03/10/2017 - 09:27

ដើម្បី​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព

មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​វិញ​ឡុង បាន​ស​ហ​ការ​ជា​មួយ​នឹង​មន្ទីរ​ព័ត៌​មាន​និង​សារ​គម​នា​គមន៍​ខេត្ត រៀប​ចំ​សិក្ខា​សា​លា លើ​ប្រ​ធាន​បទ “ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​”​។ សិក្ខា​សា​លា សំ​ដៅ​ប្រ​មូល​ផ្ដុំ​ពិ​ភាក្សា ស្ដី​ពី​ផល​ប្រ​យោជន៍​និង​ផល​វិ​បាក​នៃ​បណ្ដាញ​សង្គម​ពិ​សេស​គឺ​ចំ​ពោះ​សិស្ស និស្សិត​;មាន​ការ​លើក​ឡើង​នូវ​វិ​ធាន​ការ​ទាញ​យក​ផល​ពី​បណ្ដាញ​សង្គម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

 

បណ្ដាញ​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​សាយ​ភាយ​ទូ​ទាំង​ពិ​ភព
​លោក​។ រូប nternet

 

វៀត​ណាម បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប្រ​មាណ​៤៦​លាន​នាក់ ស្រូប​អត្រា​៤៨​%​នៃ​ចំ​នួន​ប្រ​ជា​ជន​។ បណ្ដាញ​សង្គម​បាន​ក្លាយ​ជា​ប្រ​ព័ន្ធ​ព័ត៌​មាន​ដ៏​ធំ​មួយ ជា​មួយ​នឹង​ព័ត៌​មាន​ដូច​ជា​ពា​ណិជ្ជ​កម្ម​វប្ប​ធម៌​សង្គម សុ​ខា​ភិ​បាល សា​ស​នា វិ​ទ្យា​សាស្ត្រ បច្ចេក​ទេស​។ល។ ជ្រៀត​ចូល​គ្រប់​ជ្រុង​ជ្រោយ​គ្រប់​ស្រ​ទាប់​សង្គម​។ ទន្ទឹម​ជា​មួយ​នឹង​ភាព​វិជ្ជ​មាន បណ្ដាញ​សង្គម​ក៏​មាន​កត្តា​អវិជ្ជ​មាន​មិន​តិច​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​បរិ​ស្ថាន​សង្គម ផល​ប្រ​យោជន៍​សហ​គមន៍ ពុំ​នោះ​សោត​ដល់​សន្តិ​សុខ​ជាតិ​។

ប្រ​ធាន​ស​មា​គម​ព័ត៌​មាន​វិ​ទ្យា​ខេត្ត​វិញ​ឡុង ង្វៀង​តឹង​យឿង សង្កត់​ធ្ងន់​ស្ថាន​ភាព​ញៀន​បណ្ដាញ​សង្គម ដោយ​ចំ​ណាយ​ពេល​ច្រើន​ទៅ​លើ​វា​ បណ្ដាល​ឲ្យ​មនុស្ស​ធ្លាក់​ក្នុង​ស្ថាន​ភាព​រស់​នៅ​ក្នុង​ភាព​ស្រ​មើ​ស្រ​មៃ និងធ្វើ​ឲ្យ​បាត់​បង់​បំ​ណិន​ទន់​។ ត្បិត​ប្រ​ភព​ព័ត៌​មាន​លើ​ប្រ​ព័ន្ធ មិន​ត្រូវ​បាន​ត្រួត​ពិ​និត្យ​តាម​ដាន​ម៉្លោះ​ហើយ មាន​ព័ត៌​មាន​ជា​ច្រើន​គ្មាន​ភាព​សុក្រឹត នឹង​ការ​រាល​ដាល​នៃ​វប្ប​ធម៌​អា​ស​អា​ភាស​។ ក្នុង​ពេល​នោះ យុវ​ជន​មួយ​ចំ​នួន​មិន​ទាន់​មាន​ការ​យល់​ដឹង​ដើម្បី​សម្រិត​សម្រាំង​ព័ត៌​មាន ម្ល៉ោះ​ហើយ​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស បណ្ដាល​ឲ្យ​មាន​ស​កម្ម​ភាព​មិន​ត្រឹម​ត្រូវ ដូច​ជា​ធ្វើ​អត្ថា​ធិប្បាយ  វាយ​តម្លៃ​គ្មាន​សត្យា​នុ​ម័ត​ច្បាស់​លាស់ បំ​ពាន​លើ​សេច​ក្ដី​កំ​ណត់​របស់​រដ្ឋ​។

ទន្ទឹម​នឹង​ភាព​អ​វិជ្ជ​មាន អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​បញ្ជាក់ មិន​អាច​ប​ដិ​សេធន៍​ចំ​ពោះ​ភាព​វិជ្ជ​មាន​ដែល​បណ្ដាញ​សង្គម​បាន​នាំ​មក​ដូចជា ការ​ផ្ដល់​ជា​ប្រ​យោជន៍​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន បង្កើត​ចំ​ណង​មិត្ត​ភាព​ផ្ទាល់​ខ្លួន ការ​កំ​សាន្ត ពា​ណិជ្ជ​កម្ម​។ល។ ប្រ​សិន​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ​នោះ​បណ្ដាញ​សង្គម​គឺ​ជា​ឧបករណ៍​កំ​សាន្ត  សិក្សា​ស្រាវ​ជ្រាវ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​មួយ​សម្រាប់​សិស្ស​និស្សិត​។ ជា​ការ​ដាក់​ចេញ​នូវ​វិ​ធាន​ការ​មួយ​ចំ​នួន ដើម្បី​ទប់​ស្កាត់​នូវ​ភាព​អ​វិជ្ជ​មាន​នៃ​បណ្ដាញ​សង្គម​ចំ​ពោះ​សិស្ស និស្សិត​សព្វ​ថ្ងៃ​នេះ​។ អ្នក​គ្រូ ង្វៀន​ហ្វាង​អៀង​ (វិ​ទ្យា​ល័យ​វិញ​ឡុង​) ឲ្យ​ដឹង​៖ គ្រួ​សារ សា​លា​រៀន និង​សង្គម​គប្បី​យក​ចិត្ត​ទុក​ដាក់​ជា​ប្រ​ចាំ​ក្នុង​ការ​ព្យា​យាម​អ​នុ​វត្ត​នូវ​រាល់​ស​កម្ម​ភាព ផ្សព្វ​ផ្សាយ​អប់​រំ​ដល់​សិស្ស ដូច​ជា​ចាត់​ចែង​វគ្គ​អប់​រំ​បន្ថែម​ក្រៅ​ម៉ោង អំ​ពី​បំ​ណិន​ជី​វិត ស​កម្ម​ភាព​លេង​កំ​សាន្ត​មាន​ប្រ​យោជន៍ ដើម្បី​បង្កើន​សាម​គ្គី​ភាព​សហ​គមន៍  ជួយ​ឲ្យ​ប្អូន​ៗ​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ តម្រែត​ម្រង់​បាន​ទាន់​ពេល​ខណៈ​មាន​អា​កប្ប​កិ​រិ​យា​ណា​មួយ​ខុស​ឆ្គង​។

ទន្ទឹម​នឹង​ការ​អប់​រំ​ដល់​យុវ​ជន លើក​កម្ពស់​ការ​យល់​ដឹង​ពី​បណ្ដាញ​សង្គម សា​លា​រៀន គ្រួ​សារ​គប្បី​ណែ​នាំ ពិ​គ្រោះ​យោ​បល់​ដល់​សិស្ស​ពី​ចំ​ណេះ​ដឹង និង​បំ​ណិន​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្គាប់​ឲ្យ​សិស្ស​ចេះ​ប្រ​កាន់​យក​ឥ​រិ​យា​បថ នៅ​ពេល​បាន​ជួប​ព័ត៌​មាន​អា​ក្រក់​អូស​ទាញ បញ្ចុះ​បញ្ជូល​ប្រតិ​កិ​រិ​យា​៕

  យោងTTXVN-ប្រែ​សម្រួល​ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀង​តឹង​យឿង