ព្រះតេជព្រះគុណលីហុង អនុប្រធានប្រចាំការសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ មានព្រះថេរដីកា ឆ្នាំនេះរដូវបុណ្យវូឡាងរបស់ជនជាតិកិញ គាប់ជួននឹងបុណ្យភ្ជុំបិណ្ឌរបស់ជនរួមជាតិខ្មែរ។ ពិធីបុណ្យទាំងពីរនេះ តែងមានអត្ថន័យដឹងគុណចំពោះលោកអ្នកដ៏មានគុណនិងយុទ្ធជនដែលបានពលីកម្មដល់ខឿនឯករាជ្យដូចសព្វថ្ងៃ។ ដំបូងបង្អស់គឺដឹងគុណចំពោះការគិតគូររបស់បក្ស និងរដ្ឋដល់ជនរួមជាតិខ្មែរបានអភិវឌ្ឍលើគ្រប់វិស័យ។
ជនរួមជាតិខ្មែរប្រារព្ធពិធីរាប់បាត្រ និងឧទ្ទិសភាគផលនៅវត្តមុនីរង្សី
និងវត្តពិទូឃោសរង្សីក្រុងកឹងធើ។
តាមប្រសាសន៍សមមិត្ត ហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគ III - គណៈកម្មាធិការជនជាតិប៉ុន្មានឆ្នាំកន្លង ជនរួមជាតិខ្មែរណាមបូ បានទទួលផលជាច្រើនពីគោលការណ៍ គោលនយោ បាយរបស់បក្សនិងរដ្ឋ បានគិតគូរអភិវឌ្ឍន៍លើគ្រប់វិស័យ។ គួរឲ្យកត់សម្គាល់បំផុត គឺបទបញ្ជាលេខ៦៨-CT/TW របស់គណៈលេខា ស្ដីពីការងារនៅតំបន់ជនរួមជាតិខ្មែរ។ ក្រោយពី២៦ឆ្នាំ ផ្សព្វផ្សាយអនុវត្តបទបញ្ជានេះឃើញថាមានការអភិវឌ្ឍន៍លេចធ្លោផ្នែកខាងជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង។ មកទល់ពេលនេះ អត្រាគ្រួសារជនរួមជាតិខ្មែរមានមធ្យោបាយស្ដាប់និងមើលជាង៩៨% មានកន្លែងខ្លះ១០០%; គ្រួសារមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ជាង៩៥%; អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះមធ្យមភាគពី៣ដល់៥%/ឆ្នាំ។
ទន្ទឹមនឹងការកែលម្អសេដ្ឋកិច្ច-ការរស់នៅផ្នែកខាងវប្បធម៌-សង្គមនៅតំបន់ជនរួមជាតិខ្មែរតែងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ប្រព័ន្ធសាលារៀននៅតំបន់ជនរួមជាតិខ្មែរ មានភាពសុក្រឹតឃុំទាំង១០០%សម្រេចបទដ្ឋានឧត្តានកម្មបឋមសិក្សានិងអនុវិទ្យាល័យ។ បច្ចុប្បន្ន មានសាលាជនជាតិអន្តេវាសិកនិងអឌ្ឍអន្តេវាសិកចំនួន៣៥សាលាមានសិស្សប្រមាណ៩.០០០រូប/ឆ្នាំ។ ស្មារតីលើកកម្ពស់ប្រជាបញ្ញាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ជាង ហេតុនោះគុណភាពអប់រំកម្រិតខ្ពស់ក្នុងជនរួមជាតិបានកើនឡើង។ មកទល់ពេលនេះ មាននិស្សិតខ្មែរប្រមាណ៤.០០០រូប កំពុងរៀនបរិញ្ញាបត្ររង មហាវិទ្យាល័យមធ្យមសិក្សាវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ប្រព័ន្ធសុខាភិបាលមូលដ្ឋានបានសុក្រឹតឃុំមានដំណាក់សុខាភិបាល១០០% ក្នុងនោះ សម្រេចបទដ្ឋានជាតិជាង៧០% សកម្មថែទាំសុខភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។
លើកកម្ពស់តម្លៃស្មារតីក្នុងជីវភាពវប្បធម៌ជនរួមជាតិខ្មែរណាមបូ ត្រូវបានយកចិត្តទុកដាក់ជានិច្ច។មធ្យោបាយព័ត៌មានមហាជនជាភាសាខ្មែរ តែងកើនឡើងទាំងបរិមាណភាពនិងគុណភាព។ចលនាវប្បធម៌ កីឡា ទេសចរណ៍ក្នុងសហគមន៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ បច្ចុប្បន្ន ទូទាំងតំបន់មានវត្តខ្មែរចំនួន៤៦២វត្ត និងសាលាទានចំនួន៤៧កន្លែង ដោយមានព្រះសង្ឃចំនួន៩.០០០អង្គ។ ឆ្នាំ២០១៦វិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរត្រូវបានបង្កើតឡើងមកទល់ពេលនេះ បើកបាន៤វគ្គ។ ទូទាំងតំបន់មានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរប្រមាណជាង១.៥០០រូប បាននិងកំពុងរួមជាមួយនឹងរដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ សកម្មអនុវត្តនូវគោលនយោបាយមហាសាមគ្គីជនជាតិ។ពិសេស ក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ តែងបានរៀបចំទៅតាមទំនៀមទម្លាប់។ ក្នុងឱកាសនេះដែរ រដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បានចាត់ចែងទៅសួរសុខទុក្ខ ជូនទេយ្យទាននិងបង្កលក្ខណៈងាយស្រួលជូនកម្មាភិបាល បុគ្គលិកបានចូលរួមបុណ្យទានទៀតផង៕
តឹងភុក-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។