15/01/2018 - 16:30

របប​ហូប​ចុក​ល្អ​បំ​ផុត​សម្រាប់​សុខភាព​ឆ្នាំ២០១៨

ជាង​​រៀង​រាល់​ឆ្នាំ អ្នក​ឯក​ទេស ផ្នែក​អា​ហា​រូបត្ថម្ភ​ចំណុះ​វិ​ទ្យា​ស្ថាន​សុ​ខា​ភិ​បាល​អា​មេ​រិក (NIH) តែង​តែ​រៀប​ចំ​ណាត់​ថ្នាក់​អា​ហារ​ពេញ​និ​យម​៣៨​មុខ​។ តាម​លទ្ធ​ផល​ទើប​ប្រ​កាស​ថ្មី​ៗ របបហូប​ចុក​គ្រប់​គ្រង​សម្ពាធ​ឈាម អ​នុ​វត្ត​វិ​ធី​DASH ត្រូវ​បាន​ទទួល​ស្គាល់​គឺ​ជា​អា​ហារ​ល្អ​បំ​ផុត​សម្រាប់​សុខ​ភាព​​៨​ឆ្នាំ​បន្តប​ន្ទាប់​។

របប​ហូប​ចុក​ល្អ​បំ​ផុត​សម្រាប់​សុខ​ភាព រួម​មាន​៖ ផ្លែ​ឈើ​បន្លែ​បង្ការធញ្ញ​ជាតិ​ប្រេង​ឆា
ទឹក​ដោះ​មាន​ជាតិ​ម្លាន់​តិច និង​ត្រី​សាច់​សម្បូរ​ជាតិ​ប្រូ​តេ​អីន ប៉ុន្តែគប្បី​
កាត់​បន្ថយ​ហូប​សាច់​ក្រ​ហម បង្អែម​និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​។

ល​ក្ខ​ឋាន​សម្រាប់​រៀប​ចំ​ណាត់​ថ្នាក់​ល្អ​បំ​ផុត  គឺ​របប​ហូប​ចុក​នោះ​ងាយ​អនុ​វត្ត មាន​ជីវ​ជាតិ​ សុ​វត្ថិ​ភាព មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម ជំ​ងឺ​បេះ​ដូង កត្តា​អនុ​វត្ត​វិធី DASH អាច​ឆ្លើយ​តប​ទៅ​បាន​។ ដោយ​បាន​ដឹង​ថា​ របប​ហូប​ចុក​អនុ​វត្ត​វិធីDASH​ស្រាវ​ជ្រាវ ដោយ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិ​ទ្យា​ស្ថាន​បេះ​ដូង​សួត​និង​លោ​ហិត​សាស្រ្ត​ជាតិ​ចំ​ណុះ IH​ ទិស​ដៅ​ដំ​បូង​គឺ​ជួយ​បង្ការ​ទប់​ស្កាត់​និង​ព្យា​បាល​ជំ​ងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប៉ុន្តែ​បន្ទាប់​មក​តាម​ការ​ស្រាវ​ជ្រាវ​ក៏​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ក្នុង​ការ​កាត់​បន្ថយ cholesterol ក្នុង​ឈាម​ត្រូវ​បាន​អនុ​វត្ត​ទូ​លំ​ទូ​លាយ​ដូច​វិ​ធី​សម្រក​ទម្ងន់​។ អនុ​វត្ត​វិ​ធី DASH សំខាន់​គឺ​ហូប​ផ្លែ​ឈើ បន្លែ​បង្ការ​ធញ្ញ​ជាតិ ប្រេង​ឆា ទឹក​ដោះ​មាន​ជាតិ​ម្លាន់​តិច​​និង​ត្រី​​សា​ច់​សម្បូរ​ជាតិ​ប្រូ​តេ​អីន​ឲ្យ​បាន​ច្រើន ប៉ុន្តែ​គប្បី​កាត់​បន្ថយ​ហូប​សាច់​ក្រ​ហម​បង្អែម​និង​ភេសជ្ជៈដែល​មាន​ជាតិ​ស្ករ​ច្រើន​។

លោក Abbey Sharp អ្នកឯក​ទេស​ផ្នែក​អា​ហា​រូបត្ថម្ភ ឲ្យ​ដឹង​៖ លទ្ធ​ផល​ដូច​ពោល​ខាង​លើ​មិន​ចម្លែក​អ្វី​ទេ ពី​ព្រោះ DASH និងរបប​ហូប​ចុក​នៅ​មជ្ឈិម​ប្រ​ទេស​តែង រៀប​ចំ​ណាត់​ថ្នាក់​ខ្ពស់​។ លោក Abbey Sharp ឲ្យ​ដឹង​បន្ថែម​៖ “យើង​ខ្ញុំ​ថ្លឹង​ថ្លែង​ដើម្បី​ឲ្យ​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត​ដោយ​មិន​ជម្រុះ​ចោល​នូវ​អា​ហារ​ឆ្ងាញ់​ៗ​ណា​មួយ​ឡើយ រាប់​ទាំង​ស្រា​ទំ​ពាំង​បាយ​ជូរ​”។ ក្រៅ​ពី​នោះ របបហូប​ចុក​ទាំង​ពី​រ​នេះ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ការ​កំ​ណត់​បញ្ជាក់ គឺ​មាន​ប្រ​យោជន៍​ច្រើន​ចំ​ពោះ​សុខ​ភាព​បេះ​ដូង​។ តួ​យ៉ាង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៅ​សា​កល​វិ​ទ្យា​ល័យ Harvard ប្រ​កាស​ជា​សា​ធារ​ណៈ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០​១៧ ស​ឲ្យ​ឃើញ​អនុ​វត្ត​វិ​ធី DASH គឺ​ជា​ឱ​សថ​ល្អ​បំ​ផុត​សម្រាប់​ព្យា​បាល​ជំ​ងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​អា​ការ​រោគ​រុ​ាំរ៉ៃ ដែល​ប៉ះ​ពាល់​ដល់​សុ​ខ​ភាព​មនុស្ស​ជា​ច្រើន​លើ​ពិ​ភព​លោក ក៏​ដូច​ជា​ជួយ​សម្រក​ទម្ងន់​និង​ធ្វើ​ឲ្យ​សុខ​ភាព ស្មារ​តី​ល្អ​ប្រ​សើរ​ឡើង​។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មុន​នោះ ក៏​បាន​បង្ហាញ​ថា អ្នកទាំង​ឡាយ​ដែល​អនុ​វត្ត​វិធី DASH យូរ​អង្វែង​អាច​នឹង​កាត់​បន្ថយ​សម្ពាធ​ឈាម​ពី​៨-១៤​ពិន្ទុ ផ្តើម​ពី​នោះ​ហា​និ​ភ័យ​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​៕

           យោងៈDaily Mail-មុនី 

ចែករំលែកអត្ថបទ