30/01/2018 - 10:11

អ​ភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​នៅ​តំប​ន់​ជន​រួម​ជាតិ​ភាគ​តិច

តាម​របាយ​ការណ៍​ពី​នា​យក​ដ្ឋាន​ភូមិ​ភាគIII គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ការ​អប់​រំ​បណ្តុះ​​​បណ្តាល​និង​បង្រៀន​វិជ្ជា​ជីវៈ អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​​ភាគ​​តិ​ច​រស់​នៅ​កុះ​ករ​ត្រូវ​បាន​ភូមិ​ភាគ​នា​នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បាន​ល្អ។​
 

 សាលាប​ឋម​សិក្សា​ភូលី​ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង កសាង​លើ​ផ្ទៃ​ដី​ជាង​៤.០០០​ម៉ែត្រ​ការ៉េ​
 ជិតសម្រេចរួចរាល់។

តាម​រយៈ​នោះ រ​ដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ តែង​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​និង ​ធ្វើឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​អ​គារ​សិក្សា​តាំង​ពី​កម្រិត​មត្តេយ្យ​រហូត​ដល់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​​ទូ​ទៅ​នៅ​តំ​បន់​ជន​ជាតិ​។ ក្នុង​នោះ អា​ទិ​ភាព​អភិ​វឌ្ឍ​សា​លា មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នា​នា​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ ពិ​សេស​ចំ​ពោះ​កម្មា​ភិ​បាល គ្រូ​បង្រៀន​សិស្ស​នៅ​សា​លា​ឯក​ទេស​ សា​លា​ចំ​ណេះ​ទូ​ទៅ​នៅ​តំ​បន់​លំ​បាក​ពិ​សេស​។ ព្រម​ជា​មួយ​នោះ រៀប​ចំ​លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា ជម្រើស​តាំង​មហា​វិ​ទ្យា​ល័យ​បម្រុង ជំ​នួយ​អង្ករ​ប្រាក់​កាស​ដល់​សិស្ស​និស្សិត​។ ខ្នះ​ខ្នែង​អនុ​វត្ត​ការ​ងារ​សង្គ​មូប​នី​យ​កម្ម​អប់​រំ​។ ពិ​សេស​គឺ​កសាង​ផែន​ការ​ជំ​រុញ​ការ​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​២០១៦​-២០២០ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ២​០៣០​។ ផ្តើម​ពី​នោះ ជា​រៀង​រា​ល់​ឆ្នាំ ចំ​នួន​សិស្ស​ជន​ជាតិ​ភាគ​តិច​ចេញ​សា​លា​កើន​ឡើង​ អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​កើន​ឡើង​ជា​លំ​ដាប់  ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ ចិន ចាម​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​តំ​បន់​ជន​ជាតិ មជ្ឈ​មណ្ឌល​ភា​សា​ចិន​និ​ង​តាម​វត្ត​អា​រាម ត្រូវ​បាន​រក្សា​ខ្ជាប់​ទាក់​ទាញ​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រៀនកុះក​រ​។ មាន​កន្លែង​ជា​ច្រើន​អនុ​វត្ត​បាន​ល្អនូ​វ​គោល​ន​យោបាយ​បំ​ប៉ន​គ្រូ​បង្រៀន​អក្សរ​ជន​ជាតិ និង​កម្មាភិ​បាល​យុទ្ធ​ជន​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​និង​តំ​បន់​ព្រំ​ដែន​។ អនុ​វត្ត​គោល​ន​យោ​បាយ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​តំ​បន់​ជន​ជាតិ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជា​បន្ត​...។
លោក​វ៉ថាញ់ម៉ុ​ង ប្រ​ធាន​កា​រិ​យាល័​យម​ន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ “ទន្ទឹម​នឹង​ការ​វិ​និ​យោទុ​នរួម ផ្នែក​តែង​មាន​របប​អា​ទិភាព​ពិ​សេស​សម្រាប់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន សា​លា​នា​នា​នៅ​លើភូមិ​សាស្រ្ត​ទាំង​នេះ ត្រូវ​បាន​កសា​ង​រឹង​មាំ សម្រេច​បទ​ដ្ឋាន​ជាតិ​។ល។ ឆ្លើយ​តប​ទៅនឹ​ង​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​លើភូមិ​សាស្រ្ត​”។ ពេល​ប្រ​ព័ន្ធ​សា​លា​រៀន​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសា​ង គ្រូ​បង្រៀន​បាន​បណ្តុះ​បណ្តាល​សុក្រឹត គុណ​ភាព​អ​ប់​រំ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​។
ផ្តើម​ពី​នោះ បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អា​ណា​ព្យា​បាល​សិស្ស និង​លើក​កម្ពស់​ស្មារ​តី​រៀន​សូត្រ​របស់​សិស្ស​។ បង​ស្រី​យ៉ាង​ធី​ង៉ៀហា​ នៅ​ក្រុង​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង ឲ្យ​ដឹង​៖ “ក្នុង​ភូមិ​ខ្ញុំ​គ្មាន​នៅ​ករ​ណី​អា​ណា​ព្យា​បាល​សិស្ស​ឲ្យ​កូន​ឈាប់​រៀន​ដូច​មុន​ឡើយ។ សា​លា​រៀន​បាន​កសាង​សម​រម្យ ស្អាត​បាត រដ្ឋ​ឧបត្ថម្ភ​កម្រៃ​សិក្សា​រាល់​ខែ ម៉្លោះ​ហើយ​ឪ​ពុ​ក​ម្តាយ​នរ​ណា​ក៏​ចង់​ឲ្យ​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​”។ នៅ​តាម​សា​លា​រៀន​សុទ្ធ​តែ​មាន​ទី​ធ្លាស​មរម្យ ម៉្លោះហើយ​សិស្ស​ចូល​ចិត្ត​ទៅ​រៀន​។ ប្អូន​ថាច់​ធី​អាញ់​ធឺ សិស្ស​ថ្នាក់​ទី​៤​នៃ​សា​លា​បឋម​សិក្សា​ភូ​លី ឲ្យ​ដឹ​ង​៖ “សា​លា​រៀន​ថ្មី​កសាង​នៅ​ក្បែ​រ​ផ្ទះ​ក្មួយ ធំ​ទូ​លាយ​​សម​រម្យ បន្ទាប់​ពី​កសាង​សម្រេច​រួច​រាល់​ក្មួយ​នឹង​បាន​ចូល​រៀន​នៅ​សា​លា​នេះ​”៕

                               ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ លោក​វ៉ថាញ់ម៉ុ​ង