មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/09/2017 - 16:08

ពង្រីក​តួ​នា​ទី​ឈាន​មុខ​របស់​កម្មា​ភិ​បាល​បក្ខ​ជន

បក្ខ​ភាគ​ឃុំ​ភឿក​ហាវ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ផ្លាស់​ថ្មី​វិ​ធាន​ការ​ដឹក​នាំ សំ​ដៅ​ជំ​រុញ​ទៅ​លើ​មូល​ដ្ឋាន​ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​ស្នូល​របស់​កម្មា​ភិ​បាល​បក្ខ​ជន​គ្រប់​រូប​។

សា​ខា​បក្ស​ភូមិ​ដា​ហ្វា ចល​នា​គ្រួ​សារ​ប្រ​ជា​ជន​បរិច្ចាគ​ដី​កសាង​ផ្លូវ​។

លោក​វ៉ថាញ់​ចឿង អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភឿក​ហាវ ឲ្យ​ដឹង​៖ “​រយៈ​កាល​កន្លង​ កម្មា​ភិ​បាល​បក្ខ​ជន ពិ​សេស​គឺ​កម្មា​ភិ​បាល​ស្នូល​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ជា​គំ​រូ​ក្នុង​រាល់​ស​កម្ម​ភាព​។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។​បក្ខ​ភាគ​ឃុំ​មាន​សា​ខា​បក្ស​ក្រោម​ឱ​វាទ​ចំ​នួន​១៦ ក្នុង​នោះ សា​ខា​បក្ស​ភូមិ​ចំ​នួន​៨ និង​សា​ខា​បក្ស​គណៈ​ ផ្នែក សា​លា​រៀន​ចំ​នួន​៨ ដោយ​មាន​បក្ខ​ជន​២៩១​រូប​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​បទ​បញ្ជា​លេខ​០៥​របស់​កា​រិ​យា​ល័យ​ន​យោ​បាយ ​(នី​តិ​កាលXII) “​ស្ដី​ពី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ​”; សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤​(នីតិ​កាល​XII) ស្ដី​ពី​បង្កើន​ការ​ក​សាង​អង្គ​ការ​ចាត់​តាំង​បក្ស ទប់​ស្កាត់​ច្រាន​ថយ​ការ​ចុះ​ខ្សោយ​ខាង​សតិ​អា​រម្មណ៍​ន​យោ​បាយ សីល​ធម៌ ផ្នត់​រស់​នៅ​សែ្តង​ឲ្យ​ឃើញ​ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” “ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​បាន​បង្ក​លក្ខណៈ​ជូន​កម្មា​ភិ​បាល​បក្ខ​ជន​បំ​ពាក់​បំ​ប៉ន​លត់​ដំ​ចរិ​យា​សម្បត្តិ សីល​ធម៌ ផ្នត់​រស់​នៅ​លើក​កម្ពស់​ការ​ទទួល​បន្ទុក​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​”​។

តាម​ប្រ​សាសន៍​អ្នក​ស្រី ផាម​ធី​ហុង​ញ៉ុង លេ​ខា​សា​ខា​បក្ស​ភូមិ​ដា​ហ្វា​៖ សា​ខា​បក្ស​មាន​បក្ខ​ជន​១៣​រូប​(ក្នុង​នោះ បក្ខ​ជន​ខ្មែរ​១១​រូប​) បក្ខ​ជន​ក្នុង​សា​ខា​បក្ស បាន​ពង្រីក​តួ​នា​ទី​ធ្វើ​ជា​គំ​រូ​ក្នុង​កម្ម​វិ​ធី​“​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​”។ ក្នុង​អំ​ឡុង​៥​ឆ្នាំ​កន្លង សា​ខា​បក្ស​បាន​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​ចល​នា​ស​មា​ជិក ប្រ​ជា​ជន​បរិច្ចាគ​ដី​កសាង​សំ​ណង់​ផ្លូវ​គម​នាគមន៍​ចំ​នួន​៥​កន្លែង ដោយ​មាន​ប្រ​វែង​ជាង​៥.០០០​ម៉ែត្រ និង​ក​សាង​ស្ពាន​ជន​បទ​បាន​៥​ខ្សែ គិត​ជា​តម្លៃ​ជាង​៥០០​លាន​ដុង​។ ក្នុង​ឆ្នាំ​២០១៧ សា​ខា​បក្ស​បាន​ចលនា​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ប្រាក់​បាន​ជិត​២០​លាន​ដុង និង​កម្លាំង​ពល​កម្ម​ប្រ​មាណ​១២០​ថ្ងៃ​ដើម្បី​បង្កើន​កម្រិត​និង​ចាក់​ក្រួស​តាម​ផ្លូវ​ច្រក​ចូល​ផ្ទះ​ប្រ​ជា​ជន​បាន​៦​កន្លែង ដោយ​មាន​ប្រ​វែង​ស​រុប​៦​គីឡូ​ម៉ែត្រ រួម​ចំ​ណែក​ក​សាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ស្រ​ឡះ​ស្រ​ឡំ ស្អាត​ស្អំ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​។ បក្ខ​ជន​គឹម​តៀង នៅ​ភូមិ​ដា​ហ្វា ឃុំ​ភឿក​ហាវ ឲ្យ​ដឹង​៖​“​ពេល​ដឹង​ថា​ភូមិ​ភាគ​ចលនា​បើក​ទូ​លាយ​ផ្លូវ​គមនា​គមន៍ ក្នុង​នាម​ជា​បក្ខ​ជន ខ្ញុំ​បាន​ចលនា​ស​មា​ជិក​ក្នុង​គ្រួ​សារ​ឧបត្ថម្ភ​ប្រាក់​​ជាង​៣​លាន​ដុង និង​ចូល​រួម​កម្លាំង​ពល​កម្ម​ជាង​១០​ថ្ងៃ​។ មុន​នោះ គ្រួ​សារ​ខ្ញុំ​ក៏​បាន​រួម​វិ​ភាគ​ទាន​ប្រាក់​ជាង​៥០​លាន​ដុង ដើម្បី​ក​សាង​ស្ពាន​ជន​បទ​១​ខ្សែ​ដែរ​”​៕

                        សឺន​ម៉ា​ល័យ​-​វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផាម​ធី​ហុង​ញ៉ុង