14/11/2017 - 08:50

បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង​ (វៀត​ណាម​) ជា​មួយ​នឹង​ខេត្ត​ព្រះ​សី​ហ​នុ (ប្រ​ទេស កម្ពុ​ជា​) ទើប​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​បណ្ដោះ​អា​សន្ន​ពីរ​ឆ្នាំ​(២០១៥​-២០១៦) នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ខេត្ត​ទាំង​ពីរ និង​ទិស​ដៅ​សហ​ការ​ពីរ​ឆ្នាំ​ជា​បន្ត​ (២០១៧​-២០១៨​)។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង​និង​ខេត្ត​ព្រះ​សី​ហ​នុ ចុះ​ហត្ថ​លេ​ខា​លើ​ឯក

​សារ​ស​ហ​ប្រតិ​បត្តិ​ការ​រវាង​ខេត្ត​ទាំង​ពីរ​ ដំ​ណាក់​កាល​២០១៧-២០​១៨​។

ក្រោយពី​ពីរ​ឆ្នាំ (២០១៥​-២០១៦​) អនុ​វត្ត​ឯក​សារ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ខេត្ត​កៀង​យ៉ាង​និង​ខេត្ត​ព្រះ​សី​ហ​នុ មាន​ខ្លឹម​សារ​សំ​ខាន់​ៗ ជា​ច្រើន​ដែល​​ខេត្ត​ទាំង​ពី​រអនុ​វត្ត​និង​សម្រេច​បាន​។ ឆ្លង​តាម​រយៈ​នោះ តម្លៃ​នី​ហ​រ័ណ អា​ហ​រ័ណ រវាង​ខេត្ត​កៀង​យ៉ាង​និង​ខេត្ត​នា​នា​ដែល​ជាប់​ព្រំ​ដែន​កម្ពុ​ជា​  សម្រេច​បាន​ស​រុប​២២៤​,​៨​លានUSD; មាន​ភ្ញៀវ​ទេស​ចរ​កម្ពុ​ជា​ជាង​១១.៨០០​លើក​នាក់ មក​​ទេស​​ចរ​​ខេត្ត​​កៀង​​យ៉ាង ដោយ​​ឆ្លង​​ច្រក​​ព្រំ​​ដែន​​អន្តរ​​ជាតិ​​ហា​​តៀង​និង​ច្រក​អន្តរ​ជាតិ​យ៉ាង​ថាញ់​; ភ្ញៀវ​ទេស​ចរ​វៀត​ណាម​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​កម្ពុជា ឆ្លង​ច្រក​ព្រំ​ដែន​ទាំង​ពីរ​នេះ​ជិត​៥៦​ពាន់​៦០០​លើក​នាក់​។ ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​គ្រប់​គ្រង​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​ទឹក​ប្រ​វត្តិ​សាស្រ្ត; ស្វែង​រក​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម ដែល​បាន​ពលី​កម្ម​ក្នុង​ស​ម័យ​សង្គ្រាម​នៅ​ប្រ​ទេស​កម្ពុ​ជា ត្រូវ​បាន​អនុ​វត្ត​និង​ទទួល​បាន​លទ្ធ​ផល​ជា​ច្រើន​។ ហើយ​ក្នុង​អំ​ឡុង​ពីរ​ឆ្នាំ​កន្លង មន្ទីរ​ ផ្នែក ភូមិ​ភាគ​នា​នា​របស់​ខេត្ត​ទាំង​ពីរ បាន​អនុ​វត្ត​នូវ​ស​កម្ម​ភាព​ទំ​នាក់​ទំ​នង​មិត្ត​ភាព សហ​ការ​វប្ប​ធម៌​ សិល្បៈ ទស្សន​កិច្ច​ជា​មិត្ត​ភាព​និង​ប្រ​សិទ្ធ​ពរ​ទៅ​វិញ​ទៅ​មក​ក្នុង​ឱ​កាស​តេត​ង្វៀង​ដាង​របស់​វៀត​ណាម និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​កម្ពុជា រួម​ចំ​ណែក​រឹត​បន្ដឹង​ទំ​នាក់​ទំ​នង​សាម​គ្គី​មិត្ត​ភាព និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ខេត្ត​ទាំងពី​រ​។

ក្នុង​អង្គ​សន្និ​បាត ថ្នាក់​ដឹក​នាំ​នៃ​ខេត្ត​ទាំង​ពីរ​បន្ត​ចុះ​ហត្ថ​លេ​ខា​លើ​ឯក​សារ​សហ​ប្រតិ​បត្តិ​ការ​ដំ​ណាក់​កាល​២០១៧​-២០១៨ ក្នុង​កិច្ច​សហ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ឋាប់​ធ្នាប់;​ស្វែង​រក​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​យុទ្ធជន​ពលី​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម ដែល​បាន​ព​លី​កម្ម​ក្នុង​ស​ម័យ​សង្គ្រាម​នៅ​ប្រ​ទេស​កម្ពុ​ជា; សហ​ប្រតិ​បត្តិ​ការ​លើ​វិ​ស័យ​សេដ្ឋ​កិច្ច​ពា​ណិជ្ជ​កម្ម និង​ក​សិ​កម្ម; វិ​ស័យ​វប្ប​ធម៌ កី​ឡា សុ​ខា​ភិ​បាល អប់​រំ និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​។

ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត សម​មិត្ត ផាម​វ៉ូវ​ហុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង អប​អរ​សាទរ​នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់ នី​តិ​កាល​៤ របស់​ប្រ​ជា​ជន​កម្ពុជា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ កន្លង​ហើយ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​។ លោក​យន្ដ​មីន អ​ភិ​បាល​ខេត្ត ព្រះ​សី​ហ​នុ ក៏​បាន​យល​ស្រប​ជា​មួយ​នឹង​ ទស្សនៈ​របស់​សម​មិត្ត​ផាម​វ៉ូវ​ហុង ហើយ​បាន​អំ​ពាវ​នាវ​អា​ជីវ​ករ​វៀត​ណាម​និ​យាយ​រួម ខេត្ត​កៀង​យ៉ាង​និ​យាយ​ដោយ​ឡែក បង្កើន​ការ​ស្វែង​យល់​វិ​និ​យោគ​ទុន​ចូល​ខេត្ត​ព្រះ​សី​ហ​នុ ពិ​សេស​គឺ​វិ​ស័យ​ក​សិ​កម្ម ទេស​ចរណ៍​ផ្លូវ​ស​មុទ្រ​; ទន្ទឹម​នឹង​នោះ អំ​ណះ​អំ​ណាង ​រយៈ​ពេល​ខាង​មុខ​នឹង​បន្ត​កិច្ច​ចង្អុល​ការ​រាល់​ផ្នែក​សមត្ថ​កិច្ច​អនុ​វត្ត​ល្អ​នូវ​ខ្លឹម​សារ​ឯក​សារ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដំ​ណាក់​កាល​២០១៧-​២០១៨  រួម​ចំ​ណែក​បង្កើន​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ល្អ​ប្រ​សើរ​នៃ​ខេត្ត​ទាំង​ពីរ​។ ឆ្លង​តាម​រយៈ​នោះ បង្កើន​ការ​ធា​នា​សន្តិ​សុខ ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម នាំ​មក​នូវ​ជីវ​ភាព​សម្បូរ​សប្បាយ​ជូន​ប្រ​ជា​ជន​នៃ​ខេត្ត​ទាំង​ពីរ​៕

                                ឡេ​ស៊ាង​-វិ​មាន 

ចែករំលែកអត្ថបទ