23/04/2018 - 20:33

ជន​បទ​ថ្មី​ប៊ិញ​មិញ

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ក្រុង​ជន​បទ​ថ្មី​សម្រេច​ដោយ​ជោគ​ជ័យ​។

ផ្លូវ​គម​នា​គមន៍​ជន​បទ​ចូល​ទៅ​កាន់​ឃុំ​ដុង​ប៊ិញ​។

ក្រុង​បាន​ប្រ​មូល​ផ្ដុំ​នូវ​ប្រ​ភព​ទុន​ជាច្រើន​សម្រាប់​កម្ម​វិ​ធី​អភិ​វឌ្ឍ​បូ​រី​ក្រុង ក្រុង​ប៊ិញ​មិញ​។ ក្នុង​នោះ ប្រ​ភព​កម្លាំង​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​ទី​ក្រុង ស​រុប​ទឹក​ប្រាក់​ជិត​៨៨​២​ពាន់​លាន​ដុង​។ ផ្ដើម​ពី​នោះ សំ​ណង់​ជា​ច្រើន​កសាង​ជា​សារ​វន្ត​ត្រូវ​បាន​ដំ​ណើរ​ការ​កសាង​លើ​ភូមិ​សាស្រ្ត​។ លេច​ធ្លោ​គឺ​ផ្លូវ​គមនា​គមន៍​ថ្មី​ត​ភ្ជាប់​ពី​មណ្ឌល​រដ្ឋ​បា​ល​ទី​ក្រុង​ដល់​ផ្លូវ​ង្វៀន​វាំុ​ង​ណាំ ជា​ដង​ផ្លូវ​ស្នូល​សំ​ខាន់​មាន​ប្រ​វែង​ជាង​១.៥០០​ម៉ែត្រ។ បច្ចុ​ប្បន្ន ប្រ​ព័ន្ធ​គមនា​គមន៍​ផ្លូវ​គោក​មាន​ប្រវែង​ជិត​២៣​គី​ឡូ​ម៉ែត្រ ក្នុង​នោះ ស្ពាន​ដែល​សំ​ខាន់​ៗ​ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ។​ ប្រ​ព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង​សម្រេច​បទ​ដ្ឋាន​ត្រូវ​តាម​តម្រូវ​ការ​របស់​ក្រុង​។ ទន្ទឹម​នឹង​នោះ ៥/៥​ឃុំ ក្រុង​ប៊ិញ​មិញ​មាន​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​គម​នា
គមន៍​ឆ្លើយ​តប​នឹង​តាម​តម្រូវ​ការ​របស់​ឃុំ​ជន​បទ​ថ្មី​។ អ្នក​ស្រី​ង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ឲ្យ​ដឹង​៖ “ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​ជន​បទ​របស់​ឃុំ​ត្រូវ​បាន​ក្រាល​បេ​តុង​ ចាក់​កៅ​ស៊ូ​ទាំង​អស់​ ត​ភ្ជាប់​ភូមិ​ជា​មួយ​នឹង​ដង​ផ្លូវ​សំ​ខាន់​ៗ​ ម៉្លោះ​ហើយ​ការ​លក់​ដូរ ដឹក​ទំ​និញ​សិស្សា​នុសិ​ស្ស​ទៅ​កាន់​សា​លា​ក៏​មាន​ភាព​ងាយ​ស្រួល​។ ជនរួមជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​មាន​ការ​ព្រម​ព្រៀង​ រួម​កម្លាំង​កសាង​សម្រេច​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​​ដុង​ប៊ិញ​”។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ដុង​ប៊ិញ រស់​នៅ​ប្រ​មូល​ផ្ដុំ​នៅ​ឃុំ​ចំ​នួន​៣ ដូច​៖ ដុង​ប៊ិញ ដុង​ថាញ់និង​ទ្វឹង​អា​ង​និង​សង្កាត់​ចំ​នួន​ពីរ​គឺ​ដុង​ទ្វឹង​និងកៃ​វ៉ោង​។ នេះ​ជា​ភូមិ​ភាគ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ទំ​និញ​។ ហេតុ​នោះ ជន​រួម​ជាតិ​ខ្មែរ​តែង​ចូល​រួម​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​កសិ​កម្ម​​សម្បូរ​បែប​នៅ​ភូមិ​ភាគ ដូ​ច​៖ ពោត​ដំ​ណើប​ប៊ិញ​មិញ ស្ពៃ​សា​ឡាត់​សង​ទ្វឹង​អាង​ ក្រូច​ថ្លុង​ម៉ី​ហ្វា។​ល។ ផ្តើម​ពី​នោះ បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​។ លោក​វ៉ី​ទី​វ៉ា​ល័យ​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ជា​ធាន​ភូមិ​អង្គុលី​១ ឃុំ​ដុង​ប៊ិញ ឲ្យ​​ដឹ​ង​៖ “គ្រួ​សារ​ជា​ច្រើន​តែង​ចូល​រួម​ផលិត​កម្ម​ដោយ​ផ្ទាល់​ ប្រ​សិន​បេ​ីធ្វើ​សេ​វា​លក់​ដូរ​បន្តិច​បន្តួច​ ដូច​៖ ទិញ​ពោត​មក​ស្ងោរ​​លក់​រាយ ទិញ​ម៉ាក់​ប្រាង​លក់​រាយ​មក​វិញ​។ល។ ក្បែរ​ថ្នល់​ឬ​នាំ​ទៅ​កឹង​ធើ​បោះ​ដុំ​ឲ្យ​អ្នក​លក់​រាយ​។ ពិត​មែន​តែ​លក់​ដូរ​បន្តិច​បន្តួច​ ប៉ុន្តែ​ផ្ដល់​ប្រាក់​ចំណូលលំ​នឹង​ម៉្លោះ​ហើយ​គ្រួ​សារជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ អា​ស្រ័យ​ដោយ​ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​រត់​ម៉ូតូ​បាន​ងាយ​ស្រួល ម្ល៉ោះ​ហើយ​ការ​ទិញ​ដូរ​ក៏​ងាយ​ស្រួល​ផង​ដែរ​”។

 អា​ស្រ័យ​ដោយ​ទី​តាំង​ភូមិ​សាស្រ្ត​ងាយ​ស្រួល ម៉្លោះ​ហើយ​ក្នុង​រចនា​សម្ព័ន្ធGDP របស់​ប៊ិញ​មិញ ផលិត​កសិ​កម្ម​ស្រូប​អត្រា​សន្ទ​ភាព​​ខ្ពស់​​ស្មើ​​នឹង​​៣៩​%; ពា​ណិជ្ជ​កម្ម​ សេ​វា​កម្មស្រូប​អត្រា​៣៧​% និង​កសិ-​នេ​សាទ​កម្ម​គឺ​នៅ​ត្រឹម​២៤​%។ ភូមិ​របរ​ផលិត​ព​ពុះ​សណ្ដែក​បំ​ពង​(ហ៊ូគី​) របរ​ផលិត​ទឹក​គ្រឿង​ទេស តាវ​ហ៊ូ​​ជូរ​​ធូប​។ល។ ទាក់​ទាញ​ពល​ករ​ជា​ច្រេី​ន។ បច្ចុ​ប្បន្ន ទូ​ទាំង​ក្រុង​មាន​មូល​ដ្ឋាន​ផ​លិត​ឧស្សា​ហកម្ម​សិប្ប​-ឧស្សា​ហ​កម្ម​ខ្នាត​តូច​ជិត១​ពាន់​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជិត​​៤.៥០០​​នាក់​​។ អា​ស្រ័យ​ហេតុ​នោះ ពល​ករ​ភូមិ​ភាគ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​បាន​ជា​អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​ចុះ​បន្ថយ​បណ្ដើរ​ៗ​ ជា​រៀង​រាល់​ឆ្នាំ​៕

    ហា​ថាញ​-ទី​ទុយ

ចែករំលែកអត្ថបទ