កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

23/01/2018 - 10:27

ចូវ​ថាញ់​ពង្រីក​វិ​ស័យ​ទេស​ចរណ៍

កំ​​ណ​ត់​ច្បា​ស់​​​វិ​​ស័​យ​​ទេស​ចរណ៍ គឺជា​ផ្នែក​សេដ្ឋ​កិច្ច​មុខ​ព្រួញ​របស់​ស្រុក​គណៈ​ប្រចាំ​កា​រ​នៃគ​ណៈកម្មា​ធិ​ការ​បក្ស​ស្រុក​ចូវ​​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ក​សាង​ផែន​ការ​លេខ​៤៦-KH/HU ដើម្បីពង្រីក​វិស័យ​ទេស​ចរណ៍​លើ​ភូមិ​សាស្រ្ត។

ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​នៅ​ភូមិ​របរ​ទេស​ចរណ៍​ភូ​តឹង ស្រុក​ចូវ​ថាញ់​។

​លោក​​ផា​ម​វាំុ​ងកុ​ង ប្រ​ធាន​កា​រិ​យា​ល័យ​វប្ប​​ធម៌-ព័ត៌​មាន​ស្រុក​ចូវ​ថាញ់ ចែក​រំ​លែក៖ “អនុ​វត្ត​ផែន​ការ​របស់​ស្រុក អង្គ​ភាព​នា​នា​ បាន​​ផ្តុំ​កម្លាំង​កសាង​គម្រោង​មណ្ឌលវប្ប​ធម៌​-ជំ​នឿ​ស្រះ​ស្រី​ស្រះ​ប្រុស ផ្សារ​ភ្ជាប់​នឹង​វប្ប​ធម៌-ភូមិ​របរ​ជន​ជាតិ​នៅ​ឃុំ​ចំ​នួ​ន២ គឺ​ឃុំ​អាង​ហ៊ីប​និង​ភូ​តឹង ជា​ចំ​ណុច​សំ​ខាន់​នៃ​វិស័យ​ទេស​ចរណ៍​របស់​ស្រុក​។ គណៈ​ផ្នែក​នា​នា​បាន​ទៅ​ជួប​ទំ​នាក់​ទំ​នង​ជា​មួយ​វិ​និ​យោគិ​ន ដើម្បី​ស្តាប់​អង្គ​ភាព​ទាំង​នោះ​ថ្លែង​ពី​គោល​គំ​និត​អនុ​វត្ត​គម្រោង​”។ តាម​រយៈ​នោះ មណ្ឌល​វប្ប​ធម៌-​ជំ​នឿ​ស្រះ​ស្រីស្រះ​ប្រុស​ត្រូវ​បាន​កសាង​នូវ​សំ​ណង់​សំ​ខាន់ៗដូច៖  មណ្ឌល​ឧទ្ទេស​នាម​ប្រវត្តិ​​ជីក​ស្រះ  មណ្ឌល​ផ្ទះ​សំ​ណាក់៥០ មណ្ឌល​ឧទ្ទេស​នាម​ម្ហូប​អា​ហារ​ភូមិ​ភាគ​និង​វប្ប​ធម៌​ស្រូវ​​ទឹក​របស់​ជន​រួមជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ប្រ​មែ​ប្រ​មូល​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ស្រុក​ចូវ​ថាញ់​មក​ជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​ភ្ញៀវ​ទេស​ច​រ​បាន​ទស្សនា​ដោយ​ផ្ទាល់​និង​ចូល​រួម​ក្នុង​ការ​ច្នៃ​ផលិត​ផល​ប្រ​ពៃ​ណី។​ល។ រ​ហូត​មក​ទល់​នឹង​ពេល​នេះ  ផ្ទៃ​ដី​គម្រោង​ប្រ​មាណ​៦,៨​ហិក​តា ត្រូវ​បា​ន​ឈូស​ឆាយ​ពង្រាប​ទី​ធ្លា ធា​នា​ប្រ​គល់​ជូន​វិ​និ​យោ​គិន​អនុ​វត្ត​បាន​ទាន់​ពេល​។ សម​មិត្ត​ផាម​វាំុង​កុង ឲ្យ​ដឹង​បន្ថែម​៖ “ម្ចាស់​វិ​និ​យោគ​ទុន​ត្រូវ​ការ​ផ្ទៃ​ដី​បន្ថែ​ម៣,១​ហិ​ក​តា បាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​យល់​ព្រម​។ តាម​ការ​គ្រោង​ទុក​បន្ទាប់​ពី​ប្រ​គល់​ផ្ទៃ​ដី​ឲ្យ​វិ​និយោគិ​ន​អនុ​វត្ត​ដំ​ណើរ​ការ មណ្ឌល​វប្ប​ធម៌-ជំ​នឿ​ស្រះ​ស្រី​ស្រះ​ប្រុស ត្រូវ​បាន​កសាង​រយៈ​ពេល​២​ឆ្នាំ​និង​ដាក់ឲ្យ​ប្រើ​”។

វត្ត​​ព្រះ​បួន​ព្រះ​ភ័ក្រ្ត ឃុំ​ភូ​តឹ​​ង រៀប​​ចំ​កសាង​នូវ​សំ​ណង់​សំ​ខាន់​ៗ​មួយ​ចំ​នួន​ញាំុង​ឲ្យ​ទិដ្ឋ​ភាព​វត្ត​កាន់​តែ​មាន​សោ​ភ័ណ​ភាព ដើម្បី​ផ្សារ​ភ្ជាប់​នឹង​មណ្ឌល​វប្ប​ធម៌-ជំ​នឿ​ស្រះ​ស្រី​ស្រះ​ប្រុស​រៀប​នឹង​បាន​កសាង​។ នៅ​ចុង​ឆ្នាំ​២០១៧  វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត​កសាង​សម្រេច​រួច​រាល់​នូវ​សំ​ណង់​សំ​ខាន់​ៗ​ដូច៖ សំ​ណង់​ពុទ្ធ​រូប​ក្នុង​ស្រះ​មុជ​លិន ទើប​បាន​ទទួល​ប័ណ្ណ​ចំ​ណាត់​ថ្នាក់​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-វប្ប​ធម៌​ថ្នាក់​ខេត្ត។ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត​ជា​រមណី​យដ្ឋាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ត​យ៉ាង​កុះ​ករ​។ ភាព​រី​ក​ចម្រើន​របស់​វ​ត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​ទេស​ចរណ៍​រួម​លើ​ភូមិ​សាស្រ្ត​ស្រុក​ចូវ​ថាញ់​។

តាម​ប្រសាសន៍​របស់​លោក​ផាម​វាំុ​ង​កុង ទម្រង់​ទេសច​រណ៍​វប្ប​ធម៌​ខាង​ផ្លូវ​ចិត្ត​ផ្សា​រ​ភ្ជាប់​នឹង​ស្រុក​ចូវ​ថាញ់​អភិ​វឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌​ប្រ​ពៃ​ណី​ភូមិ​របរជ​ន​ជាតិ ប្រា​កដជា​ទាក់​ទាញ​ភ្ញៀវ​ទេសច​រមក​ទស្សនា​កម្សាន្ត​។ ទន្ទឹម​នឹង​នោះ  រួម​ចំ​ណែក​អភិ​រក្ស និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់ជន​ជាតិ​ទាំង​៣​៖ កិញ​-ខ្មែ​រ-ចិន​លើ​ភូមិ​សាស្រ្ត៕​

                     ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វាំុ​ង​កុង