05/03/2018 - 16:13

ព្រួត​ដៃ​អភិ​វឌ្ឍន៍​អប់​រំ

តាម​ប្រ​សាសន៍​លោក​សុើង​ហ្វាង​យ៉ី ប្រធា​នកា​រិ​យា​​ល័យជ​នជា​តិ​ក្រុងប៊ិ​ញមិ​ញ ខេត្ត​វិញ​ឡុង ជា​ភូមិ​សាស្រ្ត  ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ក​រតែ​ង​បាន​ទទួល​ស្គាល់​ឧត្តាន​កម្ម​កម្រិត​បឋម​សិក្សា​ អ​នុ​វិ​ទ្យា​ល័យ​និង​បន្ត​ឧត្តាន​កម្ម​អប់​រំ​វិ​ទ្យា​ល័យ​។
 

សាលា​បឋម​សិក្សា​កុងលី​បាន​កសាង​រឹ​ង​មាំ។​

នៅ​ក្រុង​ប៊ិញ​មិញ បណ្ដា​គោល​ន​យោ​បាយ​លើក​ស្ទួយ​ប្រ​ជា​បញ្ញា​ អ​ភិ​វឌ្ឍ​ប្រ​ភ​ព​ធន​ធាន​មនុស្ស​របស់​បក្ស រដ្ឋ បាន​ជន​ជាតិ​ភាគ​តិច​សកម្ម​ចូល​រួម​គាំ​ទ្រ រៀង​រាល់​ឆ្នាំ តែង​មាន​សិស្សានុ​សិស្ស​ជា​ជន​រួម​ជាតិ​ខ្មែរ​ប្រ​ឡង​ចូល​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ ខេត្ត​វិញ​ឡុង​។ បច្ចុប្បន្ន ​ទូ​​ទាំង​ក្រុង​មាន​ប្អូន​ៗ​សិក្សា​រៀន​សូត្រ​ប្រ មាណ​៣០​រូប​នៅ​៣​ថ្នាក់​ក្នុង​សា​លា​​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិ​ញ​ឡុង​និង​មាន​សិក្ខា​កម្ម និស្សិត​កំ​ពុង​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ អនុ​ម​ហា​វិ​ទ្យា​ល័យ​ ​ម​ហា​វិ​ទ្យា​ល័យ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចំ​នួន​១​៨​រូប​​។  លោក​យ៉ី​ ឲ្យ​ដឹង​៖ “ដើម្បី​ទ​ទួល​បាន​ស​មិទ្ធ​ផល​នេះ គឺ​ភូមិ​ភាគ​តែង​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ម៉្លោះ​ហើយ​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ប្រ​ជា​ជន​តែង​បាន​លើក​កម្ពស់​។ គោល​ន​យោ​បាយ​កាត់​បន្ថយ​ប្រាក់​សា​លា​ចំ​ពោះ​ប្អូន​ៗ​សិស្សា​នុសិស្ស​និស្សិត​ឋិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​តែង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់ ពេល​បាន​ជំ​រុញ​ទឹក​ចិត្ត​និង​ស្មារ​តី ប្អូន​ៗ​ខិត​ខំ​រៀន​សូត្រ​។ ទន្ទឹម​នឹង​នោះ គឺ​ការ​ចូល​រួម​របស់​អង្គ​ការ​ម​ហា​ជ​ន​នា​នា​នៅ​ភូមិ​ភាគ ដូច​ជា​៖ ស​មា​គម​ជំ​រុញ​ការ​សិក្សា ស​មា​គម​កសិ​ករ សមា​គម​នា​រី សម្ព័​ន្ធយុ​វ​ជន​។ល។ បាន​ចូល​រួម​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍ សិក្ខូប​ករណ៍ កង់​ជូន​ដល់​ប្អូន​ៗ​​សិស្សា​នុសិស្ស​”។

ច្រើន​ឆ្នាំក​ន្លង ក្រុង​តែង​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ចលនា​សិស្សា​នុសិស្ស​ចូល​រៀន​។ ទូ​ទាំង​ក្រុង​មាន​ប្អូន​ៗ សិស្សា​នុសិស្ស​ជាជ​ន​ជាតិ​ភាគ​តិច​សិក្សា​រៀន​សូត្រ​តាំង​ពី​សាលា មត្តេយ្យ​​រហូត​ដល់​វិ​ទ្យា​ល័យ​ជិត​៩០០​រូប​។ ដើម្បី​អ​នុ​វត្ត​ល្អ​នូវ​ការ​ងារ​នេះ ប្រ​ព័ន្ធ​សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​បាន​វិ​និ​យោគ​ទុន​កសាង​ថ្មី និង​បង្កើន​កម្រិត​តាម​ទិស​ដៅ​រឹង​មាំ​។ លោក​ស្រី​ង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ឲ្យ​ដឹង​៖ “ សា​លា​រៀន​និង​ដំ​ណាក់​សុ​ខា​ភិ​បា​ល​ គឺជា​ផ្នែក​សំ​ណង់​ដែល​ឃុំ​អា​ទិភា​ព​ក្នុង​ផែន​ការ​វិនិ​យោគ​ទុន​កសាង​ជន​បទ​ថ្មី​របស់​ឃុំ។​ ហេតុ​នេះ សា​លា​រៀន​ដែល​ឃុំ​គ្រប់​គ្រង​បច្ចុប្បន្ន ជា​សា​រ​វន្ត​ បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិក្សា​រៀន​សូត្រ​របស់​ប្អូន​ៗ​សិស្សានុ​សិស្ស​”។ សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិច រស់​នៅ​ច្រើន​កុះ​ករ​ជា​ជំ​ហាន​ៗ​បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ អ្នក​គ្រូ​សុើង​ធី​ង៉ុក​ហ៊ីវ នា​យិ​កា​សា​លា បឋម​សិក្សា​ធ្វឹង​អាង​C ឲ្យ​ដឹង​៖  “សា​​​លា​រៀន​ទើប​តែបា​ន​ទទួល​ស្គាល់​​​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ ម៉្លោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​មាន​សេច​ក្ដី​រី​ក​រាយ​ពី​ព្រោះ​កូន​របស់​ពួក​គាត់​បាន​សិក្សា​រៀន​សូត្រ​ក្នុង​បរិស្ថាន​អប់​រំ​ល្អ​។ គ្រូ​​បង្រៀន​ក៏​មាន​លក្ខណ​សម្បត្តិ​ងាយ ស្រួល​ក្នុង​ការ​អនុវ​ត្តន៍​វិ​ធី​សាស្រ្ត​​បង្ហាត់​បង្រៀន​ថ្មី​”៕

                 ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ