ក្នុងរយៈកាលកន្លង ពិសេសគឺក្រោយពីរដ្ឋាភិបាលប្រកាសឲ្យប្រើអនុក្រឹត្យ ស្តីពីការងារជនជាតិ (អនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ចុះថ្ងៃទី១៤ មករា ឆ្នាំ២០១១) ការសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិ និងក្រសួងអប់រំ-បណ្តុះបណ្តាល ត្រូវបានអនុវត្តជាប្រចាំហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ។ ស្ថាប័នទាំងពីរបានអនុវត្តការពិនិត្យផ្ទៀងផ្ទាត់និងចូលរួមកសាង គោលនយោបាយជនជាតិ។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដោវុាំងចៀងនិងរដ្ឋមន្ត្រីក្រសួងអប់រំ
-បណ្តុះបណ្តាល ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារដំណាក់
កាល២០១៨-២០២១។
ណែនាំ ចង្អុលការ ពិនិត្យធ្វើអធិការកិច្ច ការអនុវត្តនូវគោលនយោបាយអភិវឌ្ឍអប់រំតំបន់ជនជាតិភាគតិចតំបន់ភ្នំ។ ផ្តល់ពត៌មាន ឃោសនា បូកសរុបបណ្ដោះអាសន្នបូកសរុបរួមគោលនយោបាយជនជាតិ។ល។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការបានរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់ស្ថាប័នទាំងពីរក្នុងវិស័យគ្រប់គ្រងរដ្ឋដែលបានប្រគល់ជូន។
កម្មវិធីសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិ និងក្រសួងអប់រំ-បណ្តុះបណ្តាលដំណាក់កាល២០១៨-២០២១ ជាមួយទិសដៅបង្កភាពចុះសម្រុង បង្កើនកិច្ចសហការអនុវត្តនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីអប់រំបណ្តុះបណ្តាល និងការងារជនជាតិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌នៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ។ ការកំណត់ទិសអំពីបណ្តាខ្លឹមសារសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរសំដៅបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងនិងអនុវត្តនូវគោលការណ៍ គោលនយោបាយអភិវឌ្ឍតំបន់ជនជាតិរបស់ បក្សនិងរដ្ឋក្នុងរយៈពេលខាងមុខ។ កម្មវិធីសហប្រតិបត្តិការត្រូវបានអនុវត្តជាក់ស្តែងដោយផែនការចង្អុលការអនុវត្តជារៀងរាល់ឆ្នាំ មានការតាមដាន ពិនិត្យ ឃ្លាំមើល ធានាការឯកភាព ហ្មត់ចត់ ប្រសិទ្ធភាព ខ្លឹមសារសកម្មភាពសមស្របជាមួយនឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជនជាតិ និងក្រសួងអប់រំ-បណ្តុះបណ្តាលធានាគុណភាព ត្រូវតាមសេចក្តីបញ្ញត្តិរបស់ច្បាប់និងបណ្តាសេចក្តីបញ្ញត្តិជាធរមានរបស់រដ្ឋ។
យោងតាមនោះ កម្មវិធីសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិ និងក្រសួងអប់រំ-បណ្តុះបណ្តាល ផ្តុំកម្លាំងទៅលើខ្លឹមសារសំខាន់ៗស្តីពីកិច្ចចង្អុលការអនុវត្ត ពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃ ស្នើគោលនយោបាយជនជាតិ (ដូច៖ អនុក្រឹត្យលេខ០៥/ ២០១១/NĐ-CP របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការងារជនជាតិ។ សេចក្តីសម្រេចចិត្តលេខ៤៤៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីផ្តល់សច្ចាប័នលើយុទ្ធនាការការងារជនជាតិដល់ឆ្នាំ២០២០។ អនុក្រឹត្យលេខ១១៦/២០១៦របស់រដ្ឋាភិបាលបញ្ញត្តិអំពីគោលនយោបាយជំនួយសិស្សានុសិស្ស និងសាលាចំណេះទូទៅនៅភូមិ ឃុំលំបាកពិសេស។ អនុក្រឹត្យលេខ៥៧/២០១៧ របស់រដ្ឋាភិបាលស្តីពីការបញ្ញត្តិគោលនយោបាយ អាទិភាពជម្រើសសិស្ស និងជំនួយការសិក្សាដល់សិស្សមតេ្តយ្យសិស្សានុសិស្ស និស្សិតជនជាតិភាគតិចដែលមានចំនួនមនុស្សតិច។ល។)។ ចង្អុលការការងារឧត្តានកម្មអប់រំ បំបាត់អនក្ខរភាពតំបន់ជនជាតិ និងតំបន់ភ្នំ។ ចង្អុលការដល់ភូមិភាគនានារៀបចំគម្រោងបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់សមត្ថភាពជូនកងជួរកម្មាភិបាលតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ពិសេសគឺកងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំជាជនជាតិភាគតិច។ ពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃយន្តការ គោលនយោបាយ ប្រភពកម្លាំងអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ផ្តើមពីនោះ ស្នើសំណូមពររដ្ឋសភារដ្ឋាភិបាល នាយករដ្ឋមន្ត្រីធ្វើវិសោធនកម្ម បំពេញបន្ថែម និងប្រកាសជាផ្លូវការនូវយន្តការគោលនយោបាយថ្មីឲ្យបានសមស្រប។ បង្កើនអធិការកិច្ច ពិនិត្យពិច័យនៅភូមិភាគនិងបណ្តាគ្រឹះស្ថានអប់រំនានា ក្នុងការអនុវត្តនូវគោលនយោបាយជនជាតិ៕
យោងតាម៖ -ប្រែ៖ សុផន