លើកកម្ពស់កម្រិតប្រជាបញ្ញា និងថែទាំសុខភាពជូនប្រជាជននៅតំបន់ដែលមានជនរួម ជាតិភាគតិចរស់នៅកុះករ ជាការងារមួយក្នុងចំណោមការងារសំខាន់ៗ ដែលស្រុកឡុងម៉ី ខេត្តហូវយ៉ាង អនុវត្តបានល្អក្នុងរយៈពេលកន្លង។
អ្នកតំណាងកាត់ខ្សែបូសម្ពោធសាលាមត្តេយ្យវិញវៀង១។
តាមប្រសាសន៍លោកឡឹមថាញ់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ៥៨២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការផ្តល់សច្ចាប័នលើបញ្ជីរាយនាមភូមិលំបាកពិសេស ឃុំតំបន់ III តំបន់ II តំបន់ I ចំណុះតំបន់ជនជាតិភាគតិចនិងសារាចរអន្តរក្រសួងលេខ៤១/២០១៤/TTLT-BYT-BTC របស់ក្រសួងសុខាភិបាល-ក្រសួងហិរញ្ញវត្ថុ ណែនាំអនុវត្តប័ណ្ណធានារ៉ាប់រងសុខាភិបាលស្រុកបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៤.៦៩៣ដល់ជន រួមជាតិភាគតិច ដែលរស់នៅតំបន់លំបាក តំបន់លំបាកពិសេសនៅឃុំនានាដូច៖ ឃុំសាភៀង ឡឿងង៉ៀ វិញវៀង។ ទន្ទឹមនឹងការត្រួតពិនិត្យ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ខេត្តហូវយ៉ាងនៅទាំងចង្អុលការដល់ភូមិភាគនានាធ្វើឲ្យសុក្រឹតប្រព័ន្ធសុខាភិបាលមូលដ្ឋាន ធានានៅរាល់លក្ខណៈពិនិត្យ ព្យាបាលជំងឺដំបូងយ៉ាងប្រសើរបំផុតជូនប្រជាជនដែលចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាល។ បច្ចុប្បន្ន ដំណាក់សុខាភិបាលនៅលើភូមិសាស្រ្តឃុំនានា ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ សុទ្ធសឹងសម្រេចបទដ្ឋានជាតិ និងមានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតប្រចាំការ។
លោកវ៉ថាញ់ម៉ុង ប្រធានការិយាល័យ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹង៖ ឡុងម៉ីជាស្រុកតំបន់ជ្រៅ មានជនរួមជាតិភាគតិចរស់នៅច្រើនបំផុតរបស់ខេត្ត ម៉្លោះហើយមានគោលនយោបាយអនុគ្រោះ ពិសេសៗជាច្រើនរបស់រដ្ឋដើម្បីអភិវឌ្ឍវិស័យអប់រំ។ ទន្ទឹមនឹងនោះ ផ្នែកអប់រំក៏បានគួបផ្សំនូវកម្មវិធីនិងគម្រោងជាច្រើនដើម្បីធ្វើឲ្យសុក្រឹតប្រព័ន្ធអគារសិក្សារបស់ស្រុក។ បច្ចុប្បន្ន ទូទាំងស្រុកមានសាលារៀនចំនួន៤១ខ្នង ដោយមានសិស្សជនជាតិភាគតិចសរុបចំនួន១.៣៩៤នាក់។ លើភូមិសាស្រ្ត ឃុំលំបាកពិសេស មានសាលារៀន១៦ កន្លែងសម្រេចបទដ្ឋានជាតិ។ ក្នុងនោះ មានសាលាមតេ្តយ្យចំនួន២ សាលាបឋមសិក្សាចំនួន៩ សាលាមធ្យមសិក្សាមូលដ្ឋានចំនួន៣និងសាលាមធ្យមសិក្សាចំណេះទូទៅចំនួន២។ សាលាបឋមសិក្សាឡឿងង៉ៀ៣ និងសាលាបឋមសិក្សាសាភៀង៣ ក៏មានចាត់ចែងបង្រៀនអក្សរខ្មែរ។ ក្រៅពីនោះ សិស្សជាកូនចៅគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ នៅទាំងបានឧបត្ថម្ភអាហារូបករណ៍ លើកលែងកាត់បន្ថយថ្លៃសិក្សាជំនួយសិក្ខូបករណ៍...”។
លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ “ការវិនិយោគទុនព្រមៗគ្នា ទាន់ពេលរបស់រដ្ឋដល់ឃុំលំបាក ឃុំលំបាកពិសេស បានបង្កលក្ខណៈងាយស្រួល ដើម្បីឃុំទាំងនេះអភិវឌ្ឍវិស័យសុខាភិបាលនិងវិស័យអប់រំ។ ផ្តើមពីនោះ តុល្យភាពប្រជាបញ្ញា ការថែទាំសុខភាពនៅឃុំទាំងនេះគ្មាននៅគម្លាត បើប្រៀបធៀបនឹងឃុំដែលមានលក្ខណៈងាយស្រួលផ្សេងៗទៀត”៕
ហាថាញ់-មុនី