23/04/2018 - 20:33

បង្កើន​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​អប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច តំប​ន់​ភ្នំ

គណៈ​ប្រតិ​ភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ដឹក​នាំ​ដោយ​លោក​យ៉ាង​អា​ជូ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​ស​ភា ធ្វើជា​ប្រ​ធាន​ក្រុម​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ស្ដី​ពី​”ស្ថាន​ភាព អនុ​វត្ត​គោល​ន​យោ​បាយ​ច្បាប់​ស្តី​ពី​ការ​ឧបត្ថម្ភ​ អភិ​វឌ្ឍ​វិ​ស័យ​អ​ប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ​ដំ​ណាក់​កាល​២០១០​-២០១៧​”។

ទិដ្ឋ​ភាព​ក្នុង​អង្គ​ប្រ​ជុំ​។

អនុ​វត្ត​អនុក្រឹត្យ​លេខ​៨២​/២០១០/​NĐ-CP ចុះ​ថ្ងៃ​១៥​/៧​/​២០​១០​របស់​រដ្ឋា​ភិ​បាល​បាន​កំ​ណត់​ក្នុង​ការ​បង្រៀន​និង​រៀន​ភា​សា អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​ក្នុង​មូល​ដ្ឋាន​ អប់​រំ​ចំ​ណេះ​ទូ​ទៅ និង​មជ្ឈ​មណ្ឌល​អប់​រំ​ប្រ​ចាំ​ខេត្ត​ដោះ​ស្រាយ​សម្រេច​នូវ​បញ្ហា​ក្រប​ខ័ណ្ឌ​ចំ​ពោះ​គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ ក្នុង​សា​លា​ចំ​ណេះ​ទូ​ទៅ​មាន​បង្រៀន​ភា​សា​ជន​ ជាតិ ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៅ​ជន​បទ​។ ដោយ​ឡែក​ឆ្នាំ​២០១៧​-២០១៨ ខេត្ត​សុក​ត្រាំង មាន​សា​លា​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១៥​៨​សា​លា​ ដោយ​មាន​១.៦៧០​ថ្នាក់ សិស្ស​ជាង​៤៣​.០០០​នាក់​នៅ​គ្រប់​ថ្នាក់​។

ថ្លេង​យោ​បល់​ក្នុង​អង្គប្រ​ជុំ​ លោក​យ៉ាង​អា​ជូ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​ស​ភា​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សុក​ត្រាំង ក្នុង​ការ​ខិត​ខំ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ច្បាប់​ស្ដី​ពី​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​អប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​តំ​បន់​ភ្នំ។ លោក​យ៉ាង​អា​ជូ​សំ​ណូម​ពរ ពេល​ខាង​មុខ​នេះ ខេត្ត​សុក​ត្រាំង​ត្រូវ​បង្កើន​ការ​ចលនា​កុ​មា​រ​ចូល​រៀន​​វិ​និ​យោគ​ទុន​មូល​ដ្ឋាន​ សម្ភារៈ​ និង​ផ្ទះ​ជូន​អឌ្ឍ​អន្តេ​វា​សិក​; អនុ​វត្តនូវ​គោល​ន​យោ​បាយ​ច្បាប់​​បាន​ទាន់​ពេល​ និង​​ចំ​មុខ​សញ្ញា​៕

          ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ៉ាង​អា​ជូ