12/04/2018 - 09:37

សេដ្ឋី​ឡឹម​សែ

រយៈ​កាល​កន្លង ចលនា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិ​ត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សុក​ត្រាំង​ បំ​ផុស​ចលនា បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​គួរ​ឲ្យ​កត់​សម្គាល់​។ ក្នុង​នោះ មាន​កសិ​ករ​ខ្មែរ​ ឡឹម​សែ នៅ​អ​នុ​សង្កាត់​២ សង្កាត់​៥ ក្រុង​សុក​ត្រាំង​ តែង​ខិត​ខំ​ឈាន​ឡើង​ដោយ​ឥត​ឈប់​ឈរ​ ដោយ​មាន​ទម្រង់​រូប​ភាព​រក​ស៊ី​ល្អ​ៗ​ជា​ច្រើន​ និង​ក្លាយ​ជា​គំ​រូក​សិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​មជ្ឈិម​នៅ​ឆ្នាំ​២០១៧ ដោយ​កម្រិត​ប្រាក់​ចំ​ណូល​ជាង​១​ពាន់​លាន​ដុង​/ឆ្នាំ​។

លោក​ឡឹម​សែ​ កំ​ពុង​ថែ​ទាំ​គោ។​

លោក​ឡឹម​សែ កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​កសិករ​ខ្មែរ​មួយ លោក​រៀប​ការ នៅ​ឆ្នាំ​១៩៨៧ កាល​នោះ​ម្តាយ​ឪ​ពុក​ទាំង​សង​ខាង​ចែក​ដី​ស្រែ​ឲ្យ​បាន​បន្តិច​បន្តួច​។ ថ្មី​ៗ​នេះ យើង​ខ្ញុំ​បាន​ជួប​គាត់ គាប់​ជួន​គាត់​ទើប​មក​ពីរ​មូរ​ចំ​បើង ដើម្បី​លក់​ឲ្យ​អ្នក​ចិញ្ចឹម​គោ និង​បណ្ដុះ​ផ្សិត​ចំ​បើង​។ គាត់​ចាក់​ទឹក​តែ​អញ្ជើញ​យើង​ខ្ញុំ​ពិ​សា រួច​ឲ្យ​ដឹង​ដោយ​ក្ដីរី​ក​រាយ​៖ “ដើម្បី​មាន​ដី​ស្រែជាង​១១០​កុង​នេះ ខ្ញុំ​បាន​ឆ្លង​កាត់ ការ​លំ​បាក​នឿយ​ហត់​អស់​ជា​ច្រើន​ឆ្នាំ​ ពី​ព្រោះ​ខ្ញុំ​កើត​និង​ធំ​ដឹង​ក្ដី​នៅ​តំ​បន់​ជន​បទ រស់​នៅ​បង្អែក​លើរ​បរ​ធ្វើ​ស្រែ​ចម្ការ ម្ល៉ោះ​ហើយ​ជីវ​ភាព​ជួប​លំ​បាក​ច្រើន។​ ពី​មុន អា​ស្រ័យ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​រាយ​រង​មិន​ទាន់ អភិ​វឌ្ឍន៍​ លក្ខណៈ​បង្កបង្កើន​ផល​ក៏​លំ​បាក​ខ្លាំង​ ម្ល៉ោះ​ហើយ​ការ​ផលិត​មិន​សូវ​បាន​ផល​”។ ផ្តើម​ពី​គំ​និត​ចង់​ឈាន​ឡើង​ធ្វើ​មាន គឺ​គ្មាន​វិ​ធី​ណា​ផ្សេង​ក្រៅ​ពី​ផ្លាស់​ប្តូរ​របៀប​រក​ស៊ី គឺ​មិន​ត្រូវ​ផលិត​ស្រូវ​តែ​មួយ​មុខ​រ​ហូត​នោះ​ទេ ត្រូវ​តែ​ចេះ​គួប​ផ្សំ​អភិ​វឌ្ឍន៍​ពិ​ពិធ​កម្ម​ក​សិ​កម្ម ដើម្បី​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ផ្តើម​ពី​នោះ ប្តី​ប្រ​ពន្ធ​គាត់​តែង​ខ្នះ​ខ្នែង​ធ្វើ​ការ​រ​ក​ស៊ី​ ប្រើ​ប្រាស់​ប្រិត​សំ​ចៃ ដើម្បី​មាន​ដើម​ទុន​ពង្រីក​ទម្រង់​ផលិត​កម្ម​។ ទន្ទឹម​នឹង​នោះ គាត់​តែង​ស្រាវ​ជ្រាវ រៀន​សូត្រ​ខាង​បច្ចេក​ទេស ផ​លិត​កម្ម អនុ​វត្ត​ពូជ​ស្រូវ​ថ្មី ចូល​រួម​វគ្គ​ជំ​រុញ​ក​សិ​កម្ម ដើម្បី​បំ​ពាក់​ចំ​ណេះ​ដឹង​បន្ថែម​។ ឆ្លង​តាម​រយៈ​នោះ ជួយ​ឲ្យ​គាត់​មាន​ទស្សនៈ​ថ្មី​ខាង​ផលិត​ស្រូវ​។ គាត់​ក៏​មិន​អល់​អែក​ក្នុង​ការ​បង្កើន​រដូវ​ផ​លិត ស្រូវ​ពី​២​ដល់​៣​រដូ​វ​/ឆ្នាំ គឺ​អា​ស្រ័យ​ទៅ​តាម​លក្ខណៈ​អា​កាស​ធាតុ​និង​ស្ថាន​ភាព​ពិត​របស់​ភូមិ​ភាគ ទើប​អនុ​វត្ត​ការ​បង្កើន​រដូវ​ឲ្យ​បាន​សម​ស្រប និង​បង្កើន​បាន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​គួរ​ឲ្យ​កត់​សម្គាល់​។ ប្រាក់​ចំ​ណេញ ពី​ការ​ធ្វើ​ស្រែ​ទាំង​ប៉ុន្មាន​គាត់​យក​ទៅ​ទិញ​ដី​។ ពេល​រដ្ឋ​មាន​គោល​ការណ៍​អភិ​វឌ្ឍន៍​ទម្រង់​រូប​ភាព​វាល​ស្រែ គំ​រូ​ធំ​គាត់​ក៏​ក​សាង​វាល​ស្រែ​ធំ​របស់​ខ្លួន​ដោយ​ឡែក រួច​ចង​សម្ព័ន្ធ​ជាមួ​យនឹ​ង​កសិ​ករ​ក្នុង​ភូមិ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុង​ការ​ធ្វើ​ស្រែ ព្រម​ទាំង​សហ​ការ​ជា​មួយ​នឹង​ហាង​លក់​សម្ភារៈ​កសិ​កម្ម ដើម្បី​​ទិញ​និង​ប្រើ​ប្រាស់​ផលិត​ផល កាត់​បន្ថយ​​ចំ​ណាយ បង្កើន​ប្រាក់​ចំ​ណេញ។​ ចែក​រំ លែក​អំ​ពី​បទ​ពិ​សោធន៍​របស់​ខ្លួន លោក​ឡឹម​សែ ឲ្យ​ដឹង​៖ “ជា​ក​សិ​ករ​មួយ​រូប យើង​ត្រូវ​ដឹង​ដាំ​ដំ​ណាំ​អ្វី ចិញ្ចឹម​សត្វ​អ្វី ដើម្បី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ធម្ម​ជាតិ​របស់​ភូមិ​ភាគ​។ ម្យ៉ាង​ទៀត ត្រូវ​ចេះ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ តម្លៃ​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ ដើម្បី​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​”។

ជាង​៣០​ឆ្នាំ​ច្បាម​ស្រែ​ចម្ការ​ លោក​ឡឹម​សែ បាន​ទទួល​លទ្ធ​ផល​ជា​ច្រើន​ ប៉ុន្តែ​កសិ​ករ​ខ្មែរ​ផលិត​ពូ​កែ​រូប​នេះ​មិន​ព្រម​បញ្ឈប់​ត្រឹម​នោះ​ទេ។​ លោក​បាន​និង​កំ​ពុង​អភិ​វឌ្ឍន៍​នូវ​ទម្រង់​រូប​ភាព​ផលិត​ជា​ច្រើ​​នទៀត ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​ជាង​ទៀត​នៅ​លើ​វាល​ស្រែ ស្រុក​កំ​ណើត​ខ្លួន​។ ក្រៅ​ពី​បង្កើន​ការ​ផលិត ស្រូវ​គាត់​នៅ​ទាំង​ធ្វើ​សេ​វា​កសិ​កម្ម​បន្ថែម​ ដោយ​មាន​ត្រាក់​ទ័រ​២​​គ្រឿង ម៉ា​ស៊ីន​រមូរចំ​បើង​៣​គ្រឿង និង​ចិញ្ចឹម​គោជិត​១០ក្បាល​។ រៀង​រាល់​ឆ្នាំ ប្រាក់​ចំ​ណេញ​ពី​ធ្វើ​ស្រែ ចិញ្ចឹម​សត្វ និង​សេ​វា​កសិ​កម្ម​ នាំ​មក​ជូន​គ្រួ​សារ គាត់​ជាង​១​ពាន់​លាន​ដុង​។ ឥ​ឡូវ ទោះ​បី​ជីវភាព​ធូរ​ធារ ប៉ុន្តែ​ការ​រស់​នៅ​របស់​គាត់​មាន​ ភាព​សា​មញ្ញ និង​ចុះ​សម្រុង​ជា​មួយ​នឹង​អ្នក​ផង។ គាត់​តែង​ស​កម្ម​ចូល​រួម​ការ​ងារ​សមា គម​កសិ​ករ អង្គ​ការ​ម​ហា​ជន​នា​នា​នៅ​ភូមិ​ភាគ និង​អស់​ពី​ចិត្ត​ណែ​នាំ​បទ​ពិ​សោធន៍ ផលិត​ស្រូវ ដើម្បី​មា​មីង​ក្នុង​ភូមិ​ស្រុក​រៀន​សូត្រ រួម​គ្នា​ឈាន​ឡើង​ធូរ​ធារ​។ លោក​ថែម​ទាំង​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​ជន​បទ​ចំ​នួន​១០​នាក់  ដោយ​កម្រិត​ប្រាក់​ខែ​៣លាន​ដុង​/ម្នាក់​។ ក្រៅ​ពី​នោះ លោក​នៅ​ទាំង​ជា​គណៈ​កម្ម​ការ​វត្ត​សំ​រោង នៅ​សង្កាត់​៥​ ក្រុង​សុក​ត្រាំង​ អស់​រយៈ​កាល​​ជាង​២០​ឆ្នាំ​កន្លង​។

ផ្តើម​ពី​កម្លាំង​ពល​កម្ម និង​ស្មារតី​ឈាន​ឡើង​ដោយ​ខ្លួង​ឯង ក​សិ​ករ​ខ្មែរ​ឡឹម​សែ ស័ក្ដិ​សម​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ចលនា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​របស់​សមា​ជិក​ សមា​គម​កសិ​ករ​សង្កាត់​៥ ក្រុង​សុក​ត្រាំង ហើយ​រឿង​រ៉ាវ​ឆ្លង​កាត់​លំ​បាក​របស់​គាត់​គឺ​ជា​កម្លាំង​ចល​ករ​ដើម្បី​គ្រួ​សារ​កសិ​ករ​ផ្សេង​ៗ​ទៀត កាន់​តែ​ខិត​ខំ​ឈាន​ឡើង​ឆ្លង​កាត់​លំ​បាក​ដោយ​ឥត​ឈប់​ឈរ ក​សាង​ជីវ​ភាព​គ្រួ​សារ ផ្តើម​ពី​បាត​ដៃ​ទាំង​ពីរ និង​ឆន្ទៈ​ឈាន​ឡើង​ធ្វើ​មាន​។  លោក​ស្រី​ង្វៀន​ថាញ់​ហ្វា អនុ​ប្រ​ធាន​ស​មា​គម​កសិ​ករ​សង្កាត់​៥ បញ្ជាក់​ឲ្យ​ដឹង​៖ “ស​មា​គម​កសិ​ករ​សង្កាត់​៥ ដាក់​ចេញ​នូវ​ទិស​ដៅ​ជា​បន្ត​ជូន​ចលនា​ក​សិ​ករ ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ គឺ​តែង​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ ពិ​សេស​គឺ​ផ្នែក​សិ​កម្ម​ អង្គ​ការ​ឥណ​ទាន និង​មូល​និ​ធិ ឧបត្ថម្ភ​ក​សិ​ករ ដើម្បី​ជំ​នួយ​វិ​និ​យោគ​ទុន​កសាង​ទម្រង់​រូប​ភាព​ថ្មី និង​ទម្រង់​រូប​ភាព​ល្អៗ​មួយ​ចំ​នួន ទន្ទឹម​នឹង​នោះ រក្សា​និង​ពង្រីក​ទម្រង់​រូប​ភាព​ដែល​កំ​ពុង​មាន​ប្រ​​សិទ្ធ​​ភាព​ខ្ពស់ ដើម្បី​បង្ក​លក្ខណៈ​ជូន​កសិ​ករ​ស្រាវ​ជ្រាវ​ រៀន​សូត្រ​ និង​ចុះ​ឈ្មោះ​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ចលនា​សម្រេច​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ខ្ពស់​”។​

លោក​ឡឹម​សែ គឺ​ជា​គំ​រូក​សិករ​មាន​ឆន្ទៈ គោល​បំ​ណង​ធ្វើមា​ន​ដោយ​បាត​ដៃ​និង​គំ​និត​របស់​ខ្លួន ស័ក្ដិ​សម​ដើម្បី​សមា​ជិក​សមា​គម​កសិ​ករ​និង​មា​មី​ង​ក្នុង​សង្កាត់​រៀន​សូត្រ និង​យក​តម្រាប់​តាម​។ សង្ឃឹម​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រ​ទះ​ឃើញ​គំ​រូដូ​ច្នេះ ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច​គ្រួ​សារ​អភិ​វឌ្ឍន៍​ខ្លាំង​ក្លាជាង​ទៀត រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍន៍​ រួម​របស់​ភូមិ​ភាគ​។ ផ្តើម​ពី​លទ្ធ​ផល​នេះ លោក​ឡឹម​សែ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​សុក​ត្រាំង។ ជា​ពិ​សេស​ក្នុង​ឆ្នាំ​២០១៧ លោក​បាន​មជ្ឈិម​សមា​គម​​កសិ​ករ​វៀត​ណាម ជូន​កិត្តិ​នាម​ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម ពូ​កែ​ថ្នាក់​មជ្ឈិម​៕   

                         ត្រឿង​ផ​ល​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​សែ