ជនរួមជាតិខ្មែរនៅភូមិម្ដុំត្បូង ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ បានរៀបចំត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរ ជាមួយនឹងភាពវិវឌ្ឍន៍យ៉ាងសកម្ម។
ផ្លូវចូលទៅភូមិម្ដុំត្បូងបានក្រាលនៅកៅស៊ូរាបរលូន។
និយាយអំពីការវិវឌ្ឍន៍នៃភូមិម្ដុំត្បូង លោកថាច់ថន លេខាគណៈកម្មាធិការបក្ស ឃុំចូវដៀង គូសបញ្ជាក់៖ “អាស្រ័យលក្ខណៈពិសេសជាភូមិកសិកម្ម និងមានជនរួមជាតិខ្មែររស់នៅជាង៨២% ម្ល៉ោះហើយគណៈកម្មាធិការបក្សនិងគណៈប្រជាជនភូមិបានជម្រុញមាំការងារឃោសនានិងរួមជាមួយនឹងប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ ពិសេសគឺបង្វែររចនាសម្ព័ន្ធផលិតកម្ម អនុវត្តបច្ចេកទេសក្នុងការផលិតកសិកម្ម។ល។ បច្ចុប្បន្ន ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនភូមិម្ដុំត្បូងបានកើនឡើងលំនឹង ចំណូលសេដ្ឋកិច្ចកើនខ្ពស់អាស្រ័យបានបង្វែរមកដាំដំណាំហូបផ្លែ ដំណាំរួមផ្សំនិងចិញ្ចឹមសត្វ”។ លោកហ្វិញក្វាងហឿង នៅភូមិម្ដុំត្បូង បានឲ្យដឹងដោយក្តីរីករាយ៖ “ ៤ឆ្នាំមុននេះ ប្រជាជនក្នុងភូមិនៅជួបលំបាកច្រើន ប៉ុន្តែចាប់ពីពេលប្រជាជនបានបង្វែររចនាសម័្ពន្ធផលិតកម្មដូច៖ ដាំក្រូចពោធិ៍សាត់ ម្ទេសខ្មាំង និងដំឡូង ត្រាវ។ល។ ឃើញថាប្រាក់ចំណូលរបស់ប្រជាជនកើនឡើង។ ដោយឡែកប្រជាជនគ្មានការងារធ្វើក៏បានចូលធ្វើការតាមក្រុមហ៊ុននៅក្នុងនិងក្រៅខេត្ត ម្ល៉ោះហើយក៏រកបានប្រាក់ចំណូលលំនឹង។ គ្រួសារខ្ញុំមានដីស្រែ១ហិកតា ឆ្នាំ២០១៦ គ្រួសារបានបង្វែរដីស្រែ០,៦ហិកតាមកដាំក្រូចពោធិ៍សាត់វិញ។ បច្ចុប្បន្ន ក្រូចពោធិ៍សាត់បានផ្តល់ផ្លែរដូវដំបូង ខ្ញុំរំពឹងថាប្រាក់ចំណូលបានប្រមាណ២០លានដុង/កុង/ឆ្នាំ។ ម៉្យាងទៀតឃើញថា ក្រូចពោធិ៍សាត់មានភាពសមស្របនឹងដីនៅទីនេះ”។
គ្រួសារលោកសេីុងឌឹក គឺជាគ្រួសារមួយបានចាកផុតពីភាពក្រីក្ររបស់ភូមិក្នុងឆ្នាំ ២០១៧ គ្រួសារលោកមានដីស្រែ៤កុង ប៉ុន្តែអាស្រ័យលោកបង្វែរពីធ្វើស្រែមកដាំដំណាំរួមផ្សំ២កុង បាននាំមកប្រាក់ចំណូលជារៀងរាល់ឆ្នាំប្រមាណ៣០លានដុង។ លោកសេីុងឌឹក បានឲ្យដឹង៖” ប្រសិនបើយើងច្បាមតែស្រូវក្នុងមួយឆ្នាំផលិត៣រដូវ ក្រោយពីគិតប្រាក់ចំណាយរួចស្រេច នៅចំណេញបានត្រឹមតែ១,៥លានដុង/រដូវ/កុង។ អាស្រ័យហេតុនោះ ចាប់ពីឆ្នាំ២០១៥មកដល់សព្វថ្ងៃ ខ្ញុំបានបង្វែរមកដាំដំណាំរួមផ្សំ២កុង ផ្ទៃដីនៅសល់ប៉ុន្មានធ្វើស្រែគ្រាន់ហូប”។
តាមប្រសាសន៍បងហ្វិញវាំុងភឿង អនុប្រធានគណៈកម្មការប្រជាជនភូមិម្ដុំត្បូង ឲ្យដឹង៖” ទូទាំងភូមិមានផ្ទៃដីជិត១៤ហិកតាបានដាំក្រូចពោធិ៍សាត់ និងមានផ្ទៃដី១៥ហិកតា ជំនាញដាំដំណាំរួមផ្សំ ប្រាក់ចំណូលពីការដាំក្រូចបានពី៥០ដល់៦០លានដុង/កុង/ឆ្នាំ រីឯប្រាក់ចំណូលពីការដាំដំណាំរួមផ្សំបានពី១៥ដល់២០លានដុង/កុង/ឆ្នាំ។ អាស្រ័យលក្ខណៈ ទឹកសម្រាប់ស្រោចស្រពក្នុងការផលិតត្រូវបានធានាហេតុនោះទិន្នផលស្រូវសម្រេចមធ្យមភាគ៧តោន/ហិកតា (ខ្ពស់ជាងកម្រិតមធ្យមភាគរួមរបស់ឃុំប្រមាណពី០,៧ដល់0,៧តោន/ហិកតា)។ អាស្រ័យហេតុនោះ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរក្នុងភូមិមានការវិវឌ្ឍន៍ អត្រាគ្រួសារក្រីក្ររបស់ភូមិថយចុះនៅក្រោម៦%។ ឆ្នាំ២០១៥ ភូមិម្ដុំត្បូង បានចាកផុតពីភាពភូមិលំបាកពិសេស”៕
ម៉ាល័យ-សុផន