​ណេញ​ជាង​៥​លាន​ដុង​/រដូវ​(៣​ខែ)​។ តាម​ប្រ​សាសន៍​ លោក​ថាច់​ហ៊ុង ប្រ​ធាន​សមា​គម​កសិ​ករ​ ឃុំ​ហ្វា​អឹង ឆ្លង​តាម​រយៈ​នៃ​ចលនា​ប្រ​ជា​ជន​ផលិត​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ពង្រីក​នូវ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​កសិ​កម្ម​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​ស​មា​ជិក​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៕​

                         

                      សឺន​ម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ