10/04/2018 - 14:06

លំ​នឹង​ជីវ​ភាព​ជូន​ជនរួម​ជាតិ​ខ្មែរនៅ​ទិញ​បៀង

ទិញ​បៀង​ជា​ស្រុក​មួយ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រ​ស់​នៅ​ច្រើន​បំ​ផុត​របស់​ខេត្ត​អាង​យ៉ាង​។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​រដ្ឋ ទេីប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​។

មា​មីង​លក់​ផ្លែ​ត្នោត​​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។

តាម​ប្រ​សាសន៍​លោក​ចៅ​គឹម​បា ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទិញ​បៀង ឲ្យ​ដឹង​៖ ជីវ​ភាព​ជនរួមជាតិភាគតិចលើភូមិ​សាស្រ្ត​ស្រុក​ ​ត្រូវ​បាន​លើក​ស្ទួយ​ជា​លំ​ដាប់​។ អា​ស្រ័យការ​យក​ចិត្ត​ទុក​ដាក់ ដឹក​នាំ​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក រួម​ជា​មួយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ស្អិត​ល្មួត​របស់​គណៈ​ផ្នែក​នា​នា ទើប​គោល​ការណ៍ គោល​ន​យោ​បាយ​នា​នា​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ជំ​រុញ​វិ​​ស័យ​​​ក​សិ​កម្ម​ ពា​ណិជ្ជ​កម្ម​ សេ​វា​កម្ម​និង​វិនិ​យោគ​ទុន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច សម្រេច​ប្រ​សិទ្ធ​ភាព​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​។

ទូ​ទាំង​ស្រុក បច្ចុប្បន្ន​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៧.៩៧០​គ្រួ​សារ រស់​នៅ​ប្រ​មូល​ផ្តុំនៅ​ឃុំ​នា​នា​ដូច៖ អាង​កឺ វាំុង​យ៉ាវ វិញ​ត្រុង តឹង​ឡើយ និង​អាង​ហាវ​។ ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ​ អា​ស្រ័យ​ឧត្តម​ភាព​របស់​តំ​បន់​ទេសចរណ៍​បៃ​ណូយ ម៉្លោះ​ហើយ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ បាន​ជ្រើស​រើស​របរ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក សេ​វា​កម្ម​បម្រើ​ទេស​ចរណ៍ ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​​គ្រួ​សារ​។ នៅ​ឃុំ​អា​ង​ហាវ មាន​គ្រួ​សារប្រ​ជា​ជន​ជា​ច្រើន​បាន​បុល​ទុន​តាម​ទម្រង់​រូប​ភាព​ផ្លាស់​​ប្តូរ​មុខ​របរ ដើម្បី​មាន​ដើម​ទុន​លក់​ដូរ​។ មាន​គ្រួ​សារ​ខ្លះ​ទិញ​ផ្លែ​ឈើ​លក់​ ខ្លះ​លក់​ភេសជ្ជៈ​លក់​ឲ្យ​អ្នក​ដំ​ណើរ​ឡើង​ភ្នំ​កឹម​។ បង​ចៅ​សាន្ត​វ៉ែត នៅ​ភូមិ​អាង​ថាញ់​ ឲ្យ​ដឹង​៖ “រៀង​រាល់​ពេល​ព្រឹក ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​​ផ្សារ​ទិញ​ត្រីសាច់​ និង​របស់​របរ​ចាំ​បាច់​មួយ​ចំ​នួន​យក​ទៅ​លក់​នៅ​ផ្សារ​ភ្នំ​កឹម​។ ពេល​រសៀល​ឡើង​ភ្នំ​ទិញ​បន្លែ​ព្រៃ​ផ្លែ​ស៊ូ​។​​ល។ មក​លក់​នៅ​ផ្សារ​ជើង​ភ្នំ​។ ក្រោយ​ពី​ចូល​ឆ្នាំ​គឺ​រដូវ​ផ្លែ​ស៊ូ​ ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ផ្លែ​ខ្ចី មាន​រស​ជាតិ​ផ្អែម ម៉្លោះ​ហើយ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ប្រ​មូល​ទិញ​តាម​ចម្ការ​លើ​ភ្នំ​មក​លក់​។ ទោះ​បីទំ​និញច្រើន​យ៉ាងណា​ក៏ដោយ ពេល​រថយន្ត​ ចត់​ភ្ញៀវ​ចុះ​ទិញ​អស់​ជា​ពុំ​ខាន​។ ព្រោះ​ហេតុ​នេះ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​រក​បាន​ប្រាក់ចំ​ណូល​គ្រាន់​បើ​”។

តំ​បន់​បៃ​ណូយ​មាន​ផលិត​ផល​ពិ​សេស​ៗ ​ពី​​ធម្ម​​ជា​តិ​ជា​ច្រើន​ម៉្លោះ​ហើយ​ពល​ករ​នៅ​ភូមិ​ភាគ​មាន​ការ​ងារ​ធ្វើ​ដូច​ជា​ដាំ​ដុះ ប្រ​មូល​ផល លក់​ដូរ​ផ្លែ​​ឈើ​​តំ​បន់​ភ្នំ​ដូច៖ ផ្លែ​ស៊ូ ខ្នុរ​ស្វាយ​ ត្នោត​ ទៀប​បន្លា ប៊ឺ​។ល។ បង​ចៅ​សុ​នី នៅ​ទី​ប្រ​ជុំ​ជន​ទ្រី​តូង​ ឲ្យ​ដឹង​៖ “ជា​រៀង​រាល់​ថ្ងៃ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​កាប់​ផ្លែ​ត្នោត​ឆ្វៀល​សាច់​រាប់​រយ​ផ្លែ​លក់​ឲ្យ​ភ្ញៀវ​ទេស​ចរ​។ យើង​ខ្ញុំ​គ្មាន​​ពេល​ទៅ​ទិញ​ដល់​ចម្ការ ម៉្លោះ​ហើយ​ទិញ​ពី​ឈ្មួញ​ឡើង​វិញ។ គិត​ទៅ​សាច់​ត្នោត​ជា ផលិត​ផល​ឆ្លង​កាត់​ច្រើន​ដំ​ណាក់​ការ ដូច្នេះ​មា​មីង​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​”៕​

            ហា​ថាញ់​-មុ​នី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ចៅ​គឹម​បា