ក្នុងឆ្នាំ២០១៧ ខេត្តវិញឡុង បានអនុវត្តសម្រេចរួចរាល់នូវកម្មវិធី គម្រោងជាច្រើននៅ តំបន់មានជនជាតិភាគតិចរស់នៅកុះករ។ ក្នុងនោះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានបង្កលក្ខណៈងាយស្រួល ដើម្បីអភិវឌ្ឍតំបន់ជនជាតិភាគតិច។
ដងផ្លូវបេតុងនៅភូមិតាម៉ង
អនុវត្តសេចក្តីសម្រេចលេខ២៤៤៧/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការបំពេញបន្ថែមថវិកាមជ្ឈិមអនុវត្តនូវកម្មវិធីទិសដៅជាតិ ខេត្តបានអនុវត្ត គម្រោងក្រាលបេតុងដងផ្លូវតភ្ជាប់ពីភូមិតាម៉ងទៅភូមិម៉ីអាង ឃុំតឹងម៉ី ស្រុកត្រាអូង មានទទឹង២ម៉ែត្រ បណ្ដោយប្រវែង៨០០ម៉ែត្រ ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនអភិវឌ្ឍការផលិត។ បងស្រីថាច់ធីហ៊ុង នៅភូមិតាម៉ង ឲ្យដឹង៖ “ចាប់ពីថ្ងៃមានផ្លូវនេះ គ្រួសារខ្ញុំធ្វើការរកស៊ីងាយស្រួលជាងមុនច្រើនណាស់។ ខ្ញុំទិញម៉ូតូ១គ្រឿង ម្ល៉ោះហើយពេលទៅទិញជី ថ្នាំដង្កូវ សម្រាប់ដាក់ដំណាំដាំដុះក៏ងាយស្រួលដែរ។ ចំណែកពេលមានបន្លែបង្ការ ត្រី ចេក គឺគ្រាន់តែជិះម៉ូតូយកទៅផ្សារលក់ក៏រកបានប្រាក់ចំណូលដែរ”។ ខេត្តវិញឡុង ក៏បានផ្សព្វផ្សាយផ្គួបបញ្ចូលនូវគម្រោងជាច្រើន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានដូច៖ អនុវត្តតាមសេចក្តីសម្រេចលេខ១៧២២/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្ដល់សច្ចាប័នលើកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល២០១៦-២០២០។ ក្នុងនោះ បានក្រាលបេតុងផ្លូវចម្ការឃុំត្រាកូង ស្រុកត្រាអូង។ កសាងទំនប់ទឹកថ្មីនៅវត្តអង្គុលីខាងជើង ឃុំដុងប៊ិញ ក្រុងប៊ិញមិញ។ ជីកស្ដារប្រឡាយឡូញ៉ាធី នៅភូមិអន្ទឹបឃុំតឹងម៉ី ស្រុកត្រាអូង។ លោកស្រីង្វៀនធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឲ្យដឹង៖ “ពេលទំនប់ទឹកកសាងសម្រេចរួចរាល់ នឹងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ជនជាតិភាគតិចនៅភូមិអង្គុលីខាងត្បូងនិងអង្គុលីខាងជើងម្ចាស់ការក្នុងការផលិតកម្ម ពិសេសគឺនៅតាមចម្ការដាំក្រូចពោធិ៍សាត់ ដែលគ្រួសារមួយចំនួនកំពុងតែដាំពិសោធន៍”។
ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយអភិវឌ្ឍផលិតកម្ម ពិពិធកម្មការរកស៊ីចិញ្ចឹមជីវិតនៅឃុំតឹងម៉ី ស្រុកត្រាអូង សម្រាប់យុវជនជនជាតិភាគតិចក៏បានផ្សព្វផ្សាយ។ លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ឲ្យដឹង៖ “ពិនិត្យរួម គម្រោងបានផ្សព្វផ្សាយត្រូវតាមដំណើរការ។ អង្គភាពនានាដែលជាប់ពាក់ព័ន្ធ ក៏បានរៀបចំហ្វឹកហ្វឺនពីរបៀបការថែទាំសត្វចិញ្ចឹម របៀបធ្វើទ្រុង និងស្វែងរកច្រកចេញសម្រាប់ផលិតផល។ល។ យើងខ្ញុំកំពុងរង់ចាំពេលវេលា ដើម្បីវាយតម្លៃឡើងវិញនូវប្រសិទ្ធភាពរបស់គម្រោង។ ក្នុងចំណោមគម្រោងដែលបានផ្សព្វផ្សាយ មានគម្រោងលើកកម្ពស់សមត្ថភាពសហគមន៍ជូនកម្មាភិបាលមូលដ្ឋានត្រូវបានឲ្យតម្លៃខ្ពស់។ កម្មាភិបាលស្ទើរតែទាំងអស់ពេលបញ្ចប់វគ្គសិក្សា សុទ្ធតែផ្សព្វផ្សាយអនុវត្តបានល្អនៅភូមិភាគ”។
តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ពេលហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍ ជីវភាពប្រជាជនត្រូវបានលើកស្ទួយដែរ។ មានគ្រួសារជាច្រើនបានទិញម៉ូតូសម្រាប់ធ្វើដំណើរទៅមក សិស្សានុសិស្សជិះកង់ទៅរៀន។ល។ ជនបទតំបន់ជនជាតិភាគតិចមានការវិវឌ្ឍន៍៕
ហាថាញ់-វិមាន