03/01/2018 - 13:35

ភាព​ផ្លាស់ថ្មី​នៅ​ផុង​ហ៊ីប

ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​ឃុំ​ក្រ​ឋិត​ក្នុង​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧១% គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង ដើម្បី​លើក​ស្ទួយ​៣/៦​ភូមិ ឈាន​ឡើង​ចាក​ផុត​ពី​ភូមិ​លំ​បាក​ពិ​សេស។

បង​ស្រី​ថាច់​ធី​ចិញ រីក​រាយ​ដោ​យ​ភាព​ជោគ​ជ័យជំ​ហាន​ដំ​បូង​នៃ
ទម្រង់រូបភាពចិញ្ចឹមពពែ នាំមកប្រសិទ្ធភាពខ្ពស់។

ត​ាម​ប្រ​សាសន៍​របស់​លោក​ខឺវ​ជីកឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ផុង​ភូ ឲ្យ​ដឹ​ង​៖ “ឆ្លង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទម្រង់​រូប​ភាព បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​ដល់​កសិ​ករ ពិ​សេស​គឺ​នៅ​តំ​បន់ជន​រួម​ជាតិ​ខ្មែរ​។ សំ​ណង់​វិ​និ​យោគ​ទុន​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ផលិត​កម្ម បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​។ ផ្តើម​ពី​នោះ បាន​ធ្វើ​ឲ្យ​ជៈ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន​ ក្នុង​ការ​អនុ​វត្ត​កម្ម​វិ​ធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​ផុង​ភូ​ (ឆ្នាំ​២០១៦ គឺ​១០,៦%​)​ សព្វ​​​ថ្ងៃ​​ថយ​ចុះ​នៅ​៦,២៦​% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​៣១,៨៦លាន​​ដុ​ង​​/ឆ្នាំ​​។ ក្នុង​កម្ម​វិ​ធី​ក​សាង​ឃុំ​វប្ប​ធម៌-ជន​បទ​ថ្មី ឃុំ​អនុ​វត្ត​សម្រេច​៨/១៩​លក្ខ​ឋាន​ទូ​ទាំង​ឃុំ​មាន​២.១៥១​/៣.៤០២​គ្រួ​សារ អនុ​វត្ត​សម្រេច​៨​លក្ខ​ឋាន​គ្រួ​សារ​វប្បធម៌​-ជន​បទ​ថ្មី​។

គម្រោង AMD (គម្រោង​សាំ​និង​បម្រែបម្រួល​​អា​​កាស​​ធាតុ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង) ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​ចាប់​ពី​ខែ​មី​នា ឆ្នាំ​២០១៤​លើ​ភូមិ​សាស្រ្ត​ឃុំ​ផុង​ភូ បាន​ជះ​ឥទ្ធិ​ពល​មិន​តិច​ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ។ គម្រោង​បាន​វិនិ​យោគ​ទុន​និង​ពង្រីក​ទម្រង់​រូប​ភាព​ដាំ​ម្ទេស​ខ្មាំង​បង្កាត់ ចិញ្ចឹម​មាន់ ​ប្រើ​កម្រាល​ទ្រាប់​​ជី​វ​សាស្រ្ត ចិញ្ចឹម​ពពែ​បន្ត​ពូជ​និង​កសាង​សំ​ណង់​ផ្លូវ​គមនា​គមន៍​ចំ​នួន​៣ (ផ្លូវ​ដាន​ថើម​រើម ផ្លូវ​កៅ​ស៊ូ​ក្រុម​៤B​និង​ស្ពាន​ប្រ​ឡាយ​លេខ​១​)។ ទន្ទឹម​នឹង​នោះ ឃុំ​ផុង​ភូ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​បង្កើត​ក្រុម​សហ​ករណ៍​កសិ​កម្ម​១​ក្រុម ដំ​ណើរ​ការ​តាម​ច្បាប់​សហ​ករណ៍ ក្រុម​សហ​ការ​ផ​លិត​និង​ក្រុម​សហ​គមន៍​រួម​ទិស​ដៅ​ចំ​នួន​៤៥​ក្រុម ដោយ​មាន​ស​មា​ជិក​ចូល​រួម​ចំ​នួន​១.០៨០​នាក់​។ ព្រម​ទាំង​អនុ​វត្ត​ទម្រង់​រូប​ភាព​ផលិត​មាន​ការ​ចង​សម្ព័ន្ធ​លក់​ផលិត​ផលលើ​​ភូមិ​​សាស្រ្ត​ឃុំ​ផុង​ភូ មាន​ដូច​៖ ទម្រង់​រូប​ភាព​ដាំដើម​កា​កាវ​តាម​ចន្លោះ​ដូង​ចាប់​ពី​ឆ្នាំ​២០១៤ រ​ហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន ត្រូវ​បាន​ឃុំ​ផ្សព្វ​ផ្សាយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ចំនួន​១២០​គ្រួ​​សារ ដាំ​លើ​ផ្ទៃ​ដី​ចំ​នួន​៦៦​ហិ​ក​តា បច្ចុប្បន្ន មាន​៦៤​ហិក​តាកំ​ពុង​ផ្តល់​ផល​។ កសិ​ករ​សេីុ​ង​វ៉ែត នៅ​ភូមិ​វាល​ធំ​ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ដាំ​​​ដើ​ម​កា​កាវ​ចំ​នួន​២០០​ដើម​តាម​ចន្លោះ​ដើម​ដូង​លើ​ផ្ទៃ​ដី​៥​កុង បច្ចុប្បន្ន ផ្តល់​ផលមធ្យម​ភាគ​ប្រ​មាណ​២៥០​-៣០០​គី​ឡូ​ក្រាម/​១.០០​០​ម៉ែត្រ​កា​រ៉េ ជា​មួយ​នឹង​ថ្លៃ​លក់​ពី៤.០០០​-៤.៥០០​ដុង​/គី​ឡូ​ក្រាម​។ ជា​រៀង​រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែមជាង​១២​លាន​ដុង​/ហិក​តា”​។ បង​ស្រីថាច់​ធី​ចិញ នៅ​ភូមិ I ឲ្យ​ដឹង​ដោយ​ក្តីរី​ក​រាយ​៖ គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ព​ពែ​បន្ត​ពូជ​២​ក្បាល​។ ក្រោយ​ពីរ​យៈ​កាល​៦​ខែ ព​ពែ​កើត​បាន​កូន​៣​ក្បាល​។ តាម​ការ​គ្រោង​ទុក​ដល់​ចុង​ឆ្នាំ​២០១៧ ហ្វូង​ព​ពែ​របស់​គ្រួ​សារ​ខ្ញុំ​នឹង​កើន​ឡើង​ជិត​១០​ក្បាល​។

ក​សិ​ករ​ថាច់​ប៊ីន ស​មា​ជិក​ក្រុម​សហ​ករណ៍​ក​សិ​កម្ម​យឹង​តៀង ឲ្យ​ដឹង​៖ “ពេល​ចូល​រួម​ទម្រង់​រូប​ភាព​ក្រុម​សហ​ករណ៍ ខ្ញុំ​ប្រិត​សំ​ចៃ​ជី​ពូជ​និង​ផលិត​ព្រម​ៗ​គ្នា​តាម​រដូវ​កាល​។ ក្រៅ​ពី​នោះ តម្លៃ​ស្រូវ​ខ្ពស់​ជាង​ពី​៣០០​-៥០០​ដុង​/គី​ឡូ​ក្រាម ពី​ព្រោះ​ក្រុម​សហ​ករណ៍​ចង​សម្ព័ន្ធ​នឹង​អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា​កុម្ម​ង់​ទិញ​ផលិត​ផល​របស់​ស​មា​ជិក​នៃ​ក្រុម​សហ​ករណ៍​។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​នៅ​ទាំង​ចូល​រួម​អនុ​វត្តទម្រង់​រូ​ប​ភាព​ផលិត​ស្រូវ​អនុ​វត្ត​បច្ចេក​ទេស​ទំ​នើប​(រដូវ​​ដើម​ឆ្នាំ-រដូវ​សម្រក​)៕

                          សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ខឺវ​ជីកឿង