23/10/2017 - 16:13

ប្រ​ធាន​ក្រុម​នា​រី​ប្រិត​សំ​ចៃ អស់​ពី​ចិត្ត​នឹង​ការ​ងារ

ជន​រួម​ជាតិ​ខ្មែរ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​នៅ​ភូមិ​ចាញ់​ទ្រី ឃុំ​តឹប​សេីុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ពេល​មាន​តម្រូវ​ការ​បុល​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​តែង​បាន​បង​ស្រី​គឹម​ធី​ធូ​ហា ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​របស់​ភូមិ ណែ​នាំ​ពី​ទម្រង់​បែប​បទ​ដោយ​អស់​ពី​ចិត្ត​ ក៏​ដូច​ជា​របៀប​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

 

បង​ស្រី​ហា ណែ​នាំ​គ្រួ​សារ​បុល​ទុន​ធ្វើ​បែប​បទ​ក្នុង​ការ​ប្រ​ជុំ​ជីវ​កិច្ច​រៀង​រាល់​ខែ​របស់​ក្រុម
ប្រិតសំចៃនិងបុលទុន។

ឆ្នាំ​២០០៥ បង​ស្រី​គឹម​ធី​ធូ​ហា បាន​មា​មី​ង​ក្នុង​ភូមិ​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​។ ជា​មួយ​នឹង​ភារ​កិច្ច​ជំ​នួស​មុខ​ឲ្យធនា​គារ និង​ក្ដី​ជំ​នឿ​ទុក​ចិត្ត​របស់​មា​មីង​ក្នុង​ភូមិ​បង​ស្រី​មិន​រអែង​លំ​បាក​ក្នុង​ការ​ចលនា​មា​មីង​ខ្មែរ​ ដែល​មាន​តម្រូវ​ការ​បុល​ទុន​ចូល​រួម​ក្នុង​ក្រុម​ណែ​នាំ​ធ្វើ​ទម្រង់​បែប​បទ ទ​ទួល​លិ​ខិត​សុំ​បុល​ទុន​របស់​ស​មា​ជិក ព្រមទាំង​រួម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ ពិ​និត្យ​ជ្រើស​មុខ​សញ្ញា​បុល​ទុន​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ដោយ​ចំ​ហ​ប្រ​ជា​ធិប​តេយ្យ​។ បង​ស្រី​គឹម​ធី​ធូ​ហា ឲ្យ​ដឹង​៖​ “យើង​ខ្ញុំ​អា​ទិ​ភាព​ចំ​ពោះ​គ្រួ​សារ​ដែល​លំ​បាក​ជាង​មិន​ចែក​ស្មើ​ទេ ដោយ​បង្អែក​ទៅ​លើ​តម្រូវ​ការ គោល​ដៅ​ប្រើ​ប្រាស់​ទុន​របស់​គ្រួ​សារ​នី​មួយ​ៗ​បង្ក​លក្ខណៈ​ដើម្បី​អ្នក​បុល​បង្ខិត​ជិត​ប្រ​ភព​ទុន​កម្ចី ដែល​មាន​គោល​ន​យោ​បាយ​អនុ​គ្រោះ​បាន​ងាយ​ស្រួល​និង​ឆាប់​រហ័ស ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិត​កម្ម​និង​ធ្វើ​អា​ជីវ​កម្ម​”។

ឆ្លង​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​ខាង​ការ​ងារ​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​គ្រប់​គ្រង​ទុន​បុល​ និង​ហ្វឹក​ហ្វឺន​ខាង​ការ​ងារ​ជំ​រុញ​កសិ​-រុក្ខ​កម្ម​។ល។ បង​ស្រី​តែង​ពាំ​នាំ​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​ថ្មី​ទាំង​នោះ ដើម្បី​ស​មា​ជិក​ក្នុង​ក្រុម​បុល​ទុន​ក្តោប​ក្ដាប់​និង​អនុ​វត្ត​ព្រម​ទាំង​ដោះ​ដូរ​បទ​ពិ​សោធន៍ ពិ​ភា​ក្សា​របៀប​រក​ស៊ី​ដែល​មាន​ប្រ​សិទ្ធ​ភាព​ចលនា​ជន​រួម​ជាតិ​បោះ​បង់​ចោល​នូវ​គំ​និត​សំ​អាង ធ្វើ​ឲ្យ​ស​មា​ជិក​គ្រប់​រូប​យល់​ពី​ផល​ប្រ​យោជន៍​និង​ស្មារ​តី​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​បុល​ទុន​និង​ប្រើ​ប្រាស់​ទុន​។ ពេល​ធនា​គារ​រំ​សាយ​ទុន បង​ស្រី​ធ្វើ​ជា​សា​ក្សី​និង​ដាស់​តឿន​ប្រើ​ប្រាស់​ទុន​ចំ​ទិស​ដៅ​។ ក្រោយ​ពី​៣០​ថ្ងៃ បង​ស្រី​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​តាម​ទិស​ដៅ​ប្រើ​ប្រាស់​ទុន​របស់​គ្រួ​សារ​ដែល​បុល​។ រៀង​រាល់​ត្រៃ​មាស បង​ស្រី​ចុះ​ដល់​រាល់​គ្រួ​សារ​ដែល​បុល​ដើម្បី​ត្រួត​ពិ​និត្យ​ការ​ប្រើ​ប្រាស់​ទុន ផ្តល់​កម្លាំង​ចិត្ត​និង​សួរ​សុខ​ទុក្ខ​ជា​ដើម​។ មក​ទល់​ពេល​នេះ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ អា​ស្រ័យ​​បង​ស្រី​គឹម​ធី​ធូ​ហា ធ្វើ​ជា​ប្រ​ធាន​រួម​មាន​សមា​ជិក​៥០​នាក់ ចំ​នួន​ទុន​បុល​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​ថ្កូវ​សរុប​ជិត​៨០០​លាន​ដុង​។ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ក្រុម​តែង​បាន​វាយ​តម្លៃ​សកម្ម​ភាព​សម្រេច​ប្រ​សិទ្ធ​ភាព​ល្អ ដើម​ទុន​កម្ចី​អនុ​គ្រោះ​បាន​អ្នក​បុល​ប្រើ​ប្រាស់​ចំ​ទិស​ដៅ  ហើយ​មាន​គ្រួ​សារ​ក្រី​ក្រ​២៨​បុល​ទុន​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ តួ​យ៉ាង​ដូច​គ្រួ​សារ​ថាច់​ធី​ថាង គ្រួ​សារ​គឹម​ធី​សាម គ្រួ​សារ​គឹម​ធី​នី គ្រួ​សារ​គឹម​ធី​ណា និង​គ្រួ​សារ​គឹម​ធី​សឿង​ជា​ដើម​៕

       ធូ​ហាយ​ (bao​tin​tuc​.vn​)-វិ​មាន

ចែករំលែកអត្ថបទ