ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងកាត់បន្ថយភាពក្រីក្រដោយចីរភាព ត្រូវបានកំណត់ជាចលនាមួយក្នុងចំណោមចលនាធំៗរបស់សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅស្រុកថ្កូវ ខេត្តត្រាវិញ។
បងថាច់សាមន្ត(ខាងឆ្វេង)ប្ដូរយោបល់ពីរបៀបថែទាំគូឆាយ។
ឆ្លងតាមរយៈការចលនានេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅស្រុកថ្កូវ តែងមានដំណោះស្រាយឧបត្ថម្ភកសិករដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព ដូចជា៖ រៀបចំដំណើរទស្សនាចរណ៍ សិក្សាបទពិសោធន៍ ពីទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងនិងក្រៅខេត្ត; បង្កលក្ខណសម្បត្តិជូនសមាជិកសមាគមកសិករចូលរួមវគ្គផ្ទេរជូនវិទ្យាសាស្រ្តបចេ្ចកទេសជឿនលឿនក្នុងការផលិត ចិញ្ចឹមសត្វ; ជំនួយកសិករទិញម៉ាស៊ីនកសិកម្ម សម្ភារៈ ជី។ល។ ផ្ដើមពីនោះក្នុងឆ្នាំ២០១៧ ទាក់ទាញសមាជិកសមាគមកសិករចូលរួមអង្គការសេដ្ឋកិច្ច ចំនួន១៨.៨៦៨នាក់ សម្រេច៨០%បើប្រៀបនឹងគ្រួសារកសិកម្មទូទាំងស្រុក; បង្កើតក្រុមសហការបាន២២ក្រុមតាមអនុក្រឹត្យលេខ១៥១/CP ដោយមានសមាជិក៤៤៥នាក់ ផ្ទៃដី២៥៤ហិកតា សម្រេច១២៩% ប្រៀបនឹងភាគកម្រិតដែលខេត្តប្រគល់ឲ្យ។ បច្ចុប្បន្ន ទូទាំងស្រុកមានក្រុមសហការសេដ្ឋកិច្ចចំនួន២៣៨ក្រុម មានសមាជិកចំនួន៥.៦៦៨នាក់ ជាមួយផ្ទៃដី៣.៦៣៤ហិកតា។ ផ្ដើមពីចលនានេះ មានកសិករជាច្រើនហ៊ានគិត ហ៊ានធ្វើ ហើយស្រាវជ្រាវសិក្សារៀនសូត្ររបៀបអភិវឌ្ឍសេដ្ឋកិច្ចជនបទសម្រេចប្រសិទ្ធភាពខ្ពស់។
សមាជិកសមាគមថាច់សាមន្ត (កសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត) នៅភូមិរោងវាល ឃុំតឹងហ៊ីប ឲ្យដឹង៖ “ខ្ញុំផ្ដើមអនុវត្តទម្រង់រូបភាពដាំដំណាំក្នុងផ្ទះសំណាញអាច កាត់បន្ថយនូវជំងឺដង្កូវក្រាដល់ដំណាំសាឡាត់ គួឆាយជីរ។ល។ ទម្រង់រូបភាពនេះសម្រេចបានដូចសព្វថ្ងៃ គឺអាស្រ័យដោយសមាគមគ្រប់លំដាប់ថ្នាក់បង្កលក្ខណសម្បត្តិដើម្បីគ្រួសារខ្ញុំទទួលបានការឧបត្ថម្ភពីគម្រោង AMD ។ ដើមឆ្នាំ២០១៧ គម្រោងនេះ ឧបត្ថម្ភគ្រួសារខ្ញុំចំនួនទឹកប្រាក់១០លានដុង ដើម្បីវិនិយោគកសាងផ្ទះសំណាញសម្ភារៈកសិកម្ម រួមនឹងប្រាក់សន្សំរបស់គ្រួសារ ខ្ញុំវិនិយោគទុនប្រព័ន្ធបូមទឹកស្រោចដំណាំស្វ័យប្រវត្តិ។ ផ្ដើមពីនោះ កាត់បន្ថយនូវកម្លាំងថែទាំ បង្កើនទិន្នផលគុណភាពផលិតផល។ ទូទាត់ចំណាយរួច គ្រួសារខ្ញុំអាចរកប្រាក់ចំណេញពី៣០០ដល់៤០០ពាន់ដុង/ថ្ងៃពីដំណាំគ្រប់មុខ។ល។”។
លោកត្រឹងវុាំងអ៊ុក ប្រធានសមាគមកសិករស្រុកថ្កូវ ឲ្យដឹង សមាគមស្រុក តែងបន្តការផ្លាស់ថ្មី ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពក្នុងការប្រឡងប្រណាំង” កសិករផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងកាត់បន្ថយភាពក្រីក្រដោយចីរភាព”។ ទន្ទឹមនឹងនោះ សមាគមស្រុកនៅទាំងបន្តសហការជាមួយរដ្ឋអំណាចភូមិភាគ ផ្នែកនានាដែលជាប់ពាក់ព័ន្ធចូលរួមអនុវត្តកម្មវិធីគម្រោង អភិវឌ្ឍសេដ្ឋកិច្ច-សង្គម; អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការដាំដំណាំចិញ្ចឹមសត្វ។ បន្តការកសាងនិងបើកទូលាយទ្រង់ទ្រាយ”មូលនិធិឧបត្ថម្ភកសិករ” អាស្រ័យសមាគមគ្រប់គ្រងដើម្បីសមាជិកសមាគមកសិករបុលទុនអភិវឌ្ឍសេដ្ឋកិច្ច; ផ្ដុំកម្លាំងក្នុងការកសាងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពធ្វើជាគំរូ ជួយសមាជិកសមាគមកសិករសិក្សារៀនសូត្រអនុវត្តតាម រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅភូមិភាគ៕
សឺនម៉ាល័យ-ទីទុយ