30/01/2018 - 10:11

ផុង​ថាញ់​ពង្រីក​សេដ្ឋ​កិច្ច

មាន​ទម្រង់​រូប​ភាព​ជា​ច្រើន​ជួយ​គ្នា​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច ពិ​សេស​​គឺ​​នៅ​​តំ​​បន់​​ជន​​រួម​ជាតិ​ខ្មែរ​ឃុំ​ផុង​ថាញ់ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​។

កម្មា​ភិ​បាល​សមា​គម​ក​សិ​ករ​ឃុំ​ស្វែង​យល់​ពី​ទម្រង់​រូប​ភាព​ជួយ​គ្នា​ក្នុង​ផលិត​កម្ម​របស់
គ្រួសារបងថាច់សាង។

ត​ួយ៉ាង​ដូច​ទម្រង់​រូប​ភាព​មូល​និ​ធិ​ហ៊ុន​ទុន​បង្វិល​ជុំ ជំ​នួយ​ពូជ​ដំ​ណាំ ពូជ​សត្វ​ចិញ្ចឹម គួប​ផ្សំ​នឹង​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោលន​យោ​បាយ​សង្គម​។ល។​ បង្ក​លក្ខណ​សម្បត្តិ​ជូន​កសិ​ករ​រួម​គ្នា​ពង្រីក​សេដ្ឋ​កិច្ច បំ​បាត់​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។ ក្រៅ​ពី​នោះ សមា​គម​កសិ​ករ​ឃុំ​នៅ​ទាំង​សហ​ការ​ជា​មួយ​គណៈ​ផ្នែក​នា​នា ចលនា​ប្រ​ជា​ជន បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ពី​ការ​ធ្វើ​ស្រែ​ពុំ​សូវ​បាន​ផល​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ ក្រូច​ពោធិ៍​សាត់​ដូង​។ល។ នៅ​ភូមិ​បាត់​ក្រ​មា​ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែ​ររស់​នៅ​ជាង​៧០%​។ រយៈ​កាល​ជាង​៥​ឆ្នាំ​កន្លង ចលនា​ដំ​ដាំ​ណាំ​រួម​ផ្សំ លើ​ដី​ស្រែ​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាពសេដ្ឋកិច្ច​គ្រួ​សារ​។ លោក​ង្វៀន​វុា​ំ​ង​ធូ ប្រ​ធាន​ភូមិ​បាត់​ក្រ​មា ឲ្យ​ដឹង​៖ “មា​មីង​កសិ​ករ​រក​ប្រាក់​ចំ​ណូល​ពី​៧០​-៨០​លាន​ដុង​/ហិក​តា/ឆ្នាំ​ពី​ការ​ដាំដំ​ណាំ រួម​ផ្សំ​នៅ​ឆ្នាំ​២០១០ កើន​ឡើង​ពី​១០០​-១២០​លាន​ដុង​/ហិក​តា​/ឆ្នាំ​នៅ​ឆ្នាំ​២០១៧។​ បច្ចុ​ប្បន្ន ភូមិ​បាត់​ក្រ​មា​មាន​ផ្ទៃ​ដី​ផលិត​កម្ម ប្រ​មាណ​១០​០​ហិក​តា ក្នុង​នោះ មាន​ផ្ទៃ​ដី​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជាង​៣០​ហិក​តា  ដោយ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ដាំ​ជាង​៥០​%។ មា​មីង​កសិ​ករ​ជ្រើស​ដាំ​ដំ​ណាំសំ​ខាន់ គឺ​កញ្ឆែត ត្រ​ចៀក​ចាម ម្ទេស​ខ្មាំង​ បង្កាត់​​ឪ​ឡឹក​។ល។ ឆ្លង​តាម​រយៈ​នោះ បង្កើត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​សេ​វា​កម្ម​ប្រ​មូល​ទិញ​កសិ​ផល​ផ្គត់​ផ្គង់​ទី​ផ្សារ​ដើម​ទង​បាន​ចំ​នួន​២០​ក្រុម​”។

បង​ថាច់​សាង ជា​គ្រួ​សារ​កសិ​ករ​មួយ​ក្នុង​ចំ​ណោម​១០​គ្រួ​សារ ដែល​បាន​ឃុំ​ជួយ​ណែ​នាំ​បច្ចេក​ទេស ជំ​នួយ​ពូជ​ដំ​ណាំ ចែក​រំ​លែក​៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ មាន​ដី​ផលិត​កម្ម​តិច​តូច​។ ខ្ញុំ​បាន​ស​មា​គម​កសិ​ករ​ឃុំ​ណែ​នាំ​បច្ចេក​ទេស​ដាំ​ម្ទេស​ម៉្លោះ​ហើយ ខ្ញុំ​បាន​ជួល​ដី​ដាំ​ម្ទេស។​ រ​ដូវ​ទទួល​ផល​ឆ្នាំ​២០១៦​-២០១៧ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​រួច ​គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​បាន​ប្រ​មាណ​ជាង​៣០​លាន​ដុង​។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​ទាំង​ទៅ​ធ្វើ​ការ​ឈ្នួល​ថែ​ទាំ​ចម្ការ​ម្ទេស​ប្រាក់​ខែ​ពី​៤,៥-៥​លានដុ​ង គ្រប់​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ និង​គិត​គូ​រចិញ្ចឹម​កូន​ៗ រៀន​សូត្រ​”។ ក​សិ​ករ​ថាច់​មួង នៅ​ភូមិ​ចុង​ ព្រ​លាន​ទើបទទួល​បាន​ទុន​១៥​លាន​ដុង ដែល​រដ្ឋ​ឲ្យ​បុល​ទិញ​គោ​ចិញ្ចឹម បង​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​ចិញ្ចឹម​គោ គ្រួ​សារ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​។ នេះ គឺជា​ឱ​កាស​ដើម្បី​គ្រួ​សារ​ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ីលើក​ស្ទួយ​ជីវភាព​”។

តាម​ប្រ​សាសន៍​របស់​បងង្វៀន​វុា​ំងញុើ​ប្រ​ធាន​សមា​គម​កសិក​រ​ឃុំ​ផុង​ថាញ់ ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ បានជះ​ឥទ្ធិ​ពល​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​ ជួយ​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រកៀក​ ក្រ​ជា​ច្រើន​ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕

                                ម៉ា​ល័យ​-មុ​នី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​សាង