រដ្ឋាភិបាលទើបរៀបចំសន្និបាតនៅក្រុងកឹងធើ ពិភាក្សាអំពីសេចក្ដីសម្រេចនៃគោលនយោបាយសម្រាប់វាលរាបទន្លេគឺវឡុង។ យោងលើមូលដ្ឋាននោះ រដ្ឋាភិបាលនឹងមានសេចក្ដីសម្រេចប្រកបដោយទស្សនវិស័យជាយុទ្ធសាស្រ្ត សំដៅធ្វើឲ្យវាលរាបទន្លេគឺវឡុងមានការអភិវឌ្ឍន៍ដោយចីរភាព។
ការអនុវត្តន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីបង្កើនតម្លៃកសិផល។
កសិផលចម្បងរបស់តំបន់វាលរាបទន្លេគឺវឡុងគឺស្រូវអង្ករ ផ្លែឈើនិងជលផលបាននិងកំពុងពង្រីកបានប្រសិទ្ធភាព។ ថ្វីបើដូច្នោះក្ដី គុណភាពនិងតម្លៃផលិតផលនៅខ្វះសមត្ថភាពប្រជែងនៅពេលនាំចេញ។ វាលរាបទន្លេគឺវឡុង នៅមានស្ថានភាពប្រើប្រាស់ធនធានមិនសូវមានប្រសិទ្ធភាព អភិវឌ្ឍសេដ្ឋកិច្ចគ្មានស្ថិរភាព អត្រាគ្រួសារក្រីក្រ នៅខ្ពស់ហេដ្ឋារចនាសម្ព័ន្ធអន់ថយ ប្រភពធនធានមនុស្សនៅមានកម្រិត។ ទន្ទឹមនឹងនោះ ការប្រែប្រួលអាកាសធាតុក៏ជាឧបសគ្គសម្រាប់ទូទាំងតំបន់ផងដែរ។
ឯកភាពនឹងទស្សនៈរបស់អ្នកវិទ្យាសាស្រ្តទាំងឡាយបានលើកឡើងក្នុងសន្និបាតនា យករដ្ឋមន្រ្តីង្វៀនស្វឹងភុក គូសបញ្ជាក់៖ គប្បីលំនឹងប្រភពទឹកនិងមនុស្សនៅវាលរាបទន្លេគឺវឡុង ទើបឈ្មោះថាជោគជ័យក្នុងការសម្របសម្រួលជាមួយធម្មជាតិ។ ព្រោះហេតុដូច្នោះ នាយករដ្ឋមន្រ្តីបានលើកឡើងចក្ខុវិស័យថ្មីស្ដីពីការអភិវឌ្ឍន៍វាលរាបទន្លេគឺវឡុង នោះគឺកសាងខឿនសេដ្ឋកិច្ចកសិកម្មឆ្លាតវៃ ចីរភាពមានតម្លៃសេដ្ឋកិច្ចខ្ពស់។ អភិវឌ្ឍអប់រំ និងវិទ្យាសាស្រ្ត-បច្ចេកវិជ្ជា ច្នៃប្រតិដ្ឋអនុវត្តបច្ចេកវិជ្ជាជឿនលឿនក្នុងការផលិតកសិកម្ម ដើម្បីលើកកម្ពស់តម្លៃផលិតផល។ លោកនាយករដ្ឋមន្រ្តីសំណូមពរដល់ភូមិភាគទាំងឡាយក្នុងតំបន់ គប្បីចងសម្ព័ន្ធក្នុងការអភិវឌ្ឍន៍រាល់សកម្មភាពវិនិយោគទុនត្រូវមានការសម្របសម្រួលជាធ្លុងមួយ ដើម្បីធានាលក្ខណៈអន្តរតំបន់ អន្តរផ្នែក មានចំណុចសំខាន់ៗ។ ទស្សនទានស្ដីពីការអភិវឌ្ឍន៍ វាលរាបទន្លេគឺវឡុងក្នុងពេលខាងមុខនោះគឺមិនបន្តការផលិតស្រូវ៣រដូវហើយផ្ដុំកម្លាំងអភិវឌ្ឍពូជដំណាំប្រើប្រាស់ទឹកតិច មានការចូលរួមអំពីសំណាក់អាជីវកម្មទាំងឡាយ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនសម្រាប់ការអប់រំ នោះក៏ជាកត្តាកំណត់សម្រេចដល់ការអភិវឌ្ឍន៍របស់វាលរាបទន្លេគឺវឡុង សំដៅសម្រេចគោលដៅបង្កើនប្រាក់ចំណូលដល់ប្រជាជនម្នាក់ៗក្នុងតំបន់ឡើងដល់១០.០០០USD នាឆ្នាំ២០៥០។ នាយករដ្ឋមន្រ្តីមានប្រសាសន៍ រដ្ឋាភិបាលនឹងបង្កើតយន្តការសម្របសម្រួលរួមជាមួយនឹងមូលនិធិស្ដីពីការអភិវឌ្ឍន៍វាលរាបទន្លេគឺវឡុង។ ចំពោះមុខមជ្ឈិមនឹងវិនិយោគ១ពាន់លានUSD សម្រាប់កសាងលូបន្ថែមបន្ថយកម្រិតទឹកនិងគម្រោងបង្ការ របេះដី ច្រោះដីកៀរគរអាជីវកម្មឯកជន ចូលរួមក្នុងគម្រោងផ្សេងៗជាច្រើនទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក អះអាង៖ រាល់សេចក្ដីសម្រេចនៃគោលនយោបាយគប្បីយកយោបល់ប្រជាជន ដើម្បីប្រជាជនត្រួតពិនិត្យ ធ្វើវិវេចនា។ រដ្ឋាភិបាលបន្តការក្ដោបក្ដាប់និងទទួលយកសំណើរបស់អ្នកវិទ្យាសាស្រ្តទាំងឡាយឲ្យបានគ្រប់គ្រាន់ ព្រមជាមួយនោះ អំពាវនាវប្រជាជនគប្បីផ្ដល់ជាយោបល់ប្រកបដោយប្រយោជន៍ ដើម្បីរួមជាមួយរដ្ឋាភិបាលអភិវឌ្ឍចីរភាពវាលរាបទន្លេគឺវឡុងសម្របនឹងការប្រែប្រួលអាកាសធាតុ៕
ថាញ់ផុង – សេរី