នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសនានាដែលជាសមាជិក នឹងជាសហប្រធាននៃសម័យប្រជុំ ពិភាក្សាគោលនយោបាយនៃវេទិកាកំពូលពាណិជ្ជកម្ម GMS ។ នេះគឺជាគំនិតមួយដ៏ឆ្លាស់វៃរបស់វៀតណាម ទទួលបានការយល់ព្រមពីប្រទេសនានាដែលជាសមាជិក GMS ការគាំទ្រពីដៃគូធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ASEAN និងសហគមន៍អាជីវកម្ម។ តំណាងទាំងឡាយបានពិភាក្សាអំពីស្ថានភាព សមាហរណកម្មសេដ្ឋកិច្ច GMS បញ្ហាប្រឈមមុខ និងកម្លាំងចលករដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ GMS។ បណ្តាទម្រង់ពាណិជ្ជកម្មថ្មី-ទស្សនៈរបស់នារីផ្តើមអាជីពនិងអ្នកផ្តើមអាជីពវ័យក្មេង មកពីប្រទេសនានានៅតំបន់ GMS; ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍសេដ្ឋកិច្ចឯកជន។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក ថ្លែងការណ៍នៅក្នុងអង្គប្រជុំ។
ថ្លែងការណ៍ក្នុងអង្គប្រជុំតំណាងឲ្យរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក បានស្វាគមន៍ការចូលរួមយ៉ាងកុះកររបស់អាជីវករ វិនិយោគិនជិត២.៦០០នាក់ នៅក្នុងនិងក្រៅតំបន់ ហើយបានសង្កត់ធ្ងន់ថាកងកម្លាំងនេះ គឺជាប្រភពនៃកម្លាំងចលករសំខាន់សម្រាប់ជំរុញល្បឿនកំណើនសេដ្ឋកិច្ចនៅតំបន់មេគង្គ។
នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖មហាអនុតំបន់ទន្លេមេគង្គបើកទូលាយ GMS គឺជាតំបន់ដ៏ធំមួយដែលមានប្រជាជនប្រមាណ៣៤០លាននាក់ រួមមាន៥ប្រទេសគឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងខេត្តចំនួន២គឺវ៉ឹងណាមនិងក្វាងតៃនៃប្រទេស ចិន ដោយមានទំហំ GDP សរុបជាង១,៣ពាន់លានដុល្លារ។ ប្រការនេះបានបង្ហាញឲ្យឃើញថា ពិតមែនតែប្រទេសនានា និងដៃគូថ្វីត្បិតតែតូចហើយសក្តានុពលក៏មានកម្រិតពេលចងសម្ព័ន្ធ ប៉ុន្តែបើសហការយ៉ាងជិតដិតក្នុងក្របខ័ណ្ឌរួម GMS គឺអាចបង្កើតបានតំបន់សេដ្ឋកិច្ចរួមទីផ្សាររួម; នាំមកនូវកម្លាំងខ្ទរបូកបន្ថែមបើកឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រី បានសំណូមពរដល់ប្រទេសនានាដែលជាសមាជិក GMS គប្បីផ្តុំកម្លាំងកែប្រែទម្រង់ច្បាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស អភិវឌ្ឍទីផ្សារក្នុងប្រទេស;ជំរុញសកមុ្មភាពពាណិជ្ជកម្មឆ្លងព្រំដែន; បន្តការចូលរួមក្នុងកម្រិតតម្លៃខ្ពស់ក្នុងសង្វាក់តម្លៃនៅក្នុងតំបន់និងពិភពលោក ឆ្លងតាមរយៈក្របខ័ណ្ឌសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មសេរី ។
អំណះអំណាង និងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្តេជ្ញាកសាងរដ្ឋាភិបាលបច្ចេកវិទ្យាអភិវឌ្ឍ សកម្មភាពបំរើប្រជាជននិងអាជីវកម្ម។ វៀតណាមក៏នឹងបន្តការកែលម្អបរិយាកាសអាជីវកម្ម។ ខិតខំដើម្បីបង្កើតបរិយាកាសអាជីវកម្មងាយស្រួល ប្រកបដោយលក្ខណៈប្រកួតប្រជែងនិងឈានដល់កម្រិតកំពូល ASEAN និងឆ្ពោះទៅរកស្តង់ដារខ្ពស់នៃក្រុម OECD ។
នាយករដ្ឋមន្ត្រី បញ្ជាក់ច្បាស់ថា: វៀតណាមនឹងបន្តម្ចាស់ការជម្រុញសមាហរណកម្ម អន្តរជាតិជាមួយនឹងតំបន់ GMS និង CLV ព្រមទាំងកំណត់ច្បាស់ទិសដៅឆ្នាំ ២០១៨-២០១៩ គឺចុះហត្ថលេខានិងផ្តល់សច្ចាប័នដាក់បញ្ចូលក្នុងសុពលភាព២នៃអនុសញ្ញា ពាណិជ្ជកម្មសេរីជំនាន់ថ្មី គឺអនុសញ្ញា CPTPP និងអនុសញ្ញា EVFTA វៀតណាម - EU ទន្ទឹមនឹងនោះ ជម្រុញអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ FTA ចំនួន១០ មានសុពលភាពនិងជំរុញការចរចារអនុសញ្ញា RCEP និងអនុសញ្ញាមួយចំនួនឯទៀត។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់ដំបូន្មាន ដើម្បីកសាងតំបន់ GMS រុងរឿងចីរភាព និងសមាហរណកម្ម ត្រូវធានាឲ្យបានការអភិវឌ្ឍប្រកបដោយចីរភាព និងការចុះសម្រុងគ្នា។ កំណើនឆាប់រហ័សប៉ុន្តែត្រូវតែថែរក្សា និងការពារបរិស្ថានជីវសាស្រ្តនិងប្រភពធនធានធម្មជាតិ ជាពិសេសការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដ៏មានតម្លៃប្រកបដោយចីរភាព៕
យោងតាមៈ ទីភ្នាក់ងារសារពត៌មានវៀតណាម