ថើយតឹងពីមុនគឺជាឃុំលំបាកពិសេសបំផុតរបស់ស្រុកថើយឡាយ ក្រុងកឹងធើ ឥឡូវបានប្តូរផ្លាស់ក្លាយជាឃុំមួយក្នុងចំណោមឃុំមានល្បឿងអភិវឌ្ឍសេដ្ឋកិច្ចរហ័សបំផុតរបស់ស្រុក។
ទំនប់ម៉ាយនឿក នៅភូមិថើយភឿកបានក្រាលបេតុងរួចរាល់។
លោកម៉ាយវាំុងអុក នៅភូមិឌៀងហ្វា បានរៀបរាប់៖ “ប្រហែល៥ឆ្នាំមុន ខ្ញុំចាំបាច់ត្រូវបើកទូកវ៉ឡាយជូនកូនចៅទៅរៀន ពីព្រោះខ្ញុំមិនស្ងប់ចិត្ត ពេលបណ្ដោយឲ្យកូនចៅធ្វើដំណើរដោយថ្មើរជើងឆ្លងស្ពានស្នួរ។ ឥឡូវផ្លូវបណ្ដោយតាមភ្លឺប្រឡាយឌៀងហ្វាបានបើកឲ្យប្រើប្រាស់តភ្ជាប់នឹងផ្លូវដទៃទៀត ម៉្ល៉ោះហើយកូនចៅទៅរៀនសូត្រមានភាពងាយស្រួលជាងមុន។ រីឯមាមីងក៏មិនសូវធ្វើដំណើរដោយទូក បែរមកទិញម៉ូតូសម្រាប់ទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួលជាង”។
ច្រើនឆ្នាំបន្តបន្ទាប់ ឃុំថើយតឹងបានស្រុកវិនិយោគទុនអភិវឌ្ឍផ្លូវគមនាគមន៍ជនបទ។ ព្រោះហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បានធ្វើឲ្យផ្លាស់ប្តូរជីវភាពសេដ្ឋកិច្ចប្រជាជននៅទីនេះ។ បងដាវវាំុងហុង នៅភូមិថើយភឿក ឲ្យដឹង៖ “អាស្រ័យដោយមានប្រឡាយម៉ាយនឿកត្រូវបានរដ្ឋជីកស្ដារធានាប្រភពទឹកស្រោចស្រព មិនបារម្ភទឹកជន់លិចម៉្លោះហើយមាមីងខ្មែរនៅភូមិថើយភឿកនាបច្ចុប្បន្ន បានបង្វែរពីធ្វើស្រែមកដាំឪឡឹកវិញ។ប្រាក់ចំណូលពីដាំឪឡឹកខ្ពស់ជាងស្រូវ ម៉្លោះហើយជីវភាពរបស់ប្រជាជនបានកែលម្អ”។ នៅឃុំថើយតឹង មានមាមីងខ្មែររស់នៅជិត៩០គ្រួសារ ក្នុងនោះគ្រួសារខ្មែរក្រីក្រនៅតែ៤គ្រួសារប៉ុណ្ណោះ។ ក្នុងពេលនោះ អត្រាគ្រួសារក្រីក្រទូទាំងឃុំថើយតឹងគិតមធ្យមភាគជិត៨%។ កន្លងហើយ ភូមិឌៀងហ្វាគឺជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ឃុំប្រមាណជាង៦០% បានទទួលស្គាល់ជាភូមិវប្បធម៌។
លោកឡេវាំុងភុក ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយតឹង ឲ្យដឹង៖“លក្ខណៈទូទៅរបស់មាមីងខ្មែរនៅឃុំថើយតឹង គឺខ្នះខ្នែងធ្វើការរកស៊ី ម្យ៉ាងវិញទៀតចំនួនគ្រួសារមានដីស្រែក៏ស្រូបអត្រាច្រើនបង្គួរ។ មិនត្រឹមតែគ្រួសារមានដីស្រែច្រើនទេរីឯគ្រួសារគ្មានដីស្រែឬក៏មានដីស្រែតិចតួច ក៏មានឆន្ទៈឈានឡើងដោយខ្លួនឯងដែរ។ តាមស្ថិតិរបស់ឃុំទុនវិនិយោគតាមគោលនយោបាយសម្រាប់ជនរួមជាតិខ្មែរសម្រេចបានប្រសិទ្ធភាពខ្ពស់។ គ្រួសារក្រីក្រទាំង៤នេះ ជាសំខាន់គឺគ្រួសារមនុស្សចាស់គ្មានទីពឹងនិងគ្រួសារមួយទើបចេញនៅដោយឡែក។ ឃុំក៏បានចាត់រាល់អង្គការមហាជនទទួលគាំពារ ពិគ្រោះធ្វើការរកស៊ីដើម្បីជួយគ្រួសារទាំងនេះឆាប់បានចាកផុតពីភាពក្រីក្រ”៕
ថាច់ថាញ់ភូ-វិមាន