ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៨ ភ្ញៀវទេសចរមកកាន់ភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាមនៅដុងម៉ូ (សេីុងតី-ហាណូយ) មានឱកាសស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសនៃផ្សារណាត់នៅតំបន់ភ្នំដែលលាយចម្រុះគ្នារវាងជនជាតិនានា ប៉ុន្តែមានភាពសាមញ្ញ ដិតដាមដោយអារ្យធម៌មនុស្សជាតិ ឋិតនៅកណ្តាលរដ្ឋធានី។
នៅមណ្ឌលសម្តែងឡើងវិញផ្សារណាត់តំបន់ភ្នំភាគខាងជើង (មណ្ឌលភូមិបណ្តាជនជាតិ១)
មានមនុស្សម្នាច្រើនអ៊ូរអរនិងផលិតផលយា៉ងសម្បូរបែបក្នុងផ្សារណាត់ ត្រូវបានរៀប
ចំឡេីងនៅឱកាសបុណ្យចូលឆ្នាំសកល។
សហគមន៍ជនជាតិម៉ូង មកពីឃុំសាឡូង ស្រុកមឿងចា ខេត្តដៀងបៀង ចូលរួមផ្សារណាត់
ដើម្បីឧទ្ទេសនាមអំពីមុខរបរត្បាញ់សំពត់ឡាន់ ប៉ាក់រចនាក្បូរក្បាច់ដោយក្រមួន
ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។
ក្រៅពីតម្រូវការទៅផ្សារទិញរបស់របរឬលក់ដូរផលិតផលប្រើប្រាស់។
លក្ខណៈពិសេសនៃផ្សារណាត់គឺជួបជុំលេងកម្សាន្តនិងភ្លក់រសជាតិម្ហូបអាហារដែលខ្លួនចូលចិត្ត។
ការសម្តែងដោះដូរសិល្បៈរបស់ជនជាតិខើមូ និងរាំស្វែសាមគ្គីរបស់ជនរួមជាតិថៃ។
ប្រភពព័ត៌មាន៖ dangcongsan.vn ប្រែសម្រួល៖ ថាច់សេរី